អាជ្ញាធរថៃចាប់ស៊ើបអង្កេតអ្នកជំនួញនិងអ្នកនយោបាយថៃ ២១ រូប មានឈ្មោះពុករលួយ ឬ បទឧក្រិដ្ឋហិរញ្ញវត្ថុ ដែលសារព័ត៌មានស៊ើបអង្កេតមួយរបស់ប្រទេសប៉ាណា « Panama Papers » រកឃើញឈ្មោះ ជាប់ពាក់ការលាងលុយកង្វក់លំដាប់អន្តរជាតិ។
តាមកាសែតថៃ The Nation កាលពីថ្ងៃម្សិលម៉ិញ លោក ប្រយុទ្ធ ចន្ទអូចា បានសន្យាថា នឹងស្រាវជ្រាវឈ្មោះអ្នកទាំង ២១ រូបនេះ ហើយបើរកឃើញនឹងចាត់ការតាមច្បាប់ប្រឆាំងអំពើពុករលួយ ។ តាមប្រភពដដែលនេះ ជនសង្ស័យ ២១ នាក់នេះ គឺមានអ្នកជំនួញ អ្នកនយោបាយ និងមន្ត្រីធនាគារ ។
កាសែតប៉ាណា « Panama Papers » រកឃើញឈ្មោះជាប់ពាក់ព័ន្ធការលាងលុយកង្វក់លំដាប់អន្តរជាតិ របស់ ក្រុមហ៊ុនសមាគម មេធាវីអន្តរជាតិមួយឈ្មោះថា Mossack Fonseca ក្នុងនោះមានមេដឹកនាំកាន់អំណាចមួយចំនួន ហើយមានឈ្មោះ លោក ពូទីន ប្រធានាធិបតីរុស្ស៊ី និង ប្រមុខរដ្ឋាភិបាលជាច្រើនទៀតផងដែរ៕
ប្រភព៖ The Nation