ទឹកមា្នស់មានផ្ទុកនូវសារជាតិ Bromelain ដែលជាអង់ស៊ីមម្យ៉ាងជួយក្នុងការប្រឆាំងនឹងការរលាក។ វាមានប្រសិទ្ធភាពក្នុងការសម្លាប់បាក់តេរី និងប្រឆាំងនឹងការបង្ករោគ ។
ទឹកម្នាស់មួយកែវ មានផ្ទុកជិត ៥០%នៃតម្រូវការវីតាមីន C ប្រចាំថ្ងៃ។ សារធាតុចិញ្ចឹមដ៏មានប្រយោជន៍មួយនេះ គឺធ្វើការដើម្បីជួយធ្វើឲ្យអង់ស៊ីមសំខាន់នៅក្នុងរាងកាយ ធ្វើការលៃតម្រូវកត្តាមេតាបូលីស និងកម្លាំង។
ទឹកម្នាស់ក៏មានផ្ទុកផងដែរនូវ កម្រិតដ៏ខ្ពស់នៃ Manganese ដែលជាសារជាតិរ៉ែ ដែលជួយយ៉ាងខ្លាំងក្នុងការធ្វើឲ្យជាលិកាសន្ធាន និងឆ្អឹងមានសុខភាពល្អ។ ជាតិ Manganese ធ្វើការដើម្បីបឺតស្រូបជាតិកាល់ស្យូម, បម្លែងកាបូអ៊ីដ្រាត និងខ្លាញ់ និងបង្កើនដំណើរការសសៃប្រសាទ។
ការផឹកទឹកម្នាស់គឺអាចជួយ ធ្វើឲ្យអាការៈឈឺបំពង់កបានធូរស្រាល និងជួយបញ្ចេញសេ្លស្មចេញពីរាងកាយ។ ស្លេស្មដែលមានលក្ខណៈក្រាស់ និងជាប់នៅក្នុងសួត ឬឆ្អឹងស៊ីនុសអាចបណ្តាលឲ្យមាន ការក្អកកណ្តាស់មិនឈប់ និងការបង្ករោគដោយមានការឈឺចាប់។ នៅក្នុងការសិក្សាស្រាវជ្រាវមួយ ដែលបានធ្វើឡើងនៅក្នុងឆ្នាំ ២០១០បានរកឃើញនូវ អត្ថប្រយោជន៍នៃការព្យាបាលសម្រាប់អ្នកជំងឺរបេង ដែលជាជំងឺបង្ករោគដោយ Mycobacterium tuberculosis ។ជាផ្នែកមួយនៃការសិក្សារបស់គេ ពូកគេក៏បានរកឃើញផងដែរថា ល្បាយនៃទឹកម្នាស់ស្រស់ជាមួយនឹងម្រេច អំបិល និងទឹកឃ្មុំ គឺអាចជួយរំលាយនូវស្លេស្មនៅក្នុងសួត។
នៅក្នុងការសិក្សាស្រាវជ្រាវក្រោយៗមកទៀត ក៏បានរកឃើញដែរថា ទឹកម្នាស់ស្រស់មានឥទ្ធិពល៥ដងខ្លាំងជាងសេរ៉ូបំបាត់ក្អក ដោយវាអាចជួយបញ្ចេញស្លេស្មបានយ៉ាងមានប្រសិទ្ធភាព ។ អ្នកគ្រាន់តែត្រូវការនូវគ្រឿងផ្សំខាងក្រោមនេះ ដើម្បីបង្កើតទឹកផ្លែម្នាស់ក្នុងការបំបាត់ក្អក៖
-ទឹកផ្លែម្នាស់ស្រស់១កែវ
-ទឹកក្រូចឆ្មារ ១/៤
-ទឹកឃ្មុំ ១ស្លាបព្រាបាយ
-ម្រេចកន្លះស្លាបព្រាបាយ (cayenne pepper )
ធ្វើការលាយបញ្ចូលគ្រឿងផ្សំទាំងនេះបញ្ចូលគ្នា ហើយផឹកវា ១/៤ ៣ ទៅ៤ដងក្នុងមួយថ្ងៃ ហើយអ្នកគួរផឹកវាឲ្យបានរាល់ថ្ងៃ នោះអ្នកនឹងទទួលបាននូវប្រសិទ្ធភាពរបស់វាមិនខាន៕
ប្រែសម្រួលដោយ៖ ម៉ារ៉ាណែត
ប្រភព៖ www.news.sabay.com.kh