en     km
en     km

បទ​យក​ការណ៍ ​៖ ​ព្រៃ​ឡង់​អាច​នៅ​គង់​វង្ស ​បើ​មាន​ការ​ចូល​រួម​ការ​ពារ​ពី​យុវ​ជន​

Share

កំពង់ធំ៖ ព្រៃ​ឡង់​ គឺ​ជា​ព្រៃ​ធំ​ជាង​គេ​នៅ​ក្នុង​តំបន់​អា​ស៊ី​អា​គ្នេយ៍​។​​ ព្រៃ​ដ៏​ធំ​មួយ​នេះ​ មាន​វិសា​ល​ភាព​គ្រប់​ដ​​ណ្តប់​​លើ​​ដី​​ចំនួន​​បួន​​គឺ ព្រះ​វិហារ ​ស្ទឹង​ត្រែង​ កំពង់​ធំ និង​ក្រ​ចេះ​។ នា​ពេល​បច្ចុប្បន្ន​នេះ ព្រៃ​ឡង់​កំពុង​រ​​ង​​វិនា​ស​កម្ម​ ពី​សកម្ម​ភាព​​កាប់​​ឈើ​ខុ​ស​ច្បាប់​។ ប្រជា​​សហ​គ​មន៍ ដែល​ជា​សកម្ម​ជន​ការ​ពារ​ព្រៃ​ឡង់​ បាន​ចា​ត់​ទុក​សក​ម្ម​ភាព​ទាំង​នោះ កើត​ឡើង​ដោយ​សារការ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​រាជ​រដ្ឋា​ភិ​បា​ល​កម្ពុជា​។ ទន្ទឹ​ម​​​គ្នា​នេះ​​ ពួក​គាត់​បាន​លើក​ឡើង​ថា ព្រៃ​ឡង់​អាច​គង់​នៅ​បាន ប្រសិន​បើ​មាន​វត្ត​មាន​យុវ​ជន ជួយ​ឈឺ​ឆ្អាល ​និ​ង​​ជួយ​ការពារ​។ ការ​យល់​ឃើញ​ដូច​នេះ ព្រោះ​វត្ត​មាន​របស់​យុវ​ជន​ ដើរ​ល្បាត​ព្រៃ​ ក្នុង​មួយ​ថ្ងៃ​អាច​រក្សា​ដើម​ឈើ​ធំ​ក្នុង​តំបន់​ព្រៃ​ឡង់ ​បាន​មិន​តិច​ជាង​១០​ដើម មិន​ឱ្យ​មាន​ការកាប់​បំផ្លាញ​។

PREY-LANG-CAMBODIA-WMC002
ក្រុមយុវ​ជនជានិស្សិតមកពីសាកលវិទ្យាល័យនានា​ ដើរ​ល្បាត​ព្រៃ​ឡង់នៅខេត្តកំពង់ធំ និងសកម្មជនព្រៃឡង់

​​សូមនាង កញ្ញា លោក លោកស្រី ស្តាប់បទយកការណ៍​​​​​​ដែលរៀបចំដោយកញ្ញា ឆេង ណាតា ដូចតទៅ៖

Share

ព័ត៌មានទាក់ទង

Image