យ៉ាងហ្គន៖ លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំគណបក្សកាន់អំណាចនៃប្រទេសភូមា បានអះអាងថា រយៈពេលពីរសប្ដាហ៍ខាងមុខនេះ អ្នកទោសនយោបាយទាំងអស់ នឹងត្រូវបានដោះលែងឱ្យមានសេរីភាពដូចធម្មតាវិញ ។ នេះជាការប្រកាសដំបូងរបស់លោកស្រី ស៊ូជី មេដឹកនាំគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ ដែលបានឈ្នះឆ្នោត កាលពីចុងឆ្នាំ ២០១៥ ហើយបានធ្វើឡើង ខណៈលោកស្រីមានតួនាទីជាទីប្រឹក្សារដ្ឋមានឋានៈស្មើនាយករដ្ឋមន្ត្រី ។
តាមបណ្ដាញផ្សាយព័ត៌មាន BBC អ្នកទោសនយោបាយនៅភូមាមានជាង ២០០០ នាក់ មកដល់ពេលនេះ នៅសលជាង ៥០០ នាក់ មិនទាន់ត្រូវបានដោះលែង ។
លោកស្រី អ៊ុងសាន ស៊ូជី ក៏ជាអ្នកទោសនយោបាយម្នាក់ដែរ ។ លោកស្រីត្រូវបានអតីតរដ្ឋាភិបាលយោធាភូមាដោះលែង កាលពីដើមឆ្នាំ ២០១៥ បន្ទាប់ពីពួកយោធាយល់ព្រមទម្លាក់អំណាច ហើយបង្កើតរដ្ឋាភិបាលពាក់កណ្ដាលស៊ីវិលនិងយោធា ។ អំឡុង កំពុងកែទម្រង់ ពួកយោធាបានដោះលែងអ្នកទោសនយោបាយជាច្រើនរយនាក់ ។
កាលពីថ្ងៃពុធក្នុងសប្ដាហ៍នេះ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានទូរស័ព្ទមកកាន់ប្រធានាធិបតីភូមា ទីន ក្យូវ និងលោកស្រី អ៊ុងសាន ស៊ូជី ដើម្បីសាទរភូមាប្រកាសដោះលែងអ្នកទោសនយោបាយ ។
តាមសេចក្ដីថ្លែងការណ៍របស់សេតវិមាន លោកមានប្រសាសន៍ដូចនេះថា៖ ខ្ញុំសូមសរសើរ ការខិតខំប្រឹងប្រែងរបស់លោកស្រីអ៊ុងសានស៊ូជី ដែលលោកស្រីមានតម្លៃមហាធំធេង ធ្វើឱ្យមានការផ្ទេរអំណាចដោយសន្តិវិធី និង បង្កើនការបង្រួបបង្រួមជាតិ ៕
ប្រភព៖ BBC