en     km
en     km

គណ​បក្ស​​សង្គ្រោះ​​ជាតិ​​ទាមទា​រ​​ឱ្យ​​សមត្ថ​កិច្ច​​ដោះ​​លែង​ ​លោក ​អ៊ុំ​ សំ​អាន ​ជា​​បន្ទាន់​​

Share

​ភ្នំពេញ​៖​ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​ ១១​ ខែមេសា​ ឆ្នាំ​ ២០១៦​ នេះ​ បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​​​ថ្កោលទោស​ និង​ទាមទារ​ឱ្យ​សមត្ថកិច្ច​ដោះ​លែង​ លោក​ អ៊ុំ​ សំ​អាន​ ដែល​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេ​ត្ត​សៀមរាប​ជា​បន្ទាន់​។

Om-SAMATH-CAMNEWS-WMC
លោក អ៊ុំ សំអាន ពេល​ពិនិត្យ​ផែន​ទី​កន្លង​មក (រូបភាពភ្នំពេញប៉ុស្ដិ៍)

​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​នេះ​ បានឱ្យ​ដឹង​ថា​ ការ​ចាប់ខ្លួន​អ្នកតំណាង​រាស្ត្រ​រូប​នេះ​គឺជា​ការ​រំលោភច្បាប់​ និង​​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ព្រោះ​លោក​ អ៊ុំ​ សំ​អាន​ ​នៅ​មាន​អភ័យឯកសិទ្ធិ​អ្នកតំណាង​រាស្ត្រ​នៅ​ឡើយ​។​

​គណបក្ស​សង្គ្រោះ​ជាតិ​បានឱ្យ​ដឹង​ថា​ បើ​តាម​មាត្រា​ ៨០​ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែង​ថា​ តំ​ណា​ងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ​សភា​ តំណាងរាស្ត្រ​រូប​ណា​ក៏​ដោយ​មិន​ត្រូវ​បាន​ចោទប្រកាន់​ ចាប់ខ្លួន​ ឃាត់ខ្លួន​ ឬ​​ឃុំ​ខ្លួន​ ដោយហេតុ​ពី​ការ​សម្ដែង​យោបល់​ ឬ​បញ្ចេញមតិ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​ឡើយ​។​

​គណបក្សប្រឆាំង​ថា​ការ​ចោទប្រកាន់​ ការ​ចាប់ខ្លួន​ និង​ ការ​ឃាត់ខ្លួន​ ឬ​ការ​ឃុំខ្លួន​សមាជិក​ណាមួយ​នៃ​រដ្ឋសភា​ នឹង​​អាច​ធ្វើ​ទៅ​កើត​ លុះត្រាតែ​មានការ​យល់ព្រម​ពី​រដ្ឋសភា​ ឬ​ពី​គណៈ​កម្ម​ធិ​ការ​អចិ​ន្រៃ​យ៍​របស់​រដ្ឋសភា​ក្នុង​ចន្លោះ​​សម័យប្រជុំ​នៃ​រដ្ឋសភា​ ។​

​សូម​ជម្រាប​ថា​ លោក​ អ៊ុំ​ សំ​អាន​ បាន​ត្រឡប់​មក​ពី​បរទេស​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​ ១០​ ខែមេសា​ កាលពី​យប់​រំលង់​អា​ធ្រា​​ត​ឈាន​ចូល​ថ្ងៃ​ទី​ ១១​ខែមេសា​ ឆ្នាំ​ ២០១៦​ អាជ្ញាធ​រេ​ត្ត​សៀមរាប​បាន​ចាប់​លោក​ខណៈ​ លោក​ចុះ​ដក​លុយ​នៅ​​ទូរ​ ATM​ របស់​ធនាគារ​ខេត្ត​នេះ​។​

​លោ​ក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ក្រសួងមហាផ្ទៃ​ដោ​យ​​រង់ចាំ​ប​ញ្ចូ​ន​ទៅ​តុលាការ​។​ លោក​ត្រូវ​បាន​ចោទ​ ពី​បទ​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ ដូច​ករណី​លោក​ ហុង​ សុខ​​ហួរ​ ដែរ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរ​ង្ស៊ី​៕​

Share

Image
Image
Image