en     km
en     km

តំណាង​រាស្ត្រ​​សង្គ្រោះជាតិ​ ​​អ៊ុំ​ ​សំអាន​​ ស្ថិត​​ក្នុង​​ការ​​ឃុំ​ខ្លួន​​នៅ​​អគ្គ​នាយ​ក​ដ្ឋាន​​នគរ​បាល​​ជាតិ​

Share

ភ្នំពេញ៖ សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ក្រសួងមហាផ្ទៃ​បន្ត​សាកសួរ​ លោ​ក អ៊ុំ​ សំ​អាន​  បន្ទាប់​ពី​បាន​ចាប់ខ្លួន​ដោយ​កម្លាំង​សមត្ថកិច្ច​នៅ​លើ​ទឹកដី​ខេត្តសៀមរាប​ នា​ម៉ោង​ ជាង​១២​យ​ប់​​រំលង​អា​ធ្រា​ត​ ហើយ​បាន​បញ្ជូន​មក​ដល់​ក្រសួងមហាផ្ទៃ​ នៅ​ម៉ោង​ប្រមាណ ​៧ ​ព្រឹក​ថ្ងៃនេះ​ ។​

Om-SAMATH--FRESH-NEWS-WMC
​លោក​ អ៊ុំ​ សំ​អាន​ នៅ​ក្នុង​នាយកដ្ឋាន​ប្រឆាំង​ភេ​រ​​វកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ក្រសួងមហាផ្ទៃ​

​សារព័ត៌មាន​ក្នុងស្រុក​មួយ​ឈ្មោះ​ថា​ Fresh​ News​ បាន​បង្ហោះ​រូប​លោក​ អ៊ុំ​ សំ​អាន​  នៅ​ក្នុង​នាយកដ្ឋាន​ប្រឆាំង​ភេ​រ​​វកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ក្រសួងមហាផ្ទៃ​ ដោយ​ដៃ​ទាំង​ពីរ​របស់​លោក​ជាប់​ខ្នោះ​ តែ​លោក​ញ​ញឺ​ម​ពព្រាយ​មើ​ល​ទៅ​ដូច​ជា​មិន​តក់​ស្លុត​ឡើយ​។​

​តាម​ប្រភព​ដដែល​នេះ​ សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​លើ​ទឹកដី​ខេត្តសៀមរាប​ ពី​​​បទ​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ ដូច​ករណី​លោក​ ហុង​ សុខ​ហួរ​ ដែរ​។​ លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ម្តុំ​ផ្សា​រ​កណ្តាល​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ នៅ​ពេល​លោក​ចុះ​ដក​លុយ​នៅ​ទូរ​ ATM​ របស់​ធនាគារ​។​

​លោក​ អ៊ុំ​ សំ​អាន​ នា​ពេល​កន្លង​ទៅ​បាន​បង្ហោះ​ផែនទី​របស់​កម្ពុជា​ច្រើន​សន្លឹក​នៅ​លើ​ Facebook​ ហើយ​​​កាលពី​ថ្ងៃ​​​ទី​ ២៤​ ខែកក្កដា​ ឆ្នាំ ​២០១៥​ លោក​ អ៊ុំ​ សំ​អាន​ តំណាងរាស្ត្រ​ខេត្តសៀមរាប​ ត្រូវ​បាន​សម្តេច​ ហេង​ សំ​រិ​ន​ ប្រ​ធា​ន​​រដ្ឋ​សភា​ ដាក់​ទណ្ឌកម្ម​វិន័យ​មួយ​ចំនួន​ បន្ទាប់​ពី​សកម្មភាព​ផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ ប៉ះពាល់​ដល់​កិ​ត្យានុភាព​របស់​រដ្ឋសភា​ និង​ការ​ជេរ​ប្រមាថមើលងាយ​ប្រធានរដ្ឋសភា​ ដែល​ផ្ទុយ​នឹង​បទបញ្ជាផ្ទៃក្នុង​របស់​រដ្ឋ​ស​ភា​​។​

​លោក​ អ៊ុំ​ សំ​អាន​ បាន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ នៅ​ថ្ងៃ​ទី ​១០​ ខែមេសា​ ឆ្នាំ​ ២០១៦​ បន្ទាប់​ពី​លោក​បាន​ចា​ក​ចេញ​ទៅ​អា​មេ​រិ​ក​ កាលពី​ពាក់កណ្តាល​ឆ្នាំ​ ២០១៥៕

Share

Image
Image
Image