ការដួលរំលំអាគារ មួយដ៏ខ្លាំងក្លាអំឡុងពេលធ្វើពិធីសាសនាមួយនៅរដ្ឋ Kerala បានបណ្ដាលឲ្យមនុស្សស្លាប់ជាង ១០០ នាក់និងរបួស ៤០០ នាក់។ ប៉ូលីសបាននិយាយថាការដុតកាំជ្រួចនេះ ខណៈដែលហ្វូងមនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាចូលរួមក្នុងពិធីបុណ្យប្រចាំឆ្នាំរបស់រដ្ឋនោះ។
ប៉ូលីសបានឲ្យដឹងទៀតថា មនុស្សដែលបានបាត់បង់ជីវិត ដោយសារតែអាគាររបស់ប្រាសាទនោះ បានដួលរលំខ្លាំងក្លា។ ប៉ូលីសបាននិយាយថា ករណីនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ប៉ូលីសហើយតាមចាប់ខ្លួនជនសង្ស័យ ប្រសិនបើមានការលួចវាយប្រហារណាមួយនោះ។
តាមសេចក្ដីរាយការណ៍ ការដុតកាំជ្រួចដ៏ខ្លាំង បណ្ដាលឲ្យបាក់រលំអាគារប្រាសាទនោះគឺវាកើតឡើងប្រហែលម៉ោង ៣ និង ៣០នាទីរសៀល កាលពីថ្ងៃសៅរ៍ គឺប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីពិធីនេះចាប់ផ្ដើមឡើង។
បណ្ដាញផ្សាយព័ត៌មមាន BBC ឱ្យដឹងថានាយករដ្ឋមន្ដ្រីឥណ្ឌា លោក ណារិនត្រា មូឌី ភ្លាមៗបានទៅដល់កន្លែងកើតហេតុនេះបានសំដែងអារម្មណ៍ក្ដុកក្ដួលសោកស្ដាយយ៉ាងខ្លាំង៕
ប្រភព BBC