ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាល បានណែនាំឱ្យចាប់ខ្លួនអ្នករាជការអសកម្មការងារ មាននិន្នាការបម្រើបក្សក្រៅរដ្ឋាភិបាល ដែលសម្ដេចថា ពួកគេធ្វើឱ្យរាំងស្ទះសេវាសាធារណៈរបស់រដ្ឋ ។
សម្តេច ហ៊ុន សែន បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី សាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០១៦ នេះ។
សម្តេច ហ៊ុន សែន មានប្រសាសន៍ដូនេះថា៖ «ក្នុងចំណោមមន្រ្តី ៣-៤ពាន់នាក់ មានមន្រ្តីខិលខូចតែ ៤-៥នាក់ប៉ុណ្ណោះ ហើយតាមដឹងមន្រ្តីនោះ គឺមកពីបក្សនយោបាយផ្សេង…»។
សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា មន្រ្តីមួយចំនួន ដែលនាំឲ្យភាពអសកម្មនៅក្នុងការផ្តល់សេវាសាធារណៈអាចជាអ្នកដែលមាននិន្នាការបម្រើបក្សក្រៅរដ្ឋាភិបាល ហើយចៀសវាងការបង្កឲ្យខូចកេរ្តិ៍ឈ្មោះមន្រ្តីរាជរដ្ឋាភិបាលទាំងមូល គេគួរចាប់ខ្លួនមន្ត្រីទាំងនោះ៕