en     km
en     km

អង្គរ​សង្រ្កាន្ត​កាន់​តែ​កៀក ភ្ញៀវ​សម្រុកកក់បន្ទប់​នៅ​សៀមរាប

Share

នៅ​មិន​ដល់​ប៉ុន្មាន​ថ្ងៃទៀត​ទេ បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីខ្មែរ​នឹង​ឈាន​ចូលម​ក​ដល់ បង​ប្អូន​ប្រជាជន​នាំគ្នា​ទៅ​​ស្រុក​កំណើត និង​ខ្លះ​ទៀត​ទៅ​កម្សាន្ត​តាម​រមណីយដ្ឋាន​ផ្សេងៗ​។

Sabay-WMC001

ដោយ​ឡែក​នៅ​ខេត្ត​សៀមរាបឯ​នេះ​វិញ​ ការ​រៀបចំ​​​​​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​​អបអរ​សាទរ​​ឆ្នាំថ្មី​​​ បាន​ទាក់ទាញ​អ្នក​ទេសចរ​ជា​ច្រើន។​ ម្ចាស់​ផ្ទះ​សំណាក់​និង​សណ្ឋាគារ​មួយ​ចំនួន​ដែល Sabay បាន​ទាក់ទង​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​​​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​បាន​កក់​បន្ទប់​ស្នាក់នៅ​ ស្ទើរ​ពេញ​អស់​ទៅហើ​យ។

“បន្ទប់​ជាង​ ៩០% ​នៅ​ផ្ទះសំណាក់​របស់​ខ្ញុំ ពេល​នេះ​មាន​គេ​កក់​អស់​ហើយ”។ នេះ​បើ​តាម​លោក វ័ន្ត ម្ចាស់​ផ្ទះ​សំណាក់​យីហោ Bou Savay មាន​ទីតាំង​នៅ​សៀមរាប​បញ្ជាក់​ប្រាប់។ លោក​ថា តម្លៃ​បន្ទប់​មិន​ឡើង​ថ្លៃទេ សម្រាប់​ផ្ទះ​សំណាក់​របស់​លោក​គឺរក្សា​តម្លៃ​ថេរ​មិន​ថាថ្ងៃធម្មតា ឬ​បុណ្យទា​ននោះ​ឡើយ ដោយ​តម្លៃ​ចន្លោះពី ​២០​ដុល្លារ​ទៅ ៣០​ដុល្លារ។

មិន​ខុស​គ្នា​ប៉ុន្មាន អ្នក​គ្រប់គ្រ​ង​នៅ Angkor Twinkle Boutique Villa កញ្ញា​ដា ពោលថា ភ្ញៀវ​ខ្លះ​បាន​មក​កក់​បន្ទប់​សម្រាប់​ត្រៀម​បុណ្យចូល​ឆ្នាំ​​តាំង​ពី​ពាក់​ កណ្តាល​ខែ​ ៣ មកម៉្លេះ​។ កញ្ញា​បន្ត​ថា បន្ទប់​ត្រូវ​បាន​ភ្ញៀវ​កក់​ស្ទើរ​អស់​រលីង ដែល​ពេល​នេះ​សល់​ប្រហែល ​៤-៥ ​បន្ទប់​ប៉ុណ្ណោះ។ ចំពោះ​តម្លៃ​វិញ គឺ​មាន​ការឡើង​បន្តិច​បន្តួច​ប៉ុណ្ណោះ ដែល​ក្នុង​១​បន្ទប់​មាន​តម្លៃ​ពី ​៣០ ​ដុល្លា​ទៅ​ ៤០ ​ដុល្លារ។

ព្រឹតិ្តការណ៍​អង្គរ​សង្រ្កាន្ត​កាល​ពី​ឆ្នាំ ២០១៥ បាន​ទាក់ទាញ​​​ភ្ញៀវ​ទេសចរ​​ប្រមាណ​១លាន​នាក់​។ ដោយ​ឡែក​សម្រាប់​ឆ្នាំនេះ​  អ្នក​រៀបចំកម្មវិធីក៏​រំពឹង​ថា​នឹង​មាន​​ចំនួន​​មនុស្សចូ​លរួម​ច្រើន​ជាង​ ឆ្នាំមុ​នៗ​៕

អត្ថបទ៖ លឹម សុនា

ប្រភព៖ www.news.sabay.com.kh

Share

Image
Image
Image