en     km
en     km

តោះ​! មើល​តម្លៃ​សំបុត្រ​ឡានក្រុង​ សម្រាប់​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ

Share

អ្នក​តំណាង​ក្រុមហ៊ុន ឡានក្រុង​ភ្នំពេញ-សូ​រិ​យ៉ា ដឹកជញ្ជូន​អ្នកដំណើរ​បាន​អោយដឹង​ថា​ ក្រុមហ៊ុន​លោក​ក៏​មាន​គម្រោង​នឹង​តំឡើង​ថ្លៃ​ឈ្នួល​ឡាន ៨ ០០០ រៀល ចាប់ពី​ថ្ងៃ ទី ១០ ខែ​មេសា ​រហូត ដល់​ថ្ងៃទី ២០ ខែ មេសា ពី លើ​ថ្លៃ​ឈ្នួល​ឡាន​ធម្មតា​ ដែល​មាន​តម្លៃ ២៥ ០០០រៀល សម្រាប់​ការ​ធ្វើដំណើរ​ទៅ ខេត្ត​បាត់ដំបង និង សៀមរាប និង  ២៣ ០០០រៀល​ សម្រាប់​ការ​ធ្វើដំណើរ​ទៅ ក្រុងព្រះសីហនុ។

Bus-Sabay-WMC
រូបតំណាង

លោក​ក៏បាន​បង្ហើប​អោយ​ដឹងពី​មូលហេតុ​នៃ​ការ​ដំឡើងថ្លៃ​នេះ​ដែរ​ថា ​ព្រោះ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ជា​ពេល​ដែល​មាន​តម្រូវការ​ដឹកជញ្ជូន​ច្រើន​ជើង តែ​ភាគច្រើន​មានតែ​ទៅ មិន​មាន​អ្នក​ត្រលប់​មក​ឡើយ ដែល​ធ្វើ​អោយ​ឡាន​ត្រូវ​បើក​ត្រលប់​មក​ភ្នំពេញ​ទាំង​មិន​ដឹក​ភ្ញៀវ ហើយ​ម្យ៉ាងទៀត​ក្រុមហ៊ុន​ត្រូវ​ឧបត្ថម្ភ​ប្រាក់​ធ្វើការ​បន្ថែម​ម៉ោង​ដល់​ អ្នក​បើក​ឡានក្រុង ​នៅ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​នេះ​ទៀត​ផង ។

ចំណែក​ អ្នកលក់​សំបុត្រ​ឡានក្រុង​នៅ​ក្រុមហ៊ុន​ឡានក្រុង កាពីតូល វិញ បាន​អោយដឹង​ថា ​រហូត​មកដល់ពេលនេះ​លោក​មិន​ទាន់​បាន​ទទួល​ដំណឹង​ពី​ថ្នាក់លើ​នៅឡើយ​ទេពី​ការ ​ដំឡើងថ្លៃ​សំបុត្រ​ដឹក​អ្នកដំណើរ តែ​ឆ្នាំ​មុន​ៗ​តែង​មានការ​ដំឡើងថ្លៃ​បន្តិចបន្តួច​ ពីលើ​ថ្លៃ​ធម្មតា ២ ឬ ៣ ថ្ងៃមុន នៃ​​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ដែល​តម្លៃ​ធ្វើដំណើរ​ធម្មតា​គឺ ២២ ០០០រៀល សម្រាប់​ការ​ធ្វើដំណើរ​ទៅ​ខាង​ខេត្ត​សៀម​រាម និង បាត់ដំបង   និង តម្លៃ ២០ ០០០រៀល​ទៅ ក្រុងព្រះសីហនុ ។

រីឯ​អ្នកតំណាង​ក្រុមហ៊ុន​ឡានក្រុង​ដឹក​អ្នកដំណើរ ថោង​ស៊ី​ង វិញ​បាន​ឲ្យដឹង​ថា ក្រុមហ៊ុន​លោកស្រី​មាន​គោលការណ៍​ច្បាស់លាស់​ថា​​ នឹង​មិន​ដំឡើង​ថ្លៃ​ឈ្នួល​ឡានក្រុង​ឡើយ​ទោះ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ បុណ្យចូលឆ្នាំ​ចិន ឬ ចូលឆ្នាំ​ខ្មែរ​ក៏ដោយ ដែល​ទៅ​ខេត្ត​សៀមរាប គឺ ១៩ ០០០រៀល ហើយ​ទៅ​ខេត្ត​បាត់ដំបង ១៥ ០០០រៀល​ និង ទៅ​ក្រុងព្រះសីហនុ គឺ ១២ ០០០រៀល៕

 

អត្ថបទ៖ ដេត លីដា

ប្រភព៖ www.news.sabay.com.kh

Share

Image
Image
Image