loader

Manny Pacquiao ​ឈ្នះដោយវាយ Timothy Bradley រាប់​ពីរ​ដង

Manny Pacquiao ​​ទទួល​បាន​ជ័យជម្នះ​ក្នុង​​ការ​​ប្រកួត​​លើក​ចុង​ក្រោយ​របស់​ខ្លួន​ក្នុង​អាជីព​ជា​អ្នក​ប្រ​ដា​ល់​នៅ​ថ្ងៃទី ១០ មេសា​នេះ​ បន្ទាប់​ពីវាយគូប្រកួតរបស់ខ្លួន​​ Timothy Bradley ឲ្យ​​អាជ្ញា​កណ្តាល​រាប់​​ពីរ​ដង។ ​​Pacquiao ឈ្នះ Bradley ​ដោយ​ពិន្ទុ។ ការប្រកួតនេះធ្វើឡើងនៅ​សង្វៀន ​MGM Grand ​នៅ​ Las Vegas Las Vegas សហរដ្ឋ​អាមេរិក។

Pacquiao-Bradley-Last-WMC
Manny Pacquiao វាយទៅលើ Timothy Bradley នៅសង្វៀន ​MGM Grand ​នៅ​ Las Vegas Las Vegas សហរដ្ឋ​អាមេរិក

Manny Pacquiao ជាកីឡាករនិម្មិត្តរូបរបស់ហ្វីលីពីន មានវ័យ ៣៧ ឆ្នាំ។ នេះ​មិន​មែន​ជា​លើក​ទីមួយ​នោះ​ទេ ដែ​ល​កី​ឡា​ករ​ជើង​ខ្លាំង​ទាំង​ពីរ​ជួប​គ្នា ព្រោះ​​គេ​​នៅ​​ចាំ​​បាន​​ថា​​កីឡា​​ករ​ទាំង​ពីរ​បាន​ជួប​គ្នាពីរដងរួចមកហើយ។

ប្រ​កួតលើកដំបូង Pacquiao ចាញ់ Bradley ដោយពិន្ទុកាលពីឆ្នាំ ២០១២ ខណៈនោះ​មាន​ភាព​ចម្រូង​ចម្រាស់​ពិន្ទុ​យ៉ាង​ខ្លាំង​​នៅសង្វៀន Las Vegas របស់អាមេរិក។  លើកទីពីរ Pacquiao បានសង​សឹក​ឈ្នះវិញនៅឆ្នាំ ២០១៤ នៅ​ទឹក​ដី​​ប្រ​ទេ​ស​​ចិន ឈ្នះ​​ដោ​​យ​ពិន្ទុ​ឯក​ច្ឆ័ន្ទ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សារមន្ទីរខេត្តកំពង់ធំមានការច្នៃប្រឌិតផ្លែរុក្ខជាតិជាវត្ថុអនុស្សាវរីយ៍

តាមការរាយការណ៍ពីក្រុមយុវជននៃវិទ្យាល័យទួលក្បិល[...]

ស្លាប់៣៧ នាក់ រាប់រយនាក់បាត់ខ្លួនដោយគ្រោះទឹកជំនន់នៅរដ្ឋ Kentucky សហរដ្ឋអាមេរិក

ស្លាប់៣៧ នាក់ រាប់រយនាក់បាត់ខ្លួនដោយគ្រោះទឹកជ[...]

អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC) និងអង្គការ Internews បង្កើតវេទិកាបណ្តាញស្ត្រីអ្នកសារព័ត៌មាន

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២២នេះ អង្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x