loader

នាយ​ក​រដ្ឋ​មន្ត្រី​ជប៉ុន​នឹង​ទៅ​កាន់​ក្រុង​ម៉ូស្គូ​ ​ដើម្បី​លើក​ឡើង​ពី​បញ្ហា​ជម្លោះ​ដែន​កោះ

វិមាន​ក្រឹម​ឡាំង​និយាយ​ថានា​យក​រដ្ឋ​មន្ដ្រី​ជប៉ុន​ ហ្ស៊ីន​សូ​ អាបេ​នឹងមក​ធ្វើទស្សន​កិច្ចនៅ​ក្រុង​មូស្គូ​នៅ​ខែ​ឧសភា​ ដើម្បី​ជួប​ជា​មួយ​​ប្រធា​នា​ធិប​តីរុស្ស៊ី Vladimir Putin ​ដោយ​​រំពឹង​​ថា​ ​នឹង​លើក​ឡើង​​​អំពី​បញ្ហា​​ជម្លោះ​​ដែន​កោះ​​ទៅ​ជជែក​។

ABE-JAPAN
នា​យក​រដ្ឋ​មន្ដ្រី​ជប៉ុន​ លោក ហ្ស៊ីន​សូ​ អាបេ

អ្នក​នាំពា​ក្យ​របស់​ប្រធា​នា​ធិប​តី ​Putin លោក Dmitry Peskov  បាន​ប្រាប់​​អ្នក​សារព័ត៌​មាន​កាល​​ពី​ថ្ងៃ​​ពុធ​ថា​ទស្ស​ន​កិច្ច​របស់​នាយក​រដ្ឋម​ន្ដ្រី​ជប៉ុន​អាច​នឹង​កើត​មាន​នៅ​ខែ​ឧសភា​ប៉ុន្ដែលោក​មិន​បាន​បញ្ជាក់​អំពី​កាល​បរិច្ឆេទ​នៃ​ទស្សន​កិច្ច​របស់​មេដឹក​នាំ​ជប៉ុន​រូប​នេះ​ទេ​។​

លោក​ អាបេ​ នាយករដ្ឋមន្ត្រី​ជប៉ុន​ត្រូវបានគេ​មើល​ឃើញ​ថា​ លោក​ព្យាយា​មធ្វើឲ្យ​មាន​ទំនុក​ចិត្ត​ឡើង​វិញ​ចំពោះ​ប្រជា​ជន​ជប៉ុន​ទៅ​លើ​ជម្លោះ​ដែន​កោះ​គូរីល​ ដែល​មួយ​ចំនួន​កំពុង​គ្រប់​គ្រង​ដោយ​ប្រទេស​រុស្ស៊ី​ចាប់​តាំង​ពី​សង្គ្រា​ម​​លោក​លើក​ទីពី​រ​ហើយជម្លោះ​នេះ ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​ប៉ះ​ទង្គិច​គ្នា​ផ្នែក​ការ​ទូត​។

អតីត​រដ្ឋមន្ដ្រី​ការ​បរទេ​ស​ជប៉ុន​ម្នាក់ ​ធ្លាប់​មក​ទីក្រុង​មូស្គូ​ម្ដង​កាល​ពី​​ខែ​មករា​​កន្លងទៅ​ ​គឺ​នៅពេ​ល​​នោះ​បាន​ប្រ​គ​ល់​​លិខិត​រ​បស់​លោក​ អាបេ ​ទៅ​ប្រធា​នា​ធិប​តី ពូទីន និយា​យ​​អំពី​កោះ​មួយ​ចំនួន​ដែល​រុស្ស៊ី​កាន់​កាប់​ប៉ុន្ដែ​លិខិត​នោះ​មិន​ត្រូវ​បាន​គេបង្កើប​ឲ្យ​ដឹង​ថា លោក អាបេ និយាយ​អ្វី​ខ្លះ​ទៀត​នោះ​ទេ​៕

ប្រភព: CNA

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x