en     km
en     km

អ្នកវិភាគ​៖​ លោក​ សម​ រ​ង្ស៊ី​ សាទរ​​នាយ​ក​រដ្ឋម​ន្ត្រី​​វៀត​ណាម​​បង្ហាញ​ពី​​ន​យោបាយ​​មិន​​មាន​​រើស​អើង​

Share

​ភ្នំពេញ​៖​ ប្រធាន​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​ ដែល​តែងតែ​រិះគន់​មេដឹកនាំ​វៀតណាម​អំពី​ម​ហិ​ច្ឆិ​តា​ចង់​លេប​ទឹក​ដី​កម្ពុជា​ ហើ​យ​ក៏​ធ្លាប់​មានទោស​ករណី​ដក​តម្រុយ​ព្រំដែន​កម្ពុជា​ -​ វៀតណាម​ បាន​អប​អ​រ​​សាទរ​លោក​ ​ង្វៀង ​ស៊ុង ​ផុង ដែល​ត្រូវ​បាន​ជ្រើ​ស​តាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀ​ត​ណាម​ ។​ សារ​របស់​លោក​ សម​ រ​ង្ស៊ី​ បាន​ហៅ​ប្រទេស​វៀត​ណាម​ថា​ជា​រដ្ឋ​មួយ​ ដែល​មាន​គោល​ការណ៍​​ច្បា​ស់​​លាស់​ក្នុង​ការ​កំណត់​អា​ណ​ត្តិ​មេដឹកនាំ​ មិន​ដូច​ប្រទេស​ខ្លះ​នោះ​ទេ​ ។​ អ្នកវិភាគ​ បាន​ហៅ​សារ​រប​ស់​​​មេ​ប​ក្ស​ប្រឆាំង​នៅ​កម្ពុជា​រូប​នេះ​ ថា​វា​យ​បក​គូប្រជែង​ក្នុង​ប្រទេស​ដែល​គេ​ចង់​​ស​ម្តៅ​​លើ​​ការ​​ដឹក​នាំ​នៅ​កម្ពុ​ជា​ ហើ​យ​​​ក៏​​បាន​​ទទួ​ល​​ស្គា​ល់​​លោក​ ​សម​ ​រ​ង្ស៊ី​ ជា​​អ្នក​ន​យោបា​យ​​មិន​​មាន​ច​រឹត​​រើសអើង​ជាតិ​សាសន៍​ ។

 

Nguyen-Xuan-Phuc-WMC
លោក​ ​ង្វៀង ​ស៊ុង ​ផុង (Nguyen​ Xuan​ Phuc​) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀ​ត​ណាម

​មើលទៅ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ ដែល​មេ​​ដឹកនាំ​បក្ស​ប្រឆាំង​តែងតែ​វាយប្រហារ​មេដឹកនាំ​វៀតណាម​  ពី​ករ​ណី​​រំលោភ​បំពាន​ទឹក​កម្ពុជា​ ហើយ​រិះគន់​ថា​ជា​ប្រទេស​ប្រើ​អំណាច​ឥទ្ធិពល​ ៧​មក​រា​ លើ​ការ​ដឹកនាំ​កម្ពុជា​ បែរជា​និ​យាយ​សរសើរ​ការ​ដឹក​នា​របស់​ប្រទេស​នេះ​ទៅ​វិញ​ ។​ ប្រសាសន៍​របស់​លោក​ សម​ រ​ង្ស៊ី​ គឺជា​សញ្ញា​មួយ​ដែល​ធ្វើ​ឱ្យ​អ្នកវិភាគ​នយោបាយ​វាយតម្លៃ​ថា​ លោក​ជា​អ្នក​នយោ​បា​​យ​​ឆ្លៀតឱកាស​ វាយបក​គូប្រជែង​នយោបាយ​ក្នុង​ប្រ​ទេ​ស​ឱ្យ​យក​គំរូ​តាម​ប្រទេស​វៀតណាម​ ដែល​គេ​មាន​ឆន្ទៈ​មិន​ចង់​កាន់​អំ​ណា​ច​​យូរ​ឆ្នាំ​ ។​

​តាម​រយៈ​ការ​បង្ហាញ​សារ​របស់​លោក​ សម​ រ​ង្ស៊ី​ នៅ​ពេល​នេះ​ លោក​ សូ​ ច​ន្ថា​ សាស្ត្រ​ចា​រ្យ​វិទ្យាសាស្ត្រ​នយោបាយ​ មើលឃើញ​ថា​ បើ​ទោះបីជា​វៀតណាម​ជា​ប្រទេស​កុ​ម្មុ​យ​នី​ស​ ប៉ុន្តែ​បែរជា​ការ​មាន​ផ្លាស់​ប្តូរ​មេដឹកនាំ​ទៀងទាត់​រ​យៈ​​​​ពេល​ ១០​ ម្តង​ ។​ ដោយ​ឡែ​ក​​​កម្ពុជា​ដែល​កាន់​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​រយៈពេល​ជាង​ ៣០​ ឆ្នាំ​ហើយ​ ប៉ុន្តែ​បែរ​ជា​​មាន​តែ​មេដឹកនាំ​តែ​ម្នាក់​ ។​

​លោក​បន្ត​ថា​ ម្យ៉ាងវិញទៀត​ សារ​របស់​លោក​ សម​ រ​ង្ស៊ី​ ក៏​បង្ហាញ​ថា​ លោក​មិនមែន​ជា​បុគ្គល​ដែល​រើសអើង​ជាតិ​សា​សន៍​ ឬ​ចាត់​ទុក​ប្រទេស​ជិតខាង​ជាស​ត្រូវ​នោះ​ទេ​ ។​

​លោក​បន្ត​ថា​ «​ខ្ញុំ​គិត​ថា​ មក​ទល់​ពេល​កម្ពុជា​ជា​សង្គម​ប្រជាធិបតេយ្យ​ មេដឹកនាំ​ខ្មែរ​តែ​ គិត​អំពី​ទំនាក់ទំនង​អន្តរ​ជា​តិ​ គិត​ធ្វើ​មិច​ឱ្យ​កម្ពុជា​ចំណេញ​ជាង​ការ​ប្រើប្រាស់​វោហា​សាសន៍​រើ​ង​អើ​ង​ ឬ ​រិះគន់​លើ​ប្រទេស​ជិតខាង​ ឬ​ ចាត់​ទុក​​ប្រទេស​ជិតខាង​ជាស​ត្រូវ​របស់​ខ្លួន​ ពីព្រោះ​សតវត្ស​ទី​ ២១​ យើង​ត្រូវ​ប្រើ​គោលនយោបាយ​កាបរទេស​ឆ្លាត​វៃ​ មាន​ន័យ​ថា​ប្រទេស​ណា​ក៏​ដោយ​ក៏​ជា​មិត្ត​ ក៏​ប៉ុន្តែ​យើ​ង​​ត្រូវធ្វើ​មិច​ឱ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​ពី​ប្រទេស​នោះ​ មិនមែន​បាត់បង់​ឱ្យ​ផលប្រយោជន៍​ទៅ​ឱ្យ​គេ​នោះ​ទេ​»​ ។​

​ប្រទេស​សង្គមនិយម​វៀតណាម​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​គណបក្ស​តែ​មួយ​ គឺ​គណបក្ស​កុម្មុយនីស្ត​ ។​ ប្រទេស​នេះ​ មាន​របប​ដឹកនាំ​តាម​ឋានានុក្រម​ជា​របប​កុំ​ម្មុ​យ​នី​ស្ត​ មានការ​ចាត់តាំង​តាម​អំណាច​បក្ស​ ហើយ​ទៅ​សុំ​សេចក្ដី​ទុកចិត្ត​ពី​សមាជិក​សភា​ប្រថាប់ត្រា​ ។​

​ប្រទេស​នេះ​ កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​ប្រធានាធិបតី​ និង​ ប្រធានរដ្ឋសភា​ ០២​ អាណត្តិ​ ហើយ​ ផ្លាស់​ប្ដូរ​ម្ដង​ ។​ មាន​ន័យ​ថា​ បុគ្គល​នយោបាយ​មិន​អាច​តោង​អំណាច​បាន​ទេ​ ទោះជា​មាន​ប្រជាប្រិយភាព​ក៏​ដោយ​ ។​ ប្រសា​ស​ន៍​​របស់​លោក​ សម​ រ​ង្ស៊ី​ ចង់​និយាយ​ថា​ ប្រទេស​វៀតណាម​មានការ​រុះរើ​មេដឹកនាំ​ចាស់​ មិន​ចង់ឱ្យ​កាន់​អំណាច​យូរ​នាំ​ឱ្យ​មានការ​កសាង​បក្សពួក​និយម​គឺ​មិន​ដូច​ប្រទេស​ដទៃ​។​

​លោក​ លោក​ មាស​ នី​ អ្នកវិភាគ​បញ្ហា​សង្គម​យល់​ថា​ សារ​របស់​ប្រធាន​គណបក្សប្រឆាំង​ជា​ការ​ពិត​ មិនមែន​ចង់​អបអរ​មេដឹកនាំ​ថ្មី​វៀតណាម​ទេ​ ប៉ុន្តែ​ក្នុង​ន័យ​ប្រៀបធៀប​ការ​ដឹកនាំ​វៀតណាម​និង​កម្ពុជា​ ។​

​បែប​នេះ​ក្ដី​កម្ពុជា​ ជា​ប្រទេស​សេរី​ពហុបក្ស​ និង​មាន​ព្រះមហាក្សត្រ​សោយរាជ្យ​តែ​មិន​កាន់​អំណាច​ ។​ នាយក​រដ្ឋ​មន្ត្រី​  ប្រធានរដ្ឋ​សភា​​​កម្ពុជា​ កើត​តាម​រយៈ​ការ​បោះ​ឆ្នោត​សភា​ដោយ​ប្រជាជន​ជា​អ្នក​ជ្រើសរើស​ ។​ ប៉ុន្តែ​រដ្ឋ​ធម្ម​នុ​ញ្ញ​​កម្ពុជា​ មិន​បាន​ចែង​ពី​អាណត្តិ​នាយក​រដ្ឋមន្ត្រី​ ឬ​ ប្រធាន​សភា​ដូច​ប្រទេស​វៀតណាម​នោះ​ទេ​ ។​ អ្នក​នយោ​បា​យ​​ណ​ អាច​កាន់​អំណាច​បាន​យូរ​អាស្រ័យ​លើ​បក្ស​នោះ​ឈ្នះ​ឆ្នោត​ ។​ សម្ដេច​ហ៊ុន​សែន​ បាន​តំណែង​ជា​នា​​យ​ក​​រដ្ឋមន្ត្រី​ជាង​ ៣០​ ឆ្នាំ​មក​ហើយ​ ។​ លោក​បាន​កាន់​តំណែង​នេះ​ តាម​រយៈ​​ការ​បោះ​ឆ្នោត​ដ៏​ចម្រូងចម្រាស​ ។​

​លោក​ សុខ​ ឥ​សាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​យល់​ស្រប​ការ​លើក​ឡើង​ណាមួយ​ ថា​សម្ដេច​ហ៊ុន​ សែន​ តោង​អំណាច​នោះ​ទេ​ ។​ លោក​ មាន​ប្រសាសន៍​ថា​ ការ​សារ​ទរ​របស់​លោក​ សម​ រ​ង្ស៊ី​  ចំពោះ​នាយក​រដ្ឋ​មន្ត្រី​ថ្មី​វៀតណាម​ មិនមែន​លោក​ សម​ រ​ង្ស៊ី​ ស្នេហា​វៀតណាម​នោះ​ទេ​ហើយ​ថា​ ការ​លើក​ឡើង​នោះ​ គ្រាន់​ចង់​ដៀមដាម​ដល់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ សម្តេច​ ហ៊ុន​ សែន​ តែ​ប៉ុ​ណោះ​ ។​

«​ព្រោះ​វៀតណាម​គេ​ដូរ​ឯកឧត្តម​ វៀង​ ធាន​យ៉ុ​ង​ ហ្នឹង​ !​ គាត់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ដប់​ឆ្នាំ​ អ៊ី​ញ្ចឹ​ង​ទេ​លោក​សម​ រ​ង្ស៊ី​ និយាយ​ចុង​ក្រោយ​មាន​កន្ទុយពាក្យ​ថា​នាយក​រដ្ឋមន្ត្រី​គេ​ដូរ​ក្នុង​រយៈពេល​ដប់​ឆ្នាំ​»​។​

​ទំនង​មិន​មានការ​ភ្ញាក់ផ្អើល​អ្វី​ទេ​ ចំពោះ​ការ​ចាប់អារម្មណ៍​របស់​លោក​ សម​ រ​ង្ស៊ី​ ដែល​សាទរ​មេដឹកនាំ​ថ្មី​ប្រទេស​វៀតណាម​ ។​ លោក​ សម​ រ​ង្ស៊ី​ ក៏​ធ្លាប់​បាន​សន្យា​ទទួលស្គាល់​គោលនយោបាយ​ចិន​តែ​មួយ​ផង​ដែរ​ ខណៈ​លោក​ត្រូវ​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​មុន​ការ​បោះ​ឆ្នោត​សភា​ នៅ​ថ្ងៃ​ទី​ ២៨​ ខែកក្កដា​ ឆ្នាំ​ ២០១៣​ ៕​

Share

Image
Image
Image