en     km
en     km

រដ្ឋាភិបាល​ចំណាយ​លុយ​ជាង​ ៦​លាន​ដុល្លារ​ ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

Share

​ភ្នំពេញ​៖​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ ឆ្នាំ​ ២០១៦​ នេះ​ រដ្ឋា​ភិ​បា​ល​កម្ពុជា​បាន​ចំណាយ​លុយ​ជាង​ ៦​លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ឧបត្ថម្ភ​ដល់​មន្ត្រី​រាជ​ការ​ស៊ី​វិល​ ទាហាន​ កង​កម្លាំង​ប្រដាប់អាវុធ​ ន​គ​រ​បាល​ ជន​ពិការ​ យុទ្ធ​ជន​ចូល​និវត្តន៍​ និង​អាជ្ញាធរ​ភូមិ​ឃុំ​ ដោយ​ក្នុង​មួយ​ម្នាក់ៗ​ទទួល​បាន​ ៥​ ម៉ឺន​រៀល​។​

HUN-SEN--PAGE
សម្តេច​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​ (រូបភាពហ្វេសប៊ុកសម្តេច)

​ការ​​ថ្លែង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​មហា​កុដិ​ «​តេ​ជោ​រ៉ា​នី​រតនៈ​»​ វត្ត​ប្រជុំ​នទី​ ហៅ​​វត្ត​ក្រពើ​ហា​ នៅ​ក្រុង​​តា​ខ្មៅ​ នា​ព្រឹក​ថ្ងៃ​ទី​ ០៧​ ខែមេសា​ ឆ្នាំ​ ២០១៦​ នេះ​។​

​ប្រ​មុខ​រដ្ឋាភិបាល​រូប​នេះ​បន្ត​ថា​ «​ឡើង​ប្រាក់ខែ​ហើយ​ បើក​បាន​ប៊ូ​ត​ទៀត​ (Boot)​ ប៊ូ​ត​ជាមួយ​ ប្រាំ​ម៉ឺន​​ក្នុង​ចូល​ឆ្នាំ​។​ ប្រាំ​ម៉ឺន​តិច​ណា​​ស់​​សម្រាប់​​ម្នាក់ៗ​នោះ​ ប៉ុន្តែ​រដ្ឋាភិបាល​មិនមែន​ផ្គត់ផ្គង់​សម្រាប់​តែ​មនុស្ស​ម្នាក់​ទេ​»​។​

​ថ្លែង​​នា​ឱកាស​នោះ​ដែរ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​ចំអក​ដល់​គណបក្សប្រឆាំង​ ដែល​កន្លង​មក​ធ្លាប់​បាន​សន្យា​ជាមួយ​ប្រជា​ពល​រដ្ឋ​ថា​ «​បើ​ឈ្នះ​ឆ្នោត​នឹង​ផ្តល់​ឱ្យ​ចាស់ៗ​ ៤​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ អ​ញ្ចឹ​ង​គ្រាន់តែ​ប៉ុណ្ណឹង​ គេ​អាច​គិត​ឃើញ​ហើយ​ ទម្រាំ​អ្នក​សន្យា​ថា​ បើសិន​គេ​ឈ្នះ​គេ​បើក​ឱ្យ​ម៉ា​ប្រទេស​ចប់​ប៉ា​ដោយ​…»៕

Share

Image
Image
Image