ប្រិយមិត្តទាំងអស់គ្នាប្រាកដជាស្គាល់តារាជាច្រើនតាមរយៈ វីដេអូចម្រៀង និងរឿងដែលពួកគេសម្ដែង។ មានអ្នកខ្លះក៏ជាតារានៅក្នុងចិត្ត ដែលអ្នកស្រលាញ់អស់ជាច្រើនឆ្នាំមកហើយដែរ។ ដូចនេះ អ្នកក៏ចង់ដឹងពីប្រវត្តិខ្លះពេលតារាទាំងនោះចូលក្នុងសិល្បៈ។
ខាងក្រោមនឹងប្រាប់ពីតារាប្រុសស្រី ៤រូប៖
១. មាន សូនីតា តារាសម្ដែងលេចធ្លោ ដែលត្រូវបានអ្នកគាំទ្រដាក់នាមជា “រាជិនីក្រមាខ្មែរ” មានដើមកំណើតមកពីខេត្តកំពង់ចាម បានបញ្ចប់ថ្នាក់កម្រិតឧត្ដមសិក្សា។ ឆ្នាំ ២០០៩ បានចូលរួមប្រឡងកម្មវិធី Freshie Boy&Girl ជំនាន់ទី ៨ ទទួលបានចំណាត់ថ្នាក់លេខ ៤។ ក្នុងឆ្នាំ ២០១២ ត្រូវបាន ម៉ានីត (Manith Jupiter) ណែនាំឲ្យចូលរួមសម្ដែងក្នុងរឿង “បេះដូងអ្នកការពារ” របស់ស្ថានីយទូរទស្សន៍ ស៊ីធីអិន ដែលដឹកនាំដោយអ្នកស្រី ពាន់ ភួងបុប្ផា។ http://news.sabay.com.kh/article/673719
២. ព្រះកាយ ច័ន្ទ ពីតារាសម្ដែង និងពិធីការិនី ក្លាយជាតារាចម្រៀង ដើមហេតុនៃការធ្វើជាតារាចម្រៀងនោះហាក់បីដូចជារឿងចៃដន្យ ព្រោះពេលនោះនាងបានឡើងឆាកតន្ត្រីរបស់ទូរទស្សន៍ ក្នុងស្រុកមួយពេលចប់ការសម្ដែងអ្នកចាត់ចែងក្នុងផលិតកម្ម M បានមើលឃើញពីសមត្ថភាពរាំរបស់នាងក៏ទាក់ទងនាងទៅច្រៀងដោយមិនបាន ផ្ដោតលើសំឡេងនោះទេ នេះបើតាមអ្វីដែល ព្រះកាយ ច័ន្ទ ប្រាប់។
៣. STEP តារាចម្រៀងប្រុសមានរហ័សនាម ”រេន កម្ពុជា” ដើមហេតុនៃការចូលសិល្បៈពីដំបូង ខាងផលិតកម្មជ្រើសរើសខ្លួនធ្វើជាតារាចម្រៀងមិនមែនព្រោះតែ គេច្រៀងពីរោះនោះទេ ព្រោះតែគេមានរូបសង្ហា និងពូកែរាំគេបានក្លាយជាចំណែកមួយរបស់ក្រុម Legacy ក្នុងឆ្នាំ ២០១២ រហូតដល់ដើមឆ្នាំ ២០១៥ ទើប Legacy បំបែកក្រុម ពេលនេះ STEP ជាតារាចម្រៀងទោល និងអ្នកនិពន្ធបទភ្លេងក្នុងផលិតកម្ម ហង្សមាស។
៤. តេង ឆេកូ តារាចម្រៀងផលិតកម្ម M រូបនេះវិញបានប្រាប់ថា ខ្លួនមិនដែលគិតថានឹងធ្វើជាតារាចម្រៀងអ្វីនោះទេ តែស្របពេលនោះផលិតកម្ម M ត្រូវការអ្នកចម្រៀងប្រុសគេក៏សាកដាក់ពាក្យដើម្បីសាកល្បងសំឡេង ជាលទ្ធផលគេបានជាប់ ពេលនោះគេនៅរារែកនៅឡើយទេ តែដោយសារបងស្រីរបស់គេ តេងលក្ខិណា លើកទឹកចិត្តបន្ថែមទើបសម្រេចចិត្តចុះកុងត្រាតែម្ដង៕
អត្ថបទ៖ SAMEDY
ប្រភព៖ www.news.