en     km
en     km

សម្ដេច ​ហ៊ុន ​សែ​ន​ ថ្លែង​អំណរ​គុណ​ចិន​ដែល​បាន​បន្ត​ជួយ​អភិវឌ្ឍ​កម្ពុជា​​

Share

ភ្នំពេញ៖ សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​បាននិ​យាយ​នៅថ្ងៃ​សុក្រ​នេះ​ថា លោក​មាន​ការ​ពេញ​ចិត្ត​យ៉ា​ង​​​ខ្លាំង​ចំពោះ​ទំនាក់​​ទំនង​ និង ​កិច្ច​ស​ហប្រតិ​ប​ត្តិ​កា​រ​ល្អ​រ​វាង​ប្រទេ​ស​ក​ម្ពុជា​និង​​ប្រ​ទេ​ស​ចិន​​ក្នុង​ពេ​ល​កន្ល​ង​​​​ទៅ​​។ ​​នេះ​បើ​​តាម​អ្នក​នាំ​​ពា​ក្យ​រ​បស់​​រដ្ឋា​ភិ​​បាល​​កម្ពុជា​​។

HUN-SEN-SONG-TAO-CAMBODIA
សម្ដេច ​ហ៊ុន ​សែន​ ជួបលោក​ Song Tao ប្រធាន​នា​យ​កដ្ឋាន​ទំនា​ក់​ទំន​ង​អន្តរ​ជាតិ​នៃ​គណ​បក្ស​កុំ​ម្មុយ​នីស្ដ​ចិន

អ្នក​នាំ​ពាក្យរូប​នេះ ​បានបញ្ជាក់​ថា ​សម្ដេច ​ហ៊ុន ​សែន​ មាន​ប្រសា​សន៍​ដូច្នេះ​ ទៅ​កាន់​លោក​ Song Tao ប្រធាន​នា​យ​កដ្ឋាន​ទំនា​ក់​ទំន​ង​អន្តរ​ជាតិ​នៃ​គណ​បក្ស​កុំ​ម្មុយ​នីស្ដ​ចិន​ ដែល​បាន​ចូល​ជួប​សម្តែង​ការ​គួរ​សម​ជា​មួយ​សម្តេ​ច​​នាព្រឹកថ្ងៃ​សុក្រ​នេះ​។​

បើ​តាម​អ្នក​នាំ​ពាក្យ​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា សម្តេច ​ហ៊ុន​ សែន ​មានប្រ​សាសន៍​ថា ​កម្ពុជា​រីក​រាយ​យ៉ាង​ខ្លាំង​ចំពោះ​ទំនាក់​ទំនង​ដ៏ល្អ​ប្រសើរ ​រវាង​ប្រទេស​កម្ពុជានិង​ចិន រវាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​គណ​បក្ស​កុំម្មុ​យ​នីស្ដ​ចិន ​ហើយ​ក្នុងពេ​លជាមួ​យគ្នា​នេះ ប្រមុ​ខរ​ដ្ឋា​ភិ​បា​ល​កម្ពុជា បា​នថ្លែង​អំណ​រគុណ​យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះ​ប្រ​ទេ​​សចិន​​ដែល​បាន​គាំទ្រ​ក​ម្ពុជា​យ៉ាង​សកម្ម​ក្នុង​ការអ​ភិ​វឌ្ឍន៍​សេដ្ឋ​កិច្ចរបស់​កម្ពុជា​។​

បើតាម​ទីភ្នា​ក់ងារ​សារព័​ត៌មា​នចិន ស៊ិន​ហួរ ​តំណា​ងបក្ស​កុំម្មុយ​នីស្ដ​ចិន ​លោក​ Song Tao ​ក៏មាន​ប្រសា​សន៍​ដែរ​ថា ប្រទេស​ចិននិ​ងប្រទេ​សក​ម្ពុជា​គឺជា​មិត្តនឹង​គ្នា ជាប្រទេ​សជិ​ត​ខាង ជាបង​ប្អូន​នឹង​គ្នា​ និង​ជា​ដៃ​គូស​ហ​ប្រតិ​បត្តិ​ការ​ដ៏​ល្អ​ជា​មួយ​គ្នា​។

លោក Song Tao បាន បញ្ជាក់ថា ទស្សនកិច្ចរ​បស់​លោក​មក​កម្ពុជា​លើក​នេះ គឺ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង និងសហប្រតិបត្តិ​ការ​ឱ្យ​កាន់​តែប្រសើរថែ​ម​ទៀតរ​វាង​ប្រទេ​សទាំ​ងពី​រ។​

ប្រភព៖ ស៊ិនហួរ

Share

Image
Image
Image