en     km
en     km

បទ​យក​ការណ៍​៖ អារម្មណ៍​ពលរដ្ឋ​រស់នៅ​តាម​ផ្លូវ​រថភ្លើង​ ពេល​ឮ​សម្តេច​ ហ៊ុន​ សែន​ លុប​គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​

Share

​ភ្នំពេញ​៖​ គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ល្បឿន​លឿន​ ដោយ​កំណត់​យក​ផ្លូវ​រថភ្លើង​ពី​ចំនុច​ ស្ថានីយ៍​អយៈ​ស្ម័យ​យា​ន​​​​ភ្នំពេញ​ ទៅ​អាកាសយាន​អន្តរជាតិ​ភ្នំពេញ​ ត្រូវ​បាន​សម្ដេច​នាយក​រដ្ឋមន្ត្រី​ប្រកាស​លុប​ចោល​។​ សម្ដេ​ច​ ហ៊ុន​ សែន​ ថា​លោក​មិន​ចង់​ឃើញ​ប្រ​ជា​ពល​រដ្ឋ​​រស់​នៅ​បណ្ដោយ​ផ្លូវ​រថភ្លើង ​ធ្វើ​បាតុកម្ម​ ឬតវ៉ា​អំពី​ផល​​ប៉ះ​ពា​​ល់​​​​ដោយ​សារ​​តែ​​ការ​​អភិវឌ្ឍ​​​រប​ស់​រដ្ឋា​ភិបាល​នេះ​​ទេ​។​ ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ បាន​បង្ហា​ញ​​ការ​ចាប់​អារម្មណ៍​ខុសៗ​គ្នា​ ដោយ​អ្នកខ្លះ​សាទរ​ អ្នកខ្លះ​មិន​សប្បាយចិត្ត​ អ្នកខ្លះ​ទៀត​មិន​មាន​អារម្មណ៍​អ្វី​ទេ​។​

 

Cambodia-Comnunity-WMC
ពលរដ្ឋរស់នៅតាមបណ្តោយផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញ

«​ខ្ញុំ​សូម​ប្រកាស​នៅ​ពេល​នេះ​សូម​បងប្អូន​រស់នៅ​តាម​ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ពោធិ៍​ចិន​តុង​ឈប់​ធ្វើ​បាតុកម្ម​ ឈ​ប់​​​​ទាមទារ​ធ្វើ​វេទិការ​សាធារណៈ​អី​ទៅ​ ខ្ញុំ​មិន​អនុញ្ញាត​ឱ្យធ្វើ​អា​ផ្លូវ​ High​ Way​ Express​ អីហ្នឹង​ទេ​នាំ​ពិបាកទៅ​»​។​  ប្រសាសន៍​របស់​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ កាលពី​ថ្ងៃ​ទី​៥​មេ​សា​នៅ​ក្នុង​ពិធី​សម្ពោធ​អាគារ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ ។​

​បន្ទាប់​ពី​ទទួល​ដំណឹង​នេះ​ អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​ បាន​ចុះ​ទៅ​ស្ទង់​មតិ​ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​។​ ក្នុង​ពេល​នេះ​ ពួក​គាត់​បាន​បង្ហាញ​អារម្មណ៍​ខុសៗ​គ្នា​។​

​ប្រជាពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​អម​ផ្លូវ​រថភ្លើង​ នៅ​ភូមិ​ចុង​ថ្នល់​ខាងលិច​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ លោក​ ប៊ូ​ វ៉ា​ន​ធី​ គាំទ្រ​យ៉ាង​ខ្លាំង​​ចំពោះ​ការ​លុប​ចោល​គម្រោង​សាងសង​ផ្លូវដែក​ល្បឿន​លឿន​នេះ​ ។​

«​ខ្ញុំ​យល់​វា​ល្អ​សម្រាប់​រដ្ឋាភិបាល​ ទី​១​ ការ​ចំណាយ​របស់​រដ្ឋាភិបាល​គឺ​តិច​បំផុត​ ឧ​ទា​ហរ​ណ៏​បើ​គាត់​នៅ​បន្ត​គម្រោ​ង​​​នឹង​ យើង​ត្រូវ​ចំណាយ​លុយ​សង​ដល់​អ្នក​នៅ​ផ្លូវ​រទេះភ្លើង​ហ្នឹង​ច្រើន​គ្រួសារ​ ។​ ទី​២​ ខ្ញុំ​គិត​ថា​ទីប្រជុំជន​ផ្លូវ​ល្បឿ​ន​​លឿន​យើង​ក៏​ពិ​បា​លក​ដែរ​ អ៊ី​ញ្ចឹ​ង​បាន​គាត់​លុប​ចោល​ក៏​ម្យ៉ាងដែរ​ ។​ ទី​៣​ ប្រទេស​យើង​នូវ​មាន​កម្រិត​អ​ញ្ចឹ​ង​លុប​ចោល​កានតែ​ល្អ​ទៀត​»​។​

Cambodia-Comnunity002-WMC
ពលរដ្ឋរស់នៅតាមបណ្តោយផ្លូវរថភ្លើងរាជធានីភ្នំពេញ តវ៉ាមិនឱ្យសាងសង់ផ្លូវល្បឿនលឿនក្នុងពេលកន្លងទៅ

​ដូច​គ្នា​នោះ​ដែរ​ ស្រី្ត​ម្នាក់​ដែល​រស់​ក្នុងភូមិ​ចុង​ថ្នល់​សូម​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា​ អ្នកស្រី​ពិតជា​មានការ​ជឿ​ជាក់​លើស​ម្តេច​ហ៊ុន​ សែន​ យ៉ាង​មុតមាំ​ចំពោះ​ចំណាត់ការ​នេះ​។​ អ្នកស្រី​វ័យ​ ៦០​ ឆ្នាំ​រូប​នេះ​បាន​និយាយ​លា​យ​​ឡំ​ជាមួយ​កាយវិការ​សើច​សប្បាយ​ផង​​និង​លើកដៃ​សំពះ​ដល់​សម្តេច​ ហ៊ុន​ សែន​ ពី​ចម្ងាយ​ផង​។​

«​បើ​ឈប់​ហើយ​ ខ្ញុំ​ទូល​សម្តេច​ ហ៊ុន​ សែន​ ឆ្នោត​ខ្ញុំ​បោះ​ឱ្យ​លោក​ហ៊ុន​ សែន​ ឱ្យ​លោក​មើល​កូនចៅ​រហូត​ព្រោះ​លោក​ដឹង​ទុក​ធុរៈ​កូនចៅ​ បើ​សម្តេច​ ហ៊ុន​ សែន​ ផ្តល​ឱ្យ​គេ​លក់​ធ្វើបាប់​ពួក​ខ្ញុំ​ហ្នឹង​ !​ ខ្ញុំ​លែង​ពេញចិត្ត​ដែរ​នឹង​ ឆ្នោត​លែង​បោះ​ឱ្យ​ដែរ​មួរ​ម៉ៅ​ណាស់​…»​។​

​អ្នកស្រី​ លាស់​ ស្រី​មាន​ ដែល​កំពុង​លក់​នំ​បញ្ចុក​លើ​ផ្លូវ​រថភ្លើង​ បាន​និយាយ​ទាំង​ត្រេកអរ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បាន​ដឹង​ដំណឹង​លុប​ចោលការ​ធ្វើ​ផ្លូវ​ល្បឿន​លឿន​នេះ​។​ អ្នកស្រី​បាន​បន់ស្រន់​កុំឱ្យ​រឿង​នេះ​កើតឡើង​ គឺ​ដូច​អ្នក​ស្រី​ប្រាថ្នា​មែន​។​ «​មាន​ជំនឿ​ចិត្តខ្លាំង​ មិន​ដឹក​ស្មា​កថា​គាត់​បញ្ជ​ប់​អ​ញ្ចឹ​ង​សោះ​ បញ្ឈប់​ភ្លាមៗ​ អ៊ី​ញ្ចឹ​ង​ព្រោះ​នេះ​វា​បន្ទន់​ដែរ​ ដល់​គាត់​បញ្ឈប់​អ៊ី​ញ្ចឹ​ង​មិន​អរ​ ក្មូ​យ​ឯង​គិត​មើល​អ្នកខ្លះ​អត់​ដឹង​ទេ​ អ៊ុំ​បាន​ស្តាប់​ដឹង​ព្រោះ​អ៊ុំ​តាមដាន​ព័ត៌មាន​ដែរ​…»​។​

​តែ​បែប​នេះ​ក្ដី​ក៍​មាន​ពលរដ្ឋ​មួយ​ចំនួន​សម្ដែង​ការ​មិន​ជឿជាក់​លើ​រដ្ឋាភិបាល​ក្នុង​ការ​លុប​ចោល​គម្រោង​នេះ​ទេ​ ដោយហេតុ​ថា​គ្មាន​អ្វី​សំអាង​ជា​ភស្តុ​តាំង​ ។​

​លោក​ សំ​រឹត​ ព្រឺ​ង​ ដែល​រស់នៅ​ភូមិ​ ១៦​ សង្កាត​ទឹកល្អក់​ ខណ្ឌទួលគោក​ បាន​មាន​ប្រសាសន៍​ថា​ បើ​រដ្ឋាភិបាល​មានការ​ចុះ​ហេ​ត្ថ​លេខា​ ជា​លាយ​លាក់​អក្សរ​ ទើប​លោក​មានការ​ជឿ​ទុកចិត្ត​។​

«​បើ​ប្រាកដជា​មិន​ធ្វើ​មិន​ដេញ​ប្រជាជន​ចេញពី​នេះ​ដែរ​ បាន​ប្រជាជន​មាន​ជំនឿ​ ១០០​ ភាគរយ​ ចំណុច​គាត់​ដែល​ប្រជាពលរដ្ឋ​សម្អាង​ណាស់​ ឱ្យ​គាត់​ហ្នឹង​ជា​នាយក​រដ្ឋមន្ត្រី​គាត់​ចុះ​ហេ​ត្ថ​លេខា​ ហើយ​មាន​ក្រដាស​ចុះ​មក​ផ្សាយ​ឱ្យ​ប្រជាជន​ដឹង​ថា​គាត់​ពិតជា​បញ្ជាក់​មិន​ឱ្យធ្វើ​ស្ពាន​អាកាស​នឹង​ពិតមែន​»​។​

​មិន​ខុស​គ្នា​ប៉ុន្មាន​អ្នកស្រី​ ផា​ន់​ ចរិយា​ ដែល​រស់នៅ​ភូមិ​ជាមួយ​លោក​សំ​រឹត​ ព្រឺ​ង​មាន​ប្រសាសន៍​ថា​អ្នកស្រី​មិន​ទាន់​​មាន​ជំនឿ​ប៉ុន្មាន​នោះ​ទេ​ ។​ អ្នកស្រី​ថា​ កន្លង​មក​សន្យា​ដូចនេះ​ដែរ​ តែ​គេ​នៅ​អនុវត្ត​ដដែល​។​

«​ខ្ញុំ​និយាយ​តាម​ត្រង់​ចិត្ត​ខ្ញុំ​ជឿ​ត​តែ​ ៧០​ ភាគរយ​ទេ​ ព្រោះ​អី​ធម្មតា​គាត់​មេ​ គាត់​ចង់​ប្រែ​ម៉េច​ ស្រេច​តែ​គាត់​ អ៊ី​ញ្ចឹ​ង​ ខ្ញុំ​ទើប​ជឿ​បាន​ប៉ុណ្ណឹង​ទេ​ឱ្យ​ខ្ញុំ​ជឿ​ដល់​១០០​ អត់​ជឿ​…​ គាត់​ថា​ធ្វើ​ផ្លូវជាតិ​មិនដឹង​ថា​គាត់​ថយ​ប៉ុន្មាន​ម៉ែត្រ​បើ​គាត់​ថា​ ថយ​ ១០​ម៉ែត្រ​… ២០​ម៉ែត្រ​ចំណុច​នឹង​ខ្ញុំ​តវ៉ា​ត​ទៀត​ហើយ​ ខ្ញុំ​អត់​សប្បាយចិត្ត​ទេ​»​។​

​ស្ត្រី​ម្នាក់​អាយុ​ ៣៥​ ឆ្នាំ​ ដែល​រស់នៅ​ភូមិ​ទី​ ១៥​ ខណ្ឌ​ទួល​គោ​គ​ បាន​និយាយ​ថា​ អ្នកស្រី​ជឿ​តែ​តិចតួច​ណាស់​។​ «​រឿង​គាត់​ធ្វើ​ស្តេច​និយាយ​ម៉ាត់​ណា​គាត់​ថា​ម៉ាត់​ហ្នឹង​ យើង​ចេះ​តែ​ជឿ​ហើយ​ …​ សម្តី​ស្តេច​អ​ញ្ចឹ​ង​ហើយ​ តែ​ចំពោះ​គាត់​ធ្វើ​ម៉េច​ទៀត​អត់​ដឹ​…»​។​

​អ្នក​រាយ​ការ​ណ័​ព័ត៌មាន​បាន​ចុះ​សាកសួរ​ច្រើន​ទៀត​។​ ពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​លំនៅ​ឋាន​ធំៗ​  ពួក​គេ​មិន​បាន​សប្បាយ​ចិត្ត​នឹង​​ការ​សម្រេច​ដូចនេះ​ទេ​។​ ពួក​គាត់​ថា​ ការ​អភិវឌ្ឍ​ក៍​នាំ​ឱ្យ​កាត់​បន្ថយ​ការ​ស្ទះ​ចរ​ចរណ៍​ដែរ​។​

​អ្នកស្រី​ សូរ​ វាសនា​ រស់នៅ​ចុង​ថ្នល់​ខាងលិច​ សង្កាត់​ទឹកថ្លា​ បាន​និយាយ​ថា​អ្នកស្រី​ ចង់ឱ្យ​មានការ​កសាង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ ព្រោះថា​ដើម្បី​បាន​ផ្លូវ​ស្អាត​នៅ​ខាង​មុខ​ផ្ទះ​។​

«​បើ​តាម​ចិត្ត​ខ្ញុំ​ ចង់ឱ្យ​ធ្វើ​ដែរ​ …​ នៅ​មុខ​ផ្ទះ​យើង​ តែ​ចំពោះ​អ្នក​ដទៃ​ខ្ញុំ​អត់​ដឹង​ដែរ​ តែ​ចំពោះ​ខ្ញុំ​រដ្ឋ​គេ​គិតគូរ​ឱ្យ​យើង​ហើយ​…»​។​

​ចំណែក​អ្នកស្រី​ កៅ​ សុ​ភី​ ហាក់​មិន​ចាប់​អារ​ម្ម​ណ័​អ្វី​ទេ​។​ «​បើ​យើង​ចឹ​ង​យូរហើយ​ធ្លាប់​រស់នៅ​ចឹ​ង​ បើ​រដ្ឋ​ធ្វើ​ក៏​ធ្វើ​ទៅ​អត់​មាន​អារ​ម្ម​ណ៏​អី​ផង​ គ្រាន់​ថាបើ​ធ្វើ​ផ្លូវ​បាន​ល្អ​សប្បាយចិត្ត​ និយាយ​ថា​ បើ​រដ្ឋ​ធ្វើ​ផ្លូវ​អី​មិន​ប៉ះពាល់​ដល់​ផ្ទះ​យើង​សប្បាយចិត្ត​…​ »​។​

​តាម​របាយការណ៍​ពលរដ្ឋ​ដែល​នឹង​ជួប​ការ​ប៉ះពាល់​គឺ​មាន​ ៤ពាន់គ្រួសារ​ ប្រសិនបើ​មានការ​ស្ថាបនា​ ផ្លូវ​ល្បឿន​លឿន​តាម​ការ​គ្រោ​ង​ទុក​​។​

Cambodia-Comnunity003-WMC
ផ្លូវរថភ្លើងក្នុងងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន

​នាយក​លេខាធិការដ្ឋាន​ការងារ​សិ​ទ្ឋិ​លំនៅ​ដ្ឋា​ន​លោក​ សៀ​ ភារ​ម្យ​ បាន​មាន​ប្រសាសន៍​ថា​លោក​មានការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ ដែល​លុប​ចោល​គម្រោង​សាងសង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ​។​

«​​យើង​សូម​អបអរ​សារ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ប្រមុខ​រដ្ឋាភិបាល​ ដែល​លុប​ចោល​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ​ ពីព្រោះ​យើង​គិត​ថា​នេះ​ ជា​ការ​ពិ​ចា​ណារ​មួយ​ ដែល​ត្រឹមត្រូវ​បើ​យើង​ធ្វើការ​អភិវឌ្ឍ​ន៏​មួយ​  ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ក្រុម​រង​ការ​ប៉ះពាល់​ទឹកភ្នែក​ទឺ​ក​សម្បោរ​ ការ​អភិវឌ្ឍ​ន៏​នោះ​ ក៏​មិនមែន​ជា​ការ​អភិវឌ្ឍ​ន៏​ចិ​រ​ភាព​»​។​

​បែប​នេះ​ក្ដី​អ្នក​សង្កេតការណ៍​មួយ​ចំនួន​យល់​ឃើញ​ថា​ ការ​ដែល​ប្រមុខ​រដ្ឋាភិបាល​សម្រេច​ លុប​ចោល​ គម្រោង​ស្ថាបនា​ ផ្លូវ​ល្បឿន​លឿន​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​អាច​មក​ពី​បញ្ហា​នយោបាយ​ច្រើន​ជាង​ ដែល​ពួក​គាត់​គណបក្សកាន់អំណាច​ត្រូវ​សន្លឹក​ឆ្នោត​ពី​សហ​គមន៍​​រស់នៅ​តាម​ផ្លូវ​រថភ្លើង​៕​

Share

Image Not Found
Image

ព័ត៌មានទាក់ទង