en     km
en     km

សម្ដេច ​ហ៊ុន ​សែន ​បញ្ជា​ឱ្យ​ចាប់​ខ្លួន​មន្ត្រី​អ​ស​កម្ម បម្រើ​ការ​ងារ​រដ្ឋមាននិន្នា​ការ​​ទៅ​​រក​បក្ស​ប្រឆាំង​

Share

ភ្នំពេញ៖ ប្រមុខ​រដ្ឋា​ភិ​បាល​​​ បាន​ណែ​នាំ​ឱ្យ​ចាប់​ខ្លួន​អ្នក​រាជ​ការ​អស​កម្ម​ការ​ងារ ​មាន​និន្នាការ​បម្រើ​បក្ស​ក្រៅ​រដ្ឋា​ភិ​បាល​ ដែ​លសម្ដេច​ថា ពួកគេ​ធ្វើ​ឱ្យ​រាំង​ស្ទះ​សេវា​សា​ធា​រណៈ​របស់រដ្ឋ ។

HUN-SEN-Goverment-WMC
សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋា​ភិ​បាលកម្ពុជា

សម្តេច ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ​ក្នុងឱ​កា​ស​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​អគារ​រដ្ឋ​បាល​ថ្មី សា​លា​រាជ​ធានី​ភ្នំពេ​ញ​នា​ព្រឹក​ថ្ងៃ​ទី ​០៥ ខែ​​មេសា ​ឆ្នាំ​ ​២០១៦​ ​នេះ​។

សម្តេច ហ៊ុន​ សែន​ មាន​ប្រសាសន៍​ដូនេះ​ថា៖ «ក្នុង​ចំណោម​មន្រ្តី ​៣-​៤​ពាន់​នាក់ ​មានមន្រ្តី​ខិល​ខូច​តែ ៤​-៥​នាក់​ប៉ុណ្ណោះ ​ហើយ​តាម​ដឹងមន្រ្តី​នោះ​ គឺម​កពី​បក្ស​នយោបាយ​ផ្សេង​…​»​។​

សម្តេច​នាយក​រដ្ឋ​មន្រ្តី ​បានលើ​ក​ឡើង​ថា មន្រ្តី​មួយ​ចំនួន​ ដែល​នាំ​ឲ្យ​ភាព​អស​កម្ម​​នៅ​ក្នុង​ការ​ផ្តល់​សេវា​សាធារ​ណៈ​​អាច​ជា​អ្នក​ដែ​ល​មាន​និន្នា​ការ​បម្រើ​បក្ស​ក្រៅ​រដ្ឋាភិ​បា​ល ​ហើយ​ចៀ​ស​វាង​ការ​បង្ក​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​មន្រ្តី​រាជ​រដ្ឋា​ភិ​បាល​ទាំង​មូល​ គេ​គួរ​ចាប់​ខ្លួន​មន្ត្រី​ទាំង​នោះ​៕

 

Share

Image
Image
Image