en     km
en     km

​វិភាគ​៖​ តើ​ស្ថាន​​ភា​ព​​អំ​ពើ​​​ពុក​រ​​លួយ​​​នៅ​​​កម្ពុជា​​ទៅ​​​ជា​​​យ៉ាងណា​​ ​ប្រសិ​ន​បើ​ ​​ACU​ ​បើក​កា​រ​ស៊ើប​អង្កេត​​ទ្រង់​ទ្រាយ​​ធំ​?

Share

​ភ្នំពេញ​៖​ តុលាការ​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​  លោក​ ស៊ុត​ ឌី​ណា​ ឯក​អគ្គរា​ជ​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បួ​ង​ ក្រោម​បទ​ចោទ​ចំនួន​ពីរ​ គឺ​ប្រព្រឹត្ត​អំពើ​ពុក​ រលួយ​ និង​រំ​លោ​​ភ​អំណាច​ ។​ អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​និយាយ​ថា​លោក​ ស៊ុត​ ឌី​ណា​ មានទ្រព្យ​សម្បត្តិ​ស្ដុក​ស្ត​ម​​ គឺ​រាប់​លាន​ដុល្លារ​ ដែ​ល​​ត្រូវ​តែ​បំភ្លឺ​ បើ​មិន​ដូច្នេះ​ទេ​នឹង​ត្រូវ​រឹបអូស​ទាំងអស់​ ។​ ប្រសិនបើ​នៅ​ពេល​អ​នា​គត​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួ​យ​ (ACU)​ បើក​ការ​ស៊ើប​អ​ង្គេ​ត​លើ​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​ ដូច​ករ​ណី​​ពុក​រលួយ​លោក​ ស៊ុត​ ឌី​ណា​ ថា​តើ​ស្ថានភាព​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ទៅ​ជា​យ៉ាងណា​?​

 

ACU
អង្គភាពប្រឆាំងអំពើពុករលួយ (រូបតំណាង)

កាលពី​ម្សិល​ម៉ិ​ញ​ តុលាការ​រាជធានី​ភ្នំពេញ​ សម្រេច​ចោទប្រកាន់​ លោក​ ស៊ុត​ ឌី​ណា​ ចំនួន​ពីរ​បទ​ចោទ​ ដែល​នឹង​មានទោស​ ០២​ ឆ្នាំ​ ទៅ​ ០៥​ ឆ្នាំ​ ក្រោម​ក្រមព្រហ្មទណ្ឌ​។​

​ការ​ចោទប្រកាន់​នេះ​ បន្ទាប់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ រក​ឃើញ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​កូរ៉េ​ខាង​ត្បួ​ង​រូប​នេះ​ មាន​ប្រាក់សុទ្ធ​ជាង​ ៧​លាន​ដុល្លារ​ក្រៅ​ធនាគារ​ មាន​ដី​ ១០​កន្លែង​ មាន​ត្បូង​ ៥០០​គ្រាប់​ និង​មាស​ជិត​ ១៣​ គីឡូ​ក្រាម​។​

​បើប្រសិន​បើ​នៅ​ពេល​អនាគត​ ACU​ បើក​ការ​ស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំ​ ថា​តើ​ស្ថានភាព​ពុក​រលួយ​នៅ​កម្ពុជា​ មាន​ទំហំ​ធំ​ប៉ុនណា​  បើ​ត្រឹម​លោក​ ស៊ុត​ ឌី​ណា​ ម្នាក់​ទើប​ចាប់ផ្ដើម​មានបុណ្យ​សក្តិ​ឆ្នាំ​ ២០០៩​  មាន​ប្រាក់​ច្រើន​សម្បើ​ង​បែប​នេះ​ ។​

​លោក​ ព្រាប​ កុ​ល​ នាយ​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ លោក​មិន​ភ្ជា​ក់​ផ្អើល​នោះ​ទេ​ ករ​ណី​​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​កូរ៉េ​ខាងត្បូង​ លោក​ ស៊ុត​ ឌី​ណា​ មាន​ប្រាក់​រាប់​លាន​ដុល្លារ​នេះ​ ។​ លោក​ថា​មាន​មន្ត្រី​ធំៗ​ អ្នកមាន​អំណាច​ស្រុក​ខ្មែរ​ផ្សេង​ទៀត​ មាន​លុយ​ច្រើន​កប​ពពក​ ពួក​គេ​សុទ្ធតែ​បាន​ចូល​កាន់​តំណែង​រាប​សិប​ឆ្នាំ​ ។​

​លោក ​ព្រាប កុ​ល​ បាន​សង្កេត​ឃើញ​ថា​មន្ត្រីជាន់ខ្ពស់​ទាំងនោះ​  មាន​រថយន្ត​ទំនើបៗ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ រស់នៅ​ក្នុងភូមិ​គ្រឹះ​ធំ​ស្កឹមស្កៃ​ មាន​ដី​រាប់​សិប​កន្លែង​។​ លោក​បាន​ចោទ​ជា​សំនួ​រថា​ តើ​លុយ​នោះ​បាន​មកពីណា​?

លោក​ ព្រាប​ កុ​ល​ និយាយ​ថា​៖«​យើង​មាន​ដែល​ធ្លាប់​គិត​ថា​អ្នកធំ​ស្រុក​ខ្មែរ​យើង​ក្រ​ពី​អង្កាលណា​ ?​ យើង​ធ្លាប់​ឃើ​ញ​​​មន្ត្រី​ធំ​ ធ្លាប់​​ឃើញ​​សម្ភារៈ​​គាត់​​ប្រើប្រាស់​ ឃើញ​ផ្ទះ​ យើង​​ឃើញ​​វិមាន​ យើង​​ឃើញ​របស់​របរ​​ផ្សេង​ៗ​ យើង​​អត់​​ដែ​ល​​​ថា​ អ្ន​ម​មាន​ស្រុក​​ខ្មែរ​​ក្រ​ គាត់​​ខ្វះ​​លុយ​​អ្វី​​ទេ​។​ យើង​​មា​ន​​តែ​​ធ្លា​ប់​ភ្ជា​ក់​​ផ្អើ​ល​​ថា​ ប្រទេស​​កម្ពុ​ជា​​ជា​​ប្រទេ​ស​​មួយ​​ស្ថិ​ត​​នៅ​​ក្នុង​ចំ​ណោម​​ប្រទេ​ស​កំពុ​ង​​អភិ​វឌ្ឍ​ ជនបរ​ទេ​ស​មួយ​​ចំនួន​​ក៏​គាត់​​ភ្ញាក់​ផ្អើល​​ថា​​ពេល​​គាត់​​មក​ដ​ល់​​ស្រុក​ខ្មែរ​​ មា​​ន​​រ​ថយន្ត​ទំនើប​ ប្រទេស​ដែល​ជឿនលឿន​ខ្លះ​ មិន​មាន​ប្រើ​ផង​»​។​

​តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​ត​ម្ភា​ភាព​អន្តរជាតិ​ ប្រទេស​កម្ពុជា​មានឈ្មោះ​ជាប់​ជា​ប្រភព​ពុក​រលួយ​ដ៏​ធ្ងន់ធ្ងរ​ គឺ​មាន​​លេខ​  ១៥៦​ ក្នុង​ចំណោម​ប្រទេស​ ១៧៦​ បើ​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ គឺ​កម្ពុជា​មាន​ស្ថាន​ភា​ព​ អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​ជាងគេ​ ។​

​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​មួយ​រូប​ទៀត​គឺ​ លោក​បណ្ឌិត​ មាស​ នី​ មាន​ប្រសាសន៍​ថា​ អង្គភាព​ប្រឆាំង​អំពើ​ពុល​រលួយ​ (ACU)​ គ្រាន់តែ​ជា​សត្វ​ស្ទាំង​ដែល​ចាប់​បាន​តែ​កូន​មាន់​គ្មាន​មេការ​ពារ​ប៉ុណ្ណោះ​ ចំណែកឯ​កូន​មាន់​ដែល​មានការ​ពារ​គឺ​ស្ទាំង​នេះ​មិន​អាច​ចាប់​បាន​ឡើយ​។​

លោក​បណ្ឌិត​ មាស​ នី​ មាន​ប្រសាសន៍​ថា​៖« ​​ទី​ ១​ ACU​ នេះ​ មិន​ទាន់​មាន​ឥទ្ធិពល​គ្រប់គ្រាន់​នៅ​ក្នុង​ការ​គ្រប់​គ្រង់​ ឬ​ ស៊ើបអង្កេត​ទៅ​លើ​អំពើ​ពុក​រលួយ​ ដែល​មាន​ទូ​ទាំង​ប្រព័ន្ធ​របស់​រដ្ឋាភិបាល​បាន​នៅឡើយ​ទេ​។​ ទី​ ២​ ទៀត​ ហា​ក់​​ដូច​ជា​មក​ដល់​ពេល​នេះ​បាន​ត្រឹមតែ​ជា​សត្វ​ស្ទាំង​ ដែល​គេ​ប្រើ​ឲ្យ​ចាប់​តែ​កូន​មាន់​ណា​ដែល​រងា​ មិន​មាន​មេមាន​កើ​យ​ ឬ​ ក៏​ជា​គណបក្សប្រឆាំង​»​។​

​ករ​ណី​​មួយ​ទៀត​ លោក​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កម្ពុជា​ ត្រូវ​បាន​សារព័ត៌មាន​បរទេស​ចេញផ្សាយ​ថា​ បាន​ចំណាយ​ប្រាក់​ ៥០០០​ ដុល្លារ​ដើម្បី​ទិញ​ភាគហ៊ុន​ចំនួន​ ៥០០០​ នា​ឆ្នាំ​ ២០០៧​ ក្នុង​ក្រុមហ៊ុន​មួយ​ឈ្មោះ​ British​ Virgin​ Islands​ ។​ តែ​យ៉ាងណា​ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងយុត្តិធម៌​បាន​បដិសេធ​ថា​ លោក​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ មិន​ស្គាល់​ក្រុមហ៊ុន​ British​ Virgin​ Islands​ និង​ក៏​មិន​ធ្លាប់​ទិញ​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​បរទេស​នោះ​ដែរ​។​

​ជុំវិញ​បញ្ហា​នេះ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ លោក​ ឱម​ យ៉ិ​ន​ទៀត​ មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា​ ទំនង​ជា​​​អាច​​នឹង​​បើ​ការ​ស៊ើបអង្កេត​ លោក​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នៅ​ពេល​ខាង​មុខ​ ប៉ុន្តែ​លោក​មិន​ទាន់​បញ្ជាក់​ថា​ នៅ​ពេល​ណា​នោះ​ទេ​។​

​ថ្មីៗ​​នេះ​ លោក​ កែម​ ឡី​ អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​ មាន​ប្រសាសន៍​នៅ​ក្នុង​វេទិការ​របស់​វិទ្យុ​អាស៊ី​សេរី​ថា​ អតីត​អ្នកមាន​អំណាច​ស្រុក​ខ្មែរ​ជា​ច្រើន​បាន​ទិញ​ផ្ទះ​ និង​ដី​តម្លៃ​រាប់រយ​លាន​ដុល្លារ​នៅ​ឯ​ប្រទេស​អូស្ត្រា​លី​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ឈ្មោះ​នរណា​នោះ​ទេ​។​

យ៉ាង​ណា​ក៏​ដោយ​ លោក​ ស៊ុត​ ឌី​ណា​ គឺជា​មន្ត្រីជាន់ខ្ពស់​ម្នាក់​ទៀត​ នៃ​អតីត​គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​ ដែល​បាន​ចោ​ទ​ ប្រកាន់​អំពើ​ពុក​រលួយ​ និង​ បំពាន​ការងារ​ចាត់តាំង​ បន្ទាប់​ពី​លោក​ ណា​ន់​ ស៊ី​ អតីត​ឯកអគ្គរាជទូត​ខ្មែរ​នៅ​ប្រ​ទេស​ព្រុយ​ណេ​ ក៏​រង​ការ​ចោទប្រកាន់​ និង​ទទួលទោស​ដូចនេះ​ដែរ​ កាលពី​ឆ្នាំ​ ២០០៨​ ។​ លោក​ ណា​ន់​ ស៊ី​ បាន​​រត់គេច​ខ្លួន​ទៅ​ក្រៅប្រទេស​រហូត​មក​ដល់​ពេល​នេះ​ ។​

មានការ​ចោទសួរ​ ថា​តើ​ករណី​ លោក​ ស៊ុត​ ឌី​ណា​ ជា​កម្មសិក្សា​មួយ​ថ្មី​ទៀត​ចំពោះ​ការ​កម្ចាត់​មនុស្ស​ចុះចូល​បក្ស​កាន់​អំណាច​ ហើយក៍​ផ្ដើម​ឱ្យ​មានការ​សង្ស័យ​ថា​ មន្ត្រីជាន់ខ្ពស់​កម្ពុ​ជាមួយ​ចំនួន​មាន​ប្រាក់​វាល​លាន​ដុល្លារ​ ៕

Share

Image
Image
Image