en     km
en     km

ក្រសួងបរិស្ថាន​ ៖​ ផ្ទៃ​ទឹកសមុទ្រ​ដែល​មាន​ពណ៌​បៃតង​ គឺ​គ្មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ទេ​

Share

​ភ្នំពេញ​៖​ ក្រសួងបរិស្ថាន​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ នៅ​ថ្ងៃ​ទី​ ០៨​ មេ​សា​នេះ​ថា​ ទឹកសមុទ្រ​ដែល​មាន​ពណ៌​បៃតង​នៅ​ខេត្ត​កែប​ មិន​មាន​សារធាតុ​គីមី​បង្ក​គ្រោះ​ថា្ន​ក់​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ​។​

​សេចក្តី​ប្រកាស​នេះ​ បានឱ្យ​ដឹង​ទៀត​ថា​ អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​ បាន​ចុះ​អង្កេត​តាម​ដា​ន​​​​យ៉ាង​ល្អិតល្អន់​ នៅ​តាម​ទីតាំង​កើតហេតុ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កែប​ និង​តំបន់​ជុំវិញ​ ដោយ​បាន​ដង​យក​សំ​ណា​​​ក​ទឹក​​នៅ​​តាម​​ទី​តាំង​​ចំនួន​ ០​៧​ ក​ន្លែង​​ទៅ​​ធ្វើ​ការ​​វិភាគ​ ​ពុំ​​ឃើញ​មាន​​សារ​ធាតុ​​គីមី​​បង្ក​​ការ​​គ្រោះ​ថ្នាក់​​ដល់​​ប្រ​​ជា​​ព​​​ល​​​រដ្ឋ​ឡើយ​។​

​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ មូលហេតុ​ដែល​បណ្តាល​ឱ្យ​ទឹកសមុទ្រ​មាន​លក្ខណៈ​បៃតង​ ដោយសារ​មា​​ន​ប្លង់តុង​មួយ​ប្រភេទ​ ដែល​មាននៅ​ពាសពេញ​តំបន់​ទឹកសមុទ្រ​រាក់ៗ​ ជា​ពិសេស​មាននៅ​តាម​តំបន់​ដែន​​សមុ​ទ្រ​​​​​ ​ជិ​ត​​​​ព្រំ​ប្រ​ទល់​កម្ពុជា​​និង​​វៀត​ណា​ម​។​ ប្លង់តុង់​នេះ​ ក៏​វិ​វត្ត​ទៅ​ជា​សារាយ​ប៉ៃ​តង់​ខ្ចី​អណ្តែត​ពាសពេញ​ផ្ទៃ​ទឹក​ស​មុ​​ទ្រ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ទឹកសមុទ្រ​មាន​លក្ខណៈ​ខុស​ប្រក្រតី​។​

​ក្រ​សួងបរិស្ថាន​បានឱ្យ​ដឹង​ថា​ វត្តមាន​ប្លង់តុង​នេះ​ អាច​នឹង​កើត​មាន​សារ​ជា​ថ្មី​ទៀត​ ប្រ​សិន​មាន​កំណើន​សីតុណ្ហ​ភា​​ព​​ក្នុង​ទឹកសមុទ្រ​កើនឡើង​ដល់​ ៣២​ អង្សា​សេ​៕


Share

Image
Image
Image