en     km
en     km

មេ​បក្ស​ប្រ​​ឆាំង​កម្ពុ​ជា ​​អប​អរ​​សាទរ​​នាយ​​ក​​រដ្ឋ​​មន្រ្តីថ្មី​​​នៃ​​ប្រទេ​ស​​វៀត​​ណាម​​

Share

ប៉ារីស៖ ប្រធានគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា លោក សម រង្ស៊ី បាន​បង្ហោះ​សារ​តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី ០៧ ខែមេសា​នេះ ដោយ​អប​អរ​សាទរ​ការ​ឡើង​កាន់​តំណែង​របស់​លោក ​ង្វៀង ​ស៊ុង ​ផុង ​(Nguyen​ Xuan​ Phuc​) ​ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​​នៃ​សាធារ​ណៈ​រដ្ឋ​សង្គម​និយម​វៀត​ណាម​។

Nguyen-Xuan-Phuc-WMC
លោក Nguyen Xuan Phuc ជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសវៀតណាម

​ប្រធាន​គណ​បក្ស​សង្រ្គោះ​ជាតិ ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ក៏​បាន​បង្ហាញ​ក្តី​រំពឹង​អំពី ​ទំនាក់​ទំនង​កម្ពុ​ជា​- វៀត​ណាម ​ថា​​នឹង​​កាន់​តែល្អ​ប្រសើរ​​ក្នុង​ស្មារ​តី​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​កិច្ច​សហ​ការ​រវាង​ ប្រ​ទេ​ស​ទាំង​ពីរ​។

ជាង​នេះ​ទៅ​ទៀត​លោក ​សម ​រង្ស៊ី ​ក៏បាន​កោត​សរ​សើរ​របៀប​ដឹក​នាំ​របស់​មេ​ដឹក​នាំ​ប្រទេស​វៀត​ណាម​ ប៉ុន្តែ​លោ​ក​​បែរ​ជា​ចំអក​ បញ្ឆិត​​បញ្ឆៀង​ពីរ​បៀប​ដឹក​កម្ពុជា​យ៉ាង​ដូច្នេះ​ថា​៖ «ខ្ញុំក៏​សូម​កោត​សរសើរយ៉ា​ង​ស្មោះ​ដែរ ចំពោះ​ថ្នាក់​ដឹក​នាំ ​ជា​សមូហ​ភាព​​របស់​ប្រទេស​វៀត​ណាម ​ក្នុង​ការ​ចាត់​វិធាន​ការ​យ៉ាង​ពិត​ប្រាកដ ​និង​ម៉ឺង​ម៉ាត់ ​ដើ​ម្បី​​ប្រ​ឆាំ​ង​​អំពើ​ពុករ​លួយ​ និង​ក្នុង​ការ​រៀប​ចំ​ឲ្យ​មា​ន​ការ​ផ្លាស់​ប្តូរ​នាយ​ក​រដ្ឋ​មន្ត្រី ​យ៉ាង​យូរ ​១០ ឆ្នាំ​ម្តង ​យ៉ាង​ទៀត​ទាត់​ ដើ​ម្បី​ឲ្យ​មាន​ឈាម​ថ្មី ​គំនិត​ថ្មី និងទេព​កោស​ល្យ​ថ្មី ដែល​ជា​បច្ច័យ​ចាំ​បាច់​ ធ្វើ​ឲ្យ​ការ​ដឹក​នាំ​ប្រទេស​ មាន​ល​ក្ខ​ណៈ​​ល្អ​ប្រសើរ​»។

នេះ​ជាលើកដំបូងហើយនៃសារនយោបាយរបស់លោក សម រង្ស៊ី និយាយ​សរសើរការដឹកនាំ​រដ្ឋ​នៅ​ប្រទេ​ស​វៀត​ណាម ដែលលោ​ក​ធ្លាប់​តែ​ចោទ​ប្រទេស​សង្គម​និយម​មួយ​នេះ​ថា បាន​រំលោភ​បំពាន​ទឹក​កម្ពុជា​ ៕

 

Share

ព័ត៌មានទាក់ទង

Image