en     km
en     km

សកម្មជន​ការ​ពា​រ​តំបន់​អារ៉ែង អេ​ឡិក ៖​ សាលាឧទ្ធរណ៍​ឱ្យ​ខ្ញុំ​មក​បង្ហាញខ្លួន​តែ​គេ​បដិសេធ​ទិដ្ឋាការ​ខ្ញុំ​

Share

​ភ្នំពេញ​៖​ សកម្មជន​ការពារ​ព្រៃឈើ​នៅ​តំបន់​អា​រ៉ែ​ង​ លោក​ អា​ឡិ​ក​ហ្ស​ង់​ដ្រូ​ ហ្គ​ន់​ហ្សា​ឡេ​ស​ ដេ​វិត​សឹ​ន​ (Alejandro​ Gonzalez​ Davidson)​ បាន​សរសេរ​ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ថា​ ចៅក្រម​សាលាឧទ្ធរណ៍​បាន​កោះហៅ​លោក​ ឱ្យ​ចូលខ្លួន​ជុំនុំជម្រះ​លើ​បទ​ចោទ​ «​សមគំនិត​គំរាមកំហែង​ និង​ធ្វើ​ឲ្យ​ខូចខាត​បញ្ហា​អ្វីមួយ​ »​ ។​

Alejandro-Gonzalez-Davidson
លោក Alejandro Gonzalez Davidson សកម្មជនការពារតំបន់អារ៉ែង

​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ អេ​ឡិក​ហ្ស​ង់​​ដ្រូ​​ បាន​រៀបរាប់​ថា​ ដីកា​កោះហៅ​ឱ្យ​ចូលខ្លួន​ជុំនុំជម្រះ​នេះ​ លោក​ពិតជា​ចង់​ចូលរួម​តាម​ការ​កោះហៅ​នេះ​ណាស់​ ប៉ុន្ដែ​លោក​មិន​មាន​ទិ​ដ្ឋ​ការ​ដើម្បី​ចូល​បង្ហាញខ្លួន​។​

«​ខ្ញុំ​ត្រូវ​បាន​បង្គាប់​ឱ្យ​បង្ហាញខ្លួន​នៅ​មុខ​ចៅក្រម​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​ ០៥​ ខែមេសា​ ឆ្នាំ​២០១៦​ នៅ​វេលា​ម៉ោង​ ៨​ ព្រឹក​។​ ចៅក្រម​សាលាឧទ្ធរណ៍​ជាទី​គោរព​ ខ្ញុំ​ពិតជា​ចង់​មាន​វត្ត​មាននៅ​ក្នុង​សវនាការ​នោះ​ណាស់​ ប៉ុន្តែ​តើ​អ្នក​អាច​សួរ​ទៅ​ក្រសួងមហាផ្ទៃ​បាន​ទេ​ថា​ ហេតុ​អី​បានជា​គេ​តែងតែ​បដិសេធ​ទិ​ដ្ឋ​ការ​ខ្ញុំ​ដើម្បី​ចូល​ទៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​រហូត​បែប​នេះ​ ?​ »​

ត្រង់​ចំណុច​នេះ​ស្ថាបនិក​មាតា​ធម្មជាតិ​ លោក​ អេ​ឡិ​ក​ហ្ស​ង់​ដ្រូ​ ក៏​បាន​ចោទសួរ​ទៅ​កាន់​ក្រសួងមហាផ្ទៃ​ដែរ​ ថា​តើ​មូលហេតុ​អ្វី​បានជា​ក្រសួងមហាផ្ទៃ​ បដិសេធ​ទិដ្ឋាការ​សុំ​ខ្លួន​ចូល​ទឹកដី​កម្ពុជា​វិញ​។​

​ជុំវិញ​រឿង​នេះ​ លោក​ ខៀវ​ សុភ័គ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​ ០៦​ ខែមេសា​នេះ​ថា​ លោក​ អា​ឡិ​ក​ហ្ស​ង់​ដ្រូ​ គ្មាន​ឱកាស​ចូល​ប្រទេស​កម្ពុជា​បាន​ទេ​ ព្រោះ​ឈ្មោះ​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជីខ្មៅ​រួច​ហើយ​។​

លោក​ ខៀវ​ សុភ័គ​ ៖​ «​ផ្លូវច្បាប់​ជនបរទេស​ណា​ក៏​ដោយ​ ដែល​ត្រូវ​ច្បាប់​អន្ដោប្រវេសន៍​ដេញ​ចេញ​ហើយ​ គឺ​ស្ថិត​នៅ​ក្នុង​បញ្ជីខ្មៅ​ អ្នក​ហ្នឹង​មិនមែន​ជា​មនុស្ស​ដែល​កម្ពុជា​ត្រូវ​ស្វាគមន៍​ទៀត​ទេ​  លោក​ អេ​ឡិច​ គ្មាន​ពេល​ត្រឡប់​មក​កម្ពុជា​នោះ​ទេ​ តាម​ច្បាប់​»​។​

សូម​ជម្រាប​ថា​ លោក​ អេឡិ​ក​ហ្ស​ង់​ដ្រូ​ ហ្គ​ន់​ហ្សា​ឡេ​ស​ ដេ​វិត​សឹ​ន​ ជា​ជនជាតិ​អេ​ស្ប៉ា​ញ​ បាន​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​នេះ​ជាង​ ​១០​ ឆ្នាំ​មក​ហើយ​។​ លោក​អាច​ប្រើប្រាស់​ភាសា​ខ្មែរ​បាន​យ៉ាង​ល្អ​ ព្រមទាំង​បាន​បង្កើត​សមាគម​ការពារ​ព្រៃឈើ​មួយ​ឈ្មោះ​ថា​ «​មាតា​ធម្មជាតិ​»​ ដែល​មាន​សមាជិក​ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​អា​រ៉ែ​ង​ ខេត្តកោះកុង​។​ លោក​ អា​ឡិ​ក​ ត្រូវ​បាន​ នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ បដិសេធ​ផ្តល់​ទិ​ដ្ឋ​ការ​ឲ្យ​រស់នៅ​កម្ពុជា​ និង​បាន​បណ្ដេញ​ចេញពី​កម្ពុជា​នៅ​ខែកុម្ភៈ​ ឆ្នាំ​ ២០១៥​ ក្រោម​ហេតុផល​ អា​ឡិ​ក​ ជា​ជនបរទេស​មួយ​រូប​រារាំង​ដល់​ការ​ស្ថាបនា​វា​រី​អគ្គិសនី​នៅ​តំបន់​អា​រ៉ែ​ង​៕​

Share

Image Not Found
Image

ព័ត៌មានទាក់ទង