en     km
en     km

អ្នកជំនាញ​ផ្នែក​​ចរាច​រណ៍​​ថា​ អ្នក​បើក​បរ​​នៅ​​តែ​​បំពាន​​ល្បឿន​​កំ​ណត់​ ​ខណៈ​​កុង​ត្រូល​​ត្រួត​ពិនិត្យ​​មាន​​គម្លាត​​ឆ្ងាយ​ពី​​គ្នា​​

Share

​ភ្នំពេញ​៖​ បន្ទាប់​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ផ្តើម​អនុវត្ត​តាំងពី​ដើម​ខែមករា​កន្លង​មកនេះ​ លោក​ អ៊ា​ ចរិយា​ នាយ​ក​​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ ដែល​ធ្វើការ​លើ​ចរាចរណ៍​ក្នុង​ប្រទេស​កម្ពុជា​ សង្កេត​ឃើញ​ថា​ ប្រជា​ពល​រដ្ឋ​បា​ន​​​​យកចិត្តទុកដាក់​ស្វែង​យល់​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​កាន់តែ​ច្រើន​ ព្រោះ​ពួក​គាត់​ភ័យ​ខ្លាច​ចំពោះ​ការ​ផាក់​ពិ​ន័​​យ​ និង​​​ការ​ប្រឈម​​ជាប់​​ទោស​​ដាក់​ពន្ធនាគារ​​ជា​ដើម​។​ ទន្ទឹម​គ្នា​នេះ​ លោក​ក៏​បាន​រក​ឃើញ​ថា​ នៅ​មាន​ចំណុច​អ​​វិជ្ជមាន​មួយ​ចំនួន​ទៀត​ ដែល​ប៉ូ​លី​ស​ចរាចរណ៍​នៅ​មិន​ទាន់​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​នៅឡើយ​។​ ករណី​ទាំង​នោះ​ ដូច​ជា​អ្នកបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រ​វឹក​ និង​ជា​ពិសេស​នោះ​អ្នកបើកបរ​នៅ​តែ​បំពាន​ល្បឿន​ដែល​ច្បា​ប់​​​បាន​កំណត់​ ព្រោះ​កុងត្រូល​ត្រួតពិនិត្យ​ល្បឿន​រថយន្ត​នៅ​មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​ដែល​ប្រការ​នេះ​ ធ្វើ​ឱ្យ​អ្នក​បើក​បរ​​អាច​បំពាន​ច្បាប់​ចរាចរណ៍​បាន​ដដែល​។​

EAR-CHAKRIYA-WMC-MAO-SAMNANG
លោក​ អ៊ា​ ចរិយា​ នាយ​ក​​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ផ្តល់បទសម្ភាសន៍ជាអ្នកសារព័ត៌មានវិទ្យុស្ត្រី FM 102

​សូម​អ្នក​នាង​ កញ្ញា​ លោក លោកស្រី ស្តាប់​បទ​សម្ភាសន៍​រវាង​ លោក​ កែវ​ សុខា​ អ្នក​រាយ​ព័ត៌មាន​ វិទ្យុ​ស្ត្រី​ FM​ 102​ ជាមួយ​ លោក​ អ៊ា​ ចរិយា​ អ្នកឯកទេស​កិច្ចការ​ចរាចរណ៍​នៅ​កម្ពុជា​ ដូច​តទៅ​៖​

Share

Image
Image
Image