en     km
en     km

នាយក​រដ្ឋមន្ត្រី​កម្ពុជា​សាទរ​ លោក​ ​ង្វៀង ​ស៊ុង ​ផុង​ ជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី​វៀតណាម​

Share

​ភ្នំពេញ​៖​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អំណរ​សាទរ​  លោក​ ​ង្វៀង ​ស៊ុង ​ផុង​ ដែល​ត្រូវ​​បាន​​ជ្រើស​តាំង​​ជា​​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណ​រដ្ឋ​​សង្គម​និយម​​វៀត​ណាម​ ដោយ​​សន្យា​​ថា​​នឹង​​ធ្វើកា​រ​​ជិត​​ស្និទ្ធ​​ជា​មួយ​​គ្នា​ ដើ​​​ម្បី​ផ​ល​ប្រយោ​ជន៍​​ទៅ​​វិញ​​ទៅ​​មក​​នៃ​​ប្រជាជន​ទាំង​ពីរ​។​

HUN-SEN--PAGE
សម្ដេច ហ៊ុន​ សែន​​ នាយក​រដ្ឋមន្ត្រី​កម្ពុជា

​ក្នុង​លិខិត​សាទរ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​០៧​ ខែមេសា​ ឆ្នាំ ​​២១០៦​ សម្ដេច​ហ៊ុន​ សែន​ សរសេរ​ថា​៖​ «​ខ្ញុំ​រង់​ចាំ​​ធ្វើការ​យ៉ា​ង​​ជិត​​ស្និទ្ធ​ជាមួយ​ឯកឧត្តម​ និង​ ឆ្លៀតឱកាស​នេះ​ សូម​ប្រសិទ្ធពរ​ជូន​ឯកឧត្តម​ សូម​ប្រកបដោយ​សុខភាព​ល្អ​ សុ​ភ​​មង្គ​ល​ និង​ សូម​ទទួល​បាន​ជោគ​ជ័យ​​ដ៏​ធំធេង​ក្នុង​ការ​បំពេញភារកិច្ច​ដ៏​ឧត្តុង្គឧត្តម​របស់​ឯកឧត្តម​ ពិសេស​ការ​អនុវត្ត​ផែនការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ សម្រាប់ ០​៥​ឆ្នាំ​ខា​ង​​មុខ​ ២០១៦-២០២០​ ដើម្បី​នាំ​ម​នូវ​និរន្តរភាព​នៃ​សុភ​មង្គ​ល​និង​ភាព​សំបូរ​រុងរឿង​ជូន​ប្រជាជន​វៀតណាម​»​។​

​លោក​ ហ៊ុន​ សែន​ បន្ត​ក្នុង​លិខិត​ដដែល​ថា​៖​  «​ស្រប​តាម​ស្មារតី​នៃ​ភាព​ជា​អ្នក​ជិតខាង​ល្អ​ មិត្តភាព​ជា​ប្រពៃណី​ សា​មគ្គីភាព​និង​កិច្ច​​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នឹង​ត្រូវ​បាន​លើកកម្ពស់​និង​ពង្រឹងពង្រីក​បន្ថែម​ទៀត​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ​ ដើម្បី​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​សម្រាប់​ប្រជាជន​ទាំង​ពីរ​ ក៏​ដូច​ជា​ដើម្បី​កសាង​សហគមន៍​អាស៊ាន​មួយ​ដ៏​រឹង​មាំ​និង​ស​ម​​ស្រប​…»​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​គេចខ្លួន​នៅ​ក្រៅប្រទេស​ក៏​បាន​ សាទរ​នាយក​រដ្ឋ​មន្ត្រី​​វៀតណាម​ថ្មី​នេះ​ដែរ​។​ ​លោក​ សម​ រ​ង្ស៊ី​ បាន​សរសើរ​មេដឹកនាំ​វៀតណាម​ ដែល​បាន​ឡើង​កាន់​អំណាច​ ហើយ​ចុះ​ចេញ​វិញ​ តាម​​ការ​កំណត់​របស់​ច្បាប់​ដោយ​បាន​ផ្លាស់​ប្ដូរ​ ១០ ​ឆ្នាំ​ម្ដង​។​

លោក​ ង្វៀង ​ស៊ុង ​ផុង​ ទទួល​បានការ​តែងតាំង​ដោយ​សមាជិក​សភា​សំឡេង​ភាគច្រើន​ ហើយ​បាន​ឡើង​មក​កាន់​តំណែង​ជំនួស​ លោក​ ង្វៀ​ន​ តាន​យ៉ុ​ង​ ដែល​បាន​ដាក់​ឱ្យ​ចាក​ចេញពី​តំណែង​៕​

Share

Image Not Found
Image

ព័ត៌មានទាក់ទង