en     km
en     km

លោកស្រី​ អ៊ុ​ង​សា​ន​ ស៊ូ​​ជី​ ត្រូវ​បា​ន​​សភា​​គាំ​ទ្រ​​ធ្វើ​​ជា​ទី​ប្រឹ​ក្សា​រដ្ឋ​ ​ឋានៈ​​ស្មើ​​នាយ​ក​​រដ្ឋមន្ត្រី​ ​

Share

លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ មេដឹកនាំ​គណបក្សកាន់អំណាច​ប្រទេស​ភូមា​ ត្រូវ​បាន​សភា​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​លោកស្រី​មាន​តំណែង​ជាទី​ប្រឹក្សា​រដ្ឋ​ដែល​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ដ្រី​។​

Mayamar-Soji-Ongsan-WMC
លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី និងមន្ត្រីយោធាភូមា

​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ បាន​ឲ្យ​ដឹង​ថា​ សភា​ភូមា​មាន​ចំនួន​លើសលប់​ មក​ពី​គណបក្ស​សម្ព័ន្ធជាតិ​ប្រជា​ធិ​ប​​តេយ្យ​ បាន​បោះ​ឆ្នោត​គាំទ្រ​លោកស្រី​ ស៊ូ​ជី​ ឲ្យ​មាន​តួនាទី​ដូចនេះ​គឺ​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​។​

​តាម​ប្រភព​ដដែល​នេះ​ លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ក៏​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ដ្រី​ការ​បទេស​ និង​ គណៈរដ្ឋមន្ដ្រី​ជា​ផ្លូវ​ការ​ផង​ដែរ​។​

​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ត្រូវ​បាន​រដ្ឋធម្មនុញ្ញ​របស់​ពួក​យោធា​រារាំង​ការ​កាន់​តំណែង​ប្រធានាធិបតី​ តែ​លោកស្រី​បាន​​សម្រេច​យក​តួនាទី​ជាទី​ប្រឹក្សា​រដ្ឋ​នោះ​ គឺ​មាន​តួនាទី​ជា​អ្នក​ផ្ដល់​គំនិត​ដល់​ប្រធានាធិបតី​ដែល​លោកស្រី​បាន​លើក​បន្ដុប​។​

​សេចក្ដីរាយការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ តំណាង​របស់​ពួក​យោធា​ មិន​បាន​គាំទ្រ​លោកស្រី​ឲ្យ​មាន​តំ​ណែ​ង​ជាទី​ប្រឹក្សា​រដ្ឋ​នោះ​ទេ​ ប៉ុន្ដែ​សំឡេង​គាំទ្រ​លោកស្រី​មាន​ភាព​លើសលប់​លើ​សំឡេង​ជំទាស់​របស់​ពួក​យោ​ធា​៕​​

​ប្រភព​:BBC​

Share

Image
Image
Image