en     km
en     km

អង្គ​ភាព​​ប្រឆាំង​​អំពើ​​ពុក​​រលួយ​​នឹង​​បញ្ចូល​​សំណុំ​រឿង​ ​លោក​​ ស៊ុ​ត​ ឌី​​ណា​ ​ទៅ​​តុលាការ​​

Share

ភ្នំពេញ​៖​ ប្រធាន​​អង្គភា​ព​​ប្រឆាំង​​អំពើ​ពុ​ក​រ​លួយ​ បានឱ្យ​ដឹង​ថា​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ​នឹង​បញ្ជូន​សំ​ណុំ​​ឯក​សារ​ក​រ​​​ណី​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េ​ខាងត្បូង​ លោក​ ស៊ុត​ ឌី​ណា​ ទៅ​តុលាការ​នៅ​ថ្ងៃ​អង្គា​រ៍​នេះ​ បន្ទាប់​ពី​បញ្ចប់​ការ​សា​ក​​​​​សួរ​​​កាល​​​ម្សិល​​ម៉ិ​ញ​​។​

ACU-OM-YENTENG-WMC
​លោក​ ឱម​ យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ លោក​ ឱម​ យ៉ិ​ន​ទៀង​ បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ FM១០២​ នៅ​ថ្ងៃនេះ​ថា​ អង្គ​ភា​ព​​របស់​លោក​កំពុង​រៀបចំ​ឯកសារ​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចោទប្រកាន់​ឯកអគ្គរាជទូត​កម្ពុជា ​ប្រចាំ​ប្រទេស​​​កូរ៉េ​​ខាង​ត្បូង​ លោ​ក​ ស៊ុត​ ឌី​ណា​ ដោយ​សង្ស័យ​ថា​បាន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ករណី​ចំណាយ​របស់​លោក​។​

លោក​ ឱម​ យ៉ិ​ន​ទៀង​ បាន​បញ្ជាក់​ថា​ ការ​សាកសួរ​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ មាន​ចំណុច​ជា​ច្រើន​ស៊ីសង្វាក់​គ្នា​ជាមួយ​ភស្តុ​តាង​រប​ស់​​​​អង្គភាព​ប្រឆាំង​ពុក​រលួយ​ ប៉ុន្តែ​លោក​ថា​អង្គភាព​លោក​នឹង​ប​ញ្ចូ​ន​តែ​ពីរ​ករណី​ប៉ុណ្ណោះ​ទៅ​តុលាការ​ ដើម្បី​ធ្វើការ​ចោ​ទ​ប្រ​កា​ន់​​។​

​លោក​ ឱម​ យ៉ិ​ន​ទៀង​ ៖​ «​ ​យើង​មាន​តែ​ពេល​ ៤៨​ ម៉ោង​ទេ​ ដើម្បី​ធ្វើ​សំណុំ​បែបបទ​ ហើយ​ភស្តុ​តាង​ដែល​យើង​រក​ឃើញ​ ចម្លើយ​ដែ​​ល​​បាន​ឆ្លើយ​ វា​មាន​ជាប់​ពាក់ព័ន្ធ​គ្នា​ច្រើន​ចំណុច​ពេក​ អ៊ី​ញ្ចឹ​ង​យើងខ្ញុំ​នឹង​ជ្រើសរើស​យក​តែ​ពីរ​ចំណុច​មុន​ទេ​ ដើម្បី​បញ្ជូន​ទៅ​តុ​លា​កា​រ​​មុន​ បាទ​ !​ »​។​

​កាលពី​ម្សិល​ម៉ិ​ញ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​សាកសួរ​ពី​ការ​ស៊ើបអង្កេត​ករណី​ចំណាយ​របស់​ លោក​ ស៊ុត​ ឌី​ណា​ ឯក​អគ្គ​​រាជ​ទូត​​កម្ពុជា​​ប្រចាំ​កូរ៉េ​ខាងត្បូង​ តាម​បណ្តឹង​បុគ្គលិក​ក្រសួងការបរទេស​ និង​ពលករ​ចំណាកស្រុក​កម្ពុជា​៕​

Share

Image
Image
Image