en     km
en     km

សិង្ហបុរី​ ​​គ្រោង​​ដាក់​​ដំណើរ​ការ​​រថយន្ត​តាក់ស៊ី​​ស្វ័យ​ប្រវត្តិ​​ក្នុង​ទីក្រុង

Share

សិង្ហបុរី​ជា​​ទីក្រុង​តូច​​មួយ​​​ ​ប៉ុន្តែ​​ទំនើប​ឈាន​​មុខ​​​​​​​ ​ទាំង​សន្តិសុខ​សុវត្ថិភាព​ ការ​រស់​នៅ​មាន​កម្រិត​ស្តង់ដារ ​និង​​​របស់​រប​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​។

5a

នា​ពេល​ថ្មី​ៗ​នេះ ​ក្រុម​ហ៊ុន​​រថយន្ត​ nuTonomy ​​ មាន​គម្រោង​​ដាក់​ដំណើរ​ការ​​​​តាក់ស៊ី​​​​​​គ្មាន​មនុស្ស​បើក​ ​ឬ​ស្វ័យ​ប្រវត្តិ​​នេះ​​​ក្នុង​​ទីក្រុង​​​​ ដើម្បី​​​​​តេស្ដ​​​​​​​​មើល​​ មុន​​ដាក់​​​លក់​ទៅ​កាន់​ទីក្រុង​ធំ​ៗ​ជុំវិញ​ពិភព​លោក។

កាល​ពី​ខែ​​មីនា​កន្លង​ទៅ​ ​ក្រុមហ៊ុន nuTonomy បាន​​​​ឆ្លង​កាត់​​​​​​ឧបសគ្គ​​​​តេស្ដ​លើក​ដំបូង​​​​ក្នុង​ទីក្រុង​ សិង្ហបុរី​​ជា​មួយ​លទ្ធ​ផល​​យ៉ាង​គាប់​ប្រសើរ​។ ​​​ការ​តេស្ត​​​ជោគជ័យ​​នេះ​​​ ​បាន​ត្រួសត្រាយ​ផ្លូវ​​​​ឲ្យ​ក្រុមហ៊ុន​​​​ស្វែង​រក​​​​ការ​អនុញ្ញាត ​​​​​​ដើម្បី​​តេស្ត​​​​​​ក្នុង​សង្កាត់​​​តូច​ៗ​​​បន្ត​ទៀត។

បើ​តាម​​នាយក​ប្រតិបត្តិ​​​ក្រុម​ហ៊ុន​​លោក Karl Lagnemma និយាយ​ថា៖ « nuTonomy ​នឹង​​​បញ្ចេញ​​​រថយន្ត​​​ស្វ័យ​​ប្រវត្តិ​វ័យ​​ឆ្លាត​ជាង​គេ​បំផុត​​​ក្នុង ​លោក​​​នា​ពេល​ឆាប់​ៗ​ខាង​មុខ​។ ​​​វា​​នឹង​​បំពាក់​ដោយ​កាំ​រស្មី​ LIDAR ​ដើម្បី​​រក​មើល​​រថយន្ត​​​ផ្សេង​ទៀត​​តាម​ផ្លូវ ​​ព្រម​ទាំង​​​​វត្ថុ​​រារាំងផ្លូវ​​ខាង​មុខ​ដែរ»។

​ប្រជាជន​​សិង្ហបុរី​​​​ត្រូវ​ការ​​ជិះ​រថយន្ត​ក្រុង​ច្រើន​​ ​ប៉ុន្តែ​​​​​គេ​មិន​អាច​​រក​មនុស្ស​​បើក​បរ​​ពេល​យប់​បាន ​ជាហេតុ​​​​នាំ​ឲ្យ​ក្រុម​ហ៊ុន​​បង្កើតគម្រោង​ខាង​លើ​​ឡើង​។ ទោះ​​ជា​យ៉ាង​ណា​​ក៏​ដោយ​​ ​​​​គេ​មិន​ទាន់​ដឹង​​ថា​​រថយន្ត​​នឹង​ដាក់​ដំណើរ​ការ​ជា​សាធារណៈ​ក្នុង​ ទីក្រុង​នៅ​​ថ្ងៃ​​ណាមួយ​​​​​នៅ​ឡើយ​ទេ៕

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ www.news.sabay.oc.kh

Share

Image
Image
Image