en     km
en     km

តុលាការ​ចោទ​ លោក ​ស៊ុត ​ឌី​ណា ​ចំនួន​ពីរ​បទ​ចោទ​ ចំណែក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថា​គាត់​មាន​លុយ​ជាង​ ៧​លាន​ដុល្លារ​

Share

​ភ្នំពេញ​៖​ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​ចោទប្រកាន​លោក​ ស៊ុត​ ឌី​ណា​ ចំនួន​ពីរ​បទ​ចោទ​ ករណី​ពុក​រលួយ​ បន្ទាប់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រក​ឃើញ​អគ្គរាជទូត​ខ្មែរ​ប្រចាំ​ កូរ៉េ​ខាង​ត្បួ​ង​រូប​នេះ​ មាន​ប្រាក់សុទ្ធ​ជាង​ ៧​លាន​ដុល្លារ​ក្រៅ​ធនាគារ​ មាន​ដី​ ១០​កន្លែង​ មាន​ត្បូង​ ៥០០​គ្រាប់​ និង​មាស​ជិត​ ១៣​ គីឡូក្រាម​។​

តាម​ប្រភព​ព័ត៌មាន​របស់​សារព័ត៌មាន​មួយ​បញ្ជាក់​ថា​ ចៅក្រម​ស៊ើបសួរ​លោក​ លាង​ សំណាត់​ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ លោក​ ស៊ុត​ ឌី​ណា​ ជា​បណ្តោះអាសន្ន​ បន្ទាប់​ពី​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ សម្រេច​ចោទប្រកាន់​២​បទ​ចោ​ទ​ដែល​នឹង​មានទោស​២​ ឆ្នាំទៅ​៥​ ឆ្នាំ​ ក្រោម​ក្រមព្រហ្មទណ្ឌ​។​

​ចំណែកឯ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​ រលួយ​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​បាន​ធ្វើ​ឡើង​ កា​ល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ​ទី​ ០៧​ មេ​សា​នេះ​ថា​ លោក​ ស៊ុត​ ឌី​ណា​ ត្រូវ​បាន​អង្គភាព​លោក​ចោទ​ពីរ​ករណី​ធំៗ​ ហើយ​បញ្ជូន​បទ​ចោទ​ទៅ​តុលាការ​ហើយ​ដែរ​ ។​

ACU-OM-YENTENG-WMC
​លោក​ ឱម​ យ៉ិ​ន​ទៀង​ ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ

​ក្នុង​សន្និសីទសារ​ព័ត៌​មាន​​នេះ​ លោក​ ឱម​ យ៉ិ​ន​ទៀង​ បញ្ជាក់​ថា​លោក​ស៊ុត​ឌី​ណា​ មានទ្រព្យ​សម្បត្តិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​

​លោក​បញ្ជាក់​ថា​៖​ “​សាច់​លុយ​មាស​ នៅ​មាន​ត្បូង​ ៥០០​គ្រាប់​ នៅ​មាន​ដី​ជាង​ ១០​កន្លែង​ធំៗ​ទៀត​ បូក​ទៅ​ក៏​ប្រាក់​លាន​ដែរ​ ផ្ទះ​ដូច​ពីរ​ផ្ទះ​វីឡា​ ខ្ញុំ​ចាំ​មិន​អស់​ដែរ​។​ ផ្អែក​ទៅ​លើ​ព័ត៌មាន​ប៉ុន​នេះ​ហើយ​ យើងខ្ញុំ​មាន​អំណាច​សួរ​ទៅ​ប្រធាន​សុរិយោដី​គ្រប់​ខេត្ត​ ទាំងអស់​ ២៤​ខេត្ត​រាជធានី​ សូម​ជួយ​រក​ឲ្យ​ខ្ញុំ​ បើ​មាន​ដី​ មានផ្ទះ​ណា​របស់​ស៊ុត​ ឌី​ណា​ សូម​រាយការណ៍​ឲ្យ​យើង​ដឹងផង​។​ACU​ដឹង​មកពីណា​ មុខរបរ​របស់​យើងខ្ញុំ​ ក្មួយ​ កុំ​ចង់​ ក្មួយ​ចង់​ មក​ចូល​ធ្វើការ​មក​ គេ​បង្រៀន​រឿង​ថា​ដឹង​មកពីណា​។​

លោក​ ស៊ុត​ ឌី​ណា​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បន្ទាប់​ពី​អង្គភាព​បាន​ឃាត់ខ្លួន​រូប​លោក​អស់​រយៈពេល​០៣​ថ្ងៃ​។​ ពេល​ត្រូវ​នាំ​ខ្លួន​ចូល​ទៅ​ក្នុង​សាលាដំបូង​រាជធានី​ លោក​ ស៊ុត​ ឌី​ណា​ បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា​ នេះ​គឺជា​រឿង​អយុត្តិធម៌​ណាស់​ចំពោះ​រូប​លោក​។​

​មេធាវី​របស់​លោក​ ស៊ុត​ ឌី​ណា​ គឺ​លោក​ ហុ​ក​ ផល្លា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ កូនក្ដី​លោក​ត្រូវ​បាន​ចោទ​ចំនួន​ពីរ​បទ​ចោទ​ ប៉ុន្តែ​លោ​កថាបទ​ចោទ​នេះ​ជា​បទល្មើស​ម​ជ្ឈឹ​ម​។​ លោក​ ស៊ុត​ ឌី​ណា​ ត្រូវ​បាន​ដឹកនាំ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​នៅ​ម៉ោង​ប្រហែល​ជិត​ ៧​ យប់​ថ្ងៃនេះ​ បន្ទាប់​ពី​តុលាការ​សាកសួរ​ជាង​មួយ​ថ្ងៃ​មកនេះ​។

SUN-DINA-WMC-FEACEBOOK01
លោក​ ស៊ុត​ ឌី​ណា អគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង

លោក​ ស៊ុត​ ឌី​ណា​ បាន​ចូល​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឆ្នាំ​ ២០០៩​ និង​ ទទួល​បានការ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​ និង​ សហប្រតិបត្តិការ​អន្តរជាតិ​។​ លុះ​លោក​ត្រូវ​បាន​រាជរដ្ឋាភិបាល​តែងតាំង​ឲ្យ​បំពេញការងារ​ជា​ឯកអគ្គរាជទូត​ ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ឆ្នាំ​ ២០១៤​ ។​ លោក​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រក​ឃើញ​ប្រព្រឹត្ត​អំពើ​ពុក​ រលួយ​និង​បំពាន​ការងារ​រដ្ឋបាល​ ឋានៈ​លោក​ជា​អគ្គរាជទូត​ខ្មែរ​ប្រចាំ​កូរ៉េ​ខាងត្បូង​៕​

Share

ព័ត៌មានទាក់ទង

Image