ភ្នំពេញ៖ កំណាព្យខ្មែរមានក្បួនតែងរហូតទៅដល់ ៥៣ របៀប ក្នុងនោះមានក្បួនមូលដ្ឋានដែលតែងនិយមប្រើមាន ១៣ របៀប។ ចំណែករបៀបសូត្រមានរហូតទៅដល់ ៦០ របៀប ដែលនេះបង្ហាញឱ្យឃើញពីភាពសម្បូរបែបនៃកំណាព្យខ្មែរ។ ក្នុងនោះប្រវត្តិកំណាព្យខ្មែរ ត្រូវបានអ្នកសិក្សាបែងចែកចេញជាច្រើនសម័យកាលផ្សេងៗគ្នា។ នេះបើតាមការឲ្យដឹងពី លោក ជ័យ ចាប សាស្ត្រាចារ្យរចនាបថវិទ្យា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាទីប្រឹក្សាសម្តេចជហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះរមរាជវាំង។ ចង់ដឹងថា តើកំណាព្យខ្មែរមានប្រវត្តិយ៉ាងដូចម្តេច? តើកំណាព្យខ្មែរមានលក្ខណៈពិសេស ខុសពីពាក្យរាយ និង កម្រងកែវយ៉ាងដូចម្តេចខ្លះ ?
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញស្ដាប់បទសម្ភាសន៍ រវាងកញ្ញាច្រឹក ស្រីអូន ជាមួយ លោក ជ័យ ចាប ដូចតទៅ៖