en     km
en     km

សង្ក្រាន្ត​ឆ្នាំ​ថ្មី​ជូន​ព្រះ​មហាក្សត្រ​លើក​យក​លំ​នាំ​ព្រះ​ពុទ្ធ​ពរ​ទាំង​៤​ប្រការ​ជា​ខ្លឹម​សារ​រួម

Share

ភ្នំពេញ៖ ពិធី «ថ្វាយ​ព្រះ​ពរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី» បាន​លើក​យក​លំ​នាំ​ព្រះ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ព​លៈ ជា​ខ្លឹម​សារ​រួម​​ដើម្បី​ថ្វាយ​ព្រះ​សព្ទ​សាធុការ​ពរ​បវរ​មហា​ប្រសើរ​ថ្វាយ ​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា សូម​ប្រកប​ដោយ​ព្រះ​ជន្មា​យុ​យឺន​យូរ​ជាង​រយ​ព្រះ​វស្សា ព្រះ​កាយ​មាំ​មួន និង​ព្រះ​បញ្ញាញាណ​វាង​វៃ​ដើម្បី​គង់​ប្រថាប់​ក្នុង​ព្រះ​បរម​សិរី​រាជ​ សម្បត្តិ​ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​ជា​សេចក្ដី​សុខ​ក្សេម​ក្សាន្ត​របស់​ ប្រជានុរាស្ត្រ​គ្រប់​រូប។

Songkran-New-Year-សម្រាប់ព្រះមហាក្សត្រ-01

ការ​ប្រារព្ធ​ពិធី​នេះ ​ក៏​បាន​ផ្ដល់​ប្រយោជន៍​យ៉ាង​សំខាន់​ក្នុង​ការ​បង្ក​បរិយាកាស​សប្បាយ​រីករាយ ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​មុន​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ពិសេស​ប្រជាជន​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​ជួប​ជុំ​ក្រុម​គ្រួសារ សាច់​ញាតិ បង​ប្អូន និង​ញាតិ​មិត្ត​ជិត​ឆ្ងាយ​តាម​បណ្ដា​ខេត្ត​នា​នា។

ស្រប​ពេល​នេះ “ពិធី​ថ្វាយ​ព្រះ​ពរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី” ក៏​បាន​ជួយ​បង្កើត​នូវ​ភាព​អ៊ូអរ​នៃ​ស្មារតី​សាមគ្គី​ភាព​របស់​យុវជន​ជំនាន់ ​ក្រោយ លើ​ការ​លើក​តម្កើង​វឌ្ឍនភាព ភាព​រុង​រឿង ផ្ដល់​នូវ​សោភណភាព​ដ៏​ល្អ​ប្រណីត​នៅ​រាជធានី​ភ្នំពេញ​ដែល​ជា​បេះដូង​នៃ​ព្រះ ​រាជា​ណា​ចក្រ​កម្ពុជា។ សូមចុចទីនេះ ៖ http://news.sabay.com.kh/article/676755

Songkran-New-Year-សម្រាប់ព្រះមហាក្សត្រ-13

កាល​ពី​ម្សិលមិញ ពិធី​នេះ​រៀប​ចំ​ដោយ​មាន​​​តុប​តែង​លម្អ​​ភ្លើង​ពណ៌​ ​ការ​សម្ដែង​សិល្បៈ​ថ្វាយ​ទត ព្រម​ទាំង​ការ​តាំង​ព្រះ​បរម​ឆា​យា​ល័ក្ខណ៍​ព្រះ​រាជ​សកម្មភាព​របស់​ ព្រះមហាក្សត្រ ជា​ទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ និង​ការ​បង្គំ​ថ្វាយ​ព្រះ​ពរ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ក្នុង​ឱកាស​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ៕

អត្ថបទ៖ លឹម សុ​នា

ប្រភព៖ www.news.sabay.com.kh

Share

ព័ត៌មានទាក់ទង

Image