en     km
en     km

អ្នកជំនាញ​​សេដ្ឋ​កិច្ច​​ធនាគា​រពិភ​ពលោ​ក​ ទទូច​ឱ្យ​​ពល​រដ្ឋ​​ខ្មែរ​​បង្កើន​​ការ​ផ​លិត​​កសិកម្ម​​​ឡើង​វិញ​​

Share

​ភ្នំពេញ​៖​ ស្រប​ពេល​ដែល​ផលិតកម្ម​ស្រូវ​នៅ​ឆ្នាំ​ ២០១៥​ ត្រូវ​បាន​ប៉ាន់​ស្មានថា​ មាន​បរិមាណ​ទាប​ជាង​ឆ្នាំ ​២០១៤​ ដោ​យ​​សា​រ​គ្រោះ​​​រាំង​​ស្ងួត​ ហើយ​កសិករ​កម្ពុជា​ប្រឈម​មុខ​នឹង​ការ​ធា្ល​ក់​ចុះ​តម្លៃ​ផលិតផល​កសិ​កម្ម​ ធ្វើ​ឲ្យ​ប៉ះពាល់​ចំពោះ​ប្រា​​​​ក់​​​​ចំ​ណូ​ល​​​ប្រ​​ជា​​​ពលរដ្ឋ​។​  អ្នកជំនាញ​សេដ្ឋកិច្ច​ជាន់ខ្ពស់​នៃ​ធនា​គារពិ​ភព​លោ​ក​  បាន​ទ​ទួ​ច​ឱ្យ​ពលរដ្ឋ​កម្ពុជា​ប្រឹង​ប្រែ​ង​បង្កើន​ផលិតផល​កសិ​កម្ម​ឡើង​វិញ​។​ អ្នក​សេដ្ឋកិច្ច​បញ្ជាក់​ថា​ ធ្វើ​ដូចនេះ​ដើម្បី​បញ្ចៀស​ឱ្យ​បាន​នូវ​ហានិភ័យ​ផ្នែក​សេ​ដ្ឋ​កិច្ច​បាន​ ខណៈ​កំ​ណើន​សេដ្ឋ​កិច្ច​​ប្រទេស​ដៃគូ​ធំៗ​ ធ្លាក់​ចុះ​ ការ​នាំ​ចេញពី​កម្ពុជា​ក៏​ធ្លាក់​ចុះ​។​

Woold-Bank-WMC
ធនាគារពិភពលោកប្រចាំកម្ពុជា បង្ហាញពីរបាយការណ៍កំណើនសេដ្ឋកិច្ចអាស៊ីប៉ាស៊ីប៉ាហ្វិច

​ថ្លែង​ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា​នៅ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​ នា​ថ្ងៃ​ច័ន្ទ​ ទី​ ១១​ ខែមេសា​ ឆ្នាំ​ ២០១៦​នេះ​ អ្នក​ជំនាញ​សេដ្ឋ​កិច្ច​ធនាគារ​ពិភព​លោ​ក​ លោក​ លី​ សូ​ដេ​ត​ បាន​និយាយ​ថា​ នៅ​ឆ្នាំ​ ២០១៥​ អតិផរណា​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ ងើបឡើង​ទើបតែ​បាន​ដល់​ ២.៨​ ភាគរយ​តែ​ប៉ុណ្ណោះ​ ។​ តែ​ទោះជា​អតិ​ផលរ​ណា​កើនឡើង​តិច​តួច​ ក៏​មិន​មាន​បញ្ហា​គួរ​ព្រួយបារម្ភ​ឡើយ​ ដោ​យ​សា​រ​​តែ​ប្រទេស​កម្ពុជា​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​នាំ​ចេញពី​ប្រ​ទេស​ចំនួន​ពី​ធំៗ​ មាន​ដូច​ជា​សហរដ្ឋអាមេរិក​ និង​ សហគមន៍​អ៊ឺ​រ៉ុ​ប​។​

​ត្រង់​ចំនុច​នេះ​  អ្នក​សេដ្ឋកិច្ចវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​  លោក​  លី​ សូ​ដេ​ត​ បាន​លើក​ឡើង​ថា​ បើ​ទោះ​បីជា​អតិផរណា​នៃ​សេដ្ឋកិច្ច​កម្ពុជា​ មានការ​ប្រសើរ​បន្តិច​នៅ​ក្នុង​ឆ្នាំ​ ២០១៥​ ក៏​ដោយ​ ប៉ុន្ដែ​កម្ពុជា​ក៏​គួរ​មាន​ជំហរ​សេដ្ឋកិច្ច​រឹង​មាំ​សម​ខ្លួនឯង​ នៅ​ពេល​ដែល​ដៃគូរ​សេដ្ឋកិច្ច​របស់​ខ្លួន​ ដូច​ជា​សហ​រដ្ឋអាមេរិក​  ឬ​  សហគមន៍​អ៊ឺ​រ៉ុ​ប​មានការ​ធ្លាក់​ចុះ​នូវ​កំណើន​នាំ​ចូល​ពី​ប្រទេស​កម្ពុជា​។​

​លោក​ លី​ សូ​ដេ​ត​ មាន​ប្រសាសន៍​ថា​ ៖«​កំណើន​អតិផរណា​តិចតួច​ណាស់​ គឺ​យើង​ទើប​ឡើង​ដល់​ ២.៨​ភាគរយ​នៅ​ឆ្នាំ​ ២០១៥​ នេះ​  គឺ​តិចតួច​ ..​.​​លេខ​មួយ​ខ្ទង់​ហើយ​ទាប​ទៀត​ ។​ ដូចនេះ​ ប្រទេស​កម្ពុជា​ ដែល​មាន​ GDP​ ទាប​ ហើយ​អតិផរណា​កើន​  គឺ​មិន​មាន​ជា​បញ្ហា​អី​អោយ​យើង​ព្រួយ​បា​​រ​ម្ភ​ទេ​ ដោយសារ​យើង​ពឹងផ្អែក​ខ្លាំង​ទៅ​ការ​នាំ​ចេញ​។​ អ៊ី​ញ្ចឹ​ង​គឺ​សេដ្ឋកិច្ច​ប្រទេស​ប្លុក​ពីរ​ដែល​សំខាន់​  គឺ​សេដ្ឋកិច្ច​អា​មេ​រិ​ក​ និង​សេដ្ឋកិច្ច​ខាង​សហគមន៍​អ៊ឺ​រ៉ុ​ប​។​ ប្រសិនជា​សេដ្ឋកិច្ច​ទាំង​ពីរ​ហ្នឹង​ដើរ​កាន់តែ​ខ្លាំង​ទៅៗ​ យើង​ក៏​កាន់តែ​ពូកែ​ និង​ខ្លាំង​ទៅៗ​ដែរ​»​។​

​អ្នក​សេដ្ឋកិច្ចវិទូ​រូប​នេះ​ ចង់ឱ្យ​ប្រទេស​កម្ពុជា​ ដែល​ធ្លាប់តែ​ពឹងផ្អែក​ទៅ​លើ​វិស័យ​កសិកម្ម​ជា​ចម្បង​នោះ​ ត្រូវការ​ពង្រឹង​​បន្ថែម​ទៀត​ទៅ​លើ​ផលិតផល​កសិកម្ម​។​

«​សំខាន់​ត្រឡប់​មក​វិញ​ គឺថា​កសិកម្ម​យើង​ត្រូវ​ពង្រឹង​បន្ថែម​ទៀត​ ព្រោះ​កសិកម្ម​យើង​នៅ​ពឹងផ្អែក​លើ​ធាតុអា​កា​ស​​… ហើយ​ធា​តុ​អាកាស​ប៉ុន្មាន​ឆ្នាំ​នេះ​ មិន​ត្រឹម​ស្រុក​ខ្មែរ​ទេ​ គឺ​ពាក់ព័ន្ធ​ទាំងអស់​ គឺ​ធាតុអាកាស​ពិបាក​ជាង​មុន​យើ​ង​ដឹង​ហើយ​ថា​ ទឹក​ខ្វះ​ជាង​មុន​ ហើយ​ភ្លៀង​ក៏​មិន​បាន​ ជាប់លាប់​ដូច​មុន​…​ »​។​

លោក​ គី​ សេរី​វឌ្ឍន៍​ បណ្ឌិត​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ មាន​ប្រសាសន៍​ទទួលស្គាល់​ការ​ផ្ដល់​អនុសា​ស​ន៍​​របស់​អ្នក​ជំ​នា​ញ​សេដ្ឋកិច្ច​ធនាគារ​ពិ​ព​ភ​លោក​ ។​

​លោក​ គី​ សេរី​វឌ្ឍន៍​ បញ្ជាក់​ថា​ ដើម្បី​ឱ្យ​ផ​លិ​ផល​កសិកម្ម​កម្ពុជា​ខ្លាំង​ គឺ​ពលករ​ ឬ​ យុវជន​មិន​ត្រូវ​ចាក​ចេញពី​ប្រ​ទេ​ស​របស់​ខ្លួន​ទៅ​ធ្វើការ​ឱ្យ​ប្រទេស​ជិតខាង​នោះ​ទេ​ ព្រោះ​ការ​ចាកចេញ​ទៅ​ធ្វើការ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេ​ស​ផ្សេង​  ជា​ការ​បង្កើន​កម្លាំង​សេ​ដ្ឋកិច្ច​ ទៅ​ដល់​ប្រទេស​ទាំងនោះ​ ហើយ​កម្ពុជា​​ខ្លួនឯង​ចុះ​ខ្សោយ​។​

«​ភាគច្រើន​យើង​នាំ​ចេញ​តែ​សំ​ម្លៀ​ក​បំពាក់​ទេ​  វិស័យ​វាយ​ន​ភណ្ឌ​ យើង​ក៏​ភ្លេច​គិត​ទៅ​លើ​វិស័យ​កសិកម្ម​ ដោយ​សា​រ​​តែ​ ទី​មួយ​ ប្រជាពលរដ្ឋ​មក​ធ្វើ​ជា​កម្មករ​កាត់ដេរ​ ទី​ពីរ​ ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ គឺ​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​ធ្វើការ​នៅ​ក្នុងស្រុក​។​  ដូ​ច្នេះ​​ហើយ​ ដី​ឡើងថ្លៃ​ផង​ លក់​ដី​ផង​ទៅ​ ហើ​​យ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​បាន​ប្រាក់​ខែ​​ច្រើន​ អ៊ី​ញ្ចឹ​ង​នាំ​គ្នា​ធ្វើ​ចំណាកស្រុក​អស់​រលីង​។​ ដូច្នេះ​ វា​ជា​សញ្ញា​មួយ​ដែល​ធ្វើ​អោយ​កម្ពុជា​ អាច​និង​មា​ន​​ហា​និ​​ភ័យ​ខ្ពស់​ នៅ​ពេល​ដែល​វិស័យ​កាត់ដេរ​ត្រូវ​បាន​គេ​ផ្អាក​ទិញ​ និង​កាត់​បន្ថយ​ការ​ទិញ​»​។​

ក្នុង​នេះ​ លោក​ គី​ សេរី​វ​ឌ្ឍ​ បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​ អាច​និង​មិន​ត្រូវ​ធ្លាក់​ចុះ​ការ​នាំ​ចេញ​ដោយសារ​តែ​សហរដ្ឋ​អាមេរិក​ និង​ស​ហ​​គមន៍​អ៊ឺ​រ៉ុ​ប​ ធ្លាក់​ចុះ​​សេដ្ឋកិច្ច​របស់​គេ​នោះ​ទេ​ ប៉ុន្ដែ​លោក​ថា​ ហេតុផល​ប្រសើរ​ជាង​នេះ​ គឺ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេ​ស​​កម្ពុជា​អាច​ស​ម្តៅ​ទៅ​លើ​ថា​ បើសិន​ស​ហ​រដ្ឋអាមេរិក​ និង​អ៊ឺ​រ៉ុ​ប​ហ៊ុំ​ព័ទ្ធ​សេដ្ឋកិច្ច​កម្ពុជា​វិញ​ តើ​កម្ពុជា​ត្រូវ​ដោះស្រាយ​យ៉ាង​ដូច​ម្ដេ​ច​។​

«​ បើ​យើង​មើល​ពី​នយោបាយ​ការ​បរទេស​  បើសិនជា​កម្ពុជា​នៅ​តែ​គាំទ្រ​គោលនយោបាយ​ចិន​ភាគច្រើន​។​ ដូច​នេះ​​អា​មេ​រិ​ក​ អាច​និង​ធ្វើ​គោលន​យោ​បាយ​​ហ៊ុំ​ព័ទ្ធ​សេដ្ឋកិច្ច​កម្ពុជា​ បន្ថយ​ការ​នាំ​ចូល​នៅ​កម្ពុជា​ទៅ​ ដើម្បី​ជា​សញ្ញា​ឱ្យ​​រដ្ឋា​ភិបាល​កម្ពុជា​បើ​កភ្នែក​ឡើង​វិញ​…»​។​

ក្នុង​របាយការណ៍​សង្ខេប​របស់​ធនាគារពិភពលោក​ បាន​បង្ហាញ​ថា​ វិស័យ​វាយនភ័ណ្ឌ​ឧស្សាហកម្ម​កាត់ដេរ​ និង​ វិស័យ​សំណង់​នៅ​ឆ្នាំ​ ២០១៥​ មាន​កា​​រ​​​កើនឡើង​ ស្រប​ពេល​ដែល​កំណើនសេដ្ឋកិច្ច​ក្នុង​វិស័យ​ទេសចរណ៍​ និង​ វិស័យ​កម្ម​សិ​កម្ម​មានការ​ធ្លាក់​ចុះ​។​

​តាម​របាយការណ៍​សង្ខេប​ដដែល​នោះ​ បាន​បង្ហាញ​ឱ្យ​ដឹង​ទៀត​ថា​ ខណៈ​កំណើនសេដ្ឋកិច្ច​នៅ​មាន​កម្រិត​ខ្ពស់​ក្ដី​ កំណើន​ឆ្នាំ​ ២០១៥​ បាន​ថយ​ចុះ​បន្តិ​ច​មក​ត្រឹម​ ៧.០​ ភាគរយ​ ដែល​កំណើន​នេះ​មាន​កម្រិត​ស្មើនឹង​៧,១​ ភាគរយ​ កាលពី​ឆ្នាំ​ ២០១៤​។​ ត្រង់​ចំណុច​នេះ​ មាន​សញ្ញា​មួយ​ចំនួន​ដែល​បង្ហា​ញ​ថា​ កំណើន​មាន​កម្រិត​មធ្យម​ ពិសេស​គឺ​វិស័យ​ទេសចរណ៍​ និង​ វិស័យ​កសិកម្ម​។​ទោះជា​យ៉ាងនេះ​ក្ដី​ ភាព​ក្រីក្រ​ នៅ​តាម​តំបន់​ជនបទ​ នៅ​តែ​មាន​អត្រា​ខ្ព​ស់​​​ជាង​​នៅ​តំបន់​ទីប្រជុំជន​ ។​

​នៅ​ឆ្នាំ​ ២០១២​ គេ​សង្កេត​ឃើញ​ថា​  អត្រា​ចំនួន​ ២១.០​ ភាគរយ​ ធៀប​នឹង​ ៨.៦​ ភាគរយ​នៅ​តំបន់​ទីប្រជុំជន​។​ សម្រា​ប់​រាជធានី​ភ្នំពេញ​ អត្រា​នៃ​ភា​ព​ក្រីក្រ​របស់​ប្រជាជន​មាន​ចំនួន​ ៣.៨​ ភាគរយ​ ខណៈ​ដែល​គ្រួសារ​នៅ​តំបន់​ជន​បទ​ បាន​ទទួល​អត្ថប្រយោ​ជន៍​​ពី​កំណើន​នៃ​វិស័យ​ កសិកម្ម​ក្នុង​ច​ន្លោះ​ ឆ្នាំ​ ២០០៨​ ដល់​ ២០១០​ កាលពី​ប៉ុន្មា​ន​​ឆ្នាំ​មុន​នេះ​  គ្រួសារ​នៅ​តាម​ទីប្រជុំជន​បាន​ទទួ​ល​​អត្ថប្រយោជន៍​ពី​ការ​រីក​ចម្រើន​នៃ​វិស័យ​កាត់ដេរ​សម្លៀក​​បំពា​ក់​ និង​ វិស័យ​សំណង់​។​ ជាមួយ​គ្នា​នេះ​ដែរ​ កំណើន​សេដ្ឋ​កិច្ច​​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​នៅ​តែ​មាន​សុខភាព​ល្អ​ក្នុង​កម្រិត​ ៦.៩​ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៦​ ។​ ដោយសារ​តែ​កំណើន​ដ៏​ខ្ពស់​នៃ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ បាន​ជួយ​កាត់​បន្ថយ​ចំណុចខ្សោយ​ក្នុង​វិស័យ​កសិកម្ម​៕

Share

ព័ត៌មានទាក់ទង

Image