en     km
en     km

​នាយ​ក​​រ​ដ្ឋ​​មន្ត្រី​​​អ៊ុយ​​​ក្រែ​ន​ លា​​លែង​​ពី​​តំណែង​​​បន្ទាប់​​​ពី​​​មាន​​រឿង​​​អាស្រូវ​​​ពុក​​​រលួយ​​

Share

នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​ Arseniy​ Yatsenyuk​ ប្រកាស​ថា​លោក​នឹង​លាលែង​ពី​តំណែង​នៅ​ស​​ប្ដា​​ហ៍​​ក្រោ​យ​​នេះ​ ព្រោះ​តែ​​លោក​​ខក​ចិត្ត​​ចំពោះ​​ការ​​ដឹក​នាំ​​របស់​​លោក ​​មិន​​មាន​ការ​ផ្លាស់​​ប្ដូរ​​ល្អ​ប្រសើរ​តា​​ម​ផែនការ​របស់​លោក​ដែល​បាន​ដាក់ចុះ​។

Arseniy​-Yatsenyuk​---WMC
លោក Arseniy​ Yatsenyuk នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​​

លោក​ Arseniy​ Yatsenyuk​ បាន​ចូល​កាន់​តំណែង​នាយក​រដ្ឋមន្ដ្រី​អ៊ុយ​ក្រែ​នចាប់តាំងពី​ប្រធានាធិបតី​រណប​ប្រទេ​ស​​រុ​ស្ស៊ី​ Viktor​ Yanukovych​ ត្រូវ​បាន​បណ្ដេញចេញ​នៅ​ខែកុម្ភៈ​ ឆ្នាំ​ ២០១៤​ ។​

​លោក ​Yatsenyuk បាន​ប្រកាស​ថា​ នឹង​បង្កើត​រដ្ឋសភា​ថ្មីនៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ​។​ ជាមួយ​គ្នា​នេះ​ប្រធានាធិបតី​កា​ន់​អំណាច​ Pe​tro​ Poroshenko​ បាន​ស្នើ​ឲ្យ​លោក​ចុះ​ចេញពី​អំណាច​តាំងពី​ខែកុម្ភៈ​មក​ម្ល៉េះ​ ដោយសារ​តែ​លោ​ក​​បា​ត់បង់​ការ​គាំ​ទ្រ​ពី​សមាជិក​ស​ភា​។​ ប៉ុន្ដែ​មូលហេតុ​ដែល​នាំ​ឲ្យ​នាយក​រដ្ឋមន្ដ្រី​រូប​នេះ​ ប្រកាស​លាលែង​ពី​តំណែ​ង​នោះ​ គឺ​ម្យ៉ាង​គត់​ដោយ​លោក​ត្រូវ​បាន​វាយ​ប្រហារ​ថា​ជាប់​ទាក់ទង​និង​អំពើ​ពុក​រលួយ​។​

​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ឱ្យ​ដឹង​ថា​ ប្រធានរដ្ឋសភា​របស់​ប្រទេស​នេះ​ ប្រកាស​ថា​នឹង​ត្រូវ​តែងតាំង​នាយក​រដ្ឋ​មន្ដ្រី​​ថ្មី​តាម​សំ​ណើ​ប្រធានាធិបតី​។​ យ៉ាងណា​ក៏​ដោយ​នាយក​រដ្ឋមន្ដ្រី​នេះ​ ទាមទារ​ឲ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី​និង​រំ​លា​យ​​​រដ្ឋសភា​ដើម្បី​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​ឡើង​វិញ​៕​

​ប្រភព​៖ BBC​

Share

ព័ត៌មានទាក់ទង

Image