en     km
en     km

អាជ្ញាធរ​ថៃ​ចាប់ផ្ដើម​ស៊ើបអង្កេត​អ្នកជំនួញ​និង​អ្នកនយោបាយ​ថៃ ​២១ រូប​មានឈ្មោះ​ពុក​រលួយ​

Share

អាជ្ញាធរ​ថៃ​ចាប់​ស៊ើបអង្កេត​អ្នកជំនួញ​និង​អ្នកនយោបាយ​ថៃ​ ២១ រូប ​មានឈ្មោះ​ពុក​រលួយ​ ឬ​ បទឧក្រិដ្ឋ​ហិ​រញ្ញ​វត្ថុ​ ដែល​​សារព័ត៌មាន​ស៊ើបអង្កេត​មួយ​របស់​ប្រទេស​ប៉ា​ណា​ « Panama​ Papers »​ រក​ឃើញ​ឈ្មោះ​ ជាប់​​ពាក់​ការ​លាង​លុយ​កង្វក់​លំដាប់​អន្តរជាតិ​។​

Thai-PA-P-Gavoment
រូបតំណាង

​តាម​កាសែត​ថៃ​ The​ Nation​ កាលពី​ថ្ងៃ​ម្សិលម៉ិញ​ លោក​ ប្រយុទ្ធ​ ចន្ទ​អូ​ចា​ បាន​សន្យា​ថា​ នឹង​​ស្រាវជ្រាវ​ឈ្មោះ​អ្នក​ទាំង ​២១​ រូប​នេះ​ ហើយ​បើ​រក​ឃើញ​នឹង​ចាត់ការ​តាម​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ ។​ តាម​ប្រភព​ដដែល​នេះ​ ជនសង្ស័យ ​២១ ​នាក់​​នេះ​ គឺ​​មាន​​អ្នក​ជំនួញ​ ​អ្នក​នយោបាយ​ និង​មន្ត្រី​ធនាគារ​ ។​

កាសែត​ប៉ា​ណា « Panama​ Papers »​ រក​ឃើញ​ឈ្មោះ​ជាប់​ពាក់ព័ន្ធ​ការ​លាង​លុយ​កង្វក់​លំដាប់​អន្តរជាតិ​ របស់​ ក្រុម​ហ៊ុន​សមាគម​ មេធាវី​អន្តរជាតិ​មួយ​ឈ្មោះ​ថា​ Mossack​ Fonseca​  ​ក្នុង​នោះ​មាន​មេដឹកនាំ​កាន់​អំណាច​មួយ​ចំនួន​ ហើយ​មានឈ្មោះ​ លោក ពូ​ទី​ន ​ប្រធានាធិបតី​រុ​ស្ស៊ី​ និង​ ប្រមុខ​រដ្ឋាភិបាល​ជា​ច្រើន​ទៀត​ផង​ដែរ​៕​

ប្រភព​៖ The​ Nation​

Share

Image
Image
Image