en     km
en     km

សម្ដេច ​ហ៊ុន ​សែន ​៖ ​ខ្ញុំមិន​ដែល​​ទៅ​បំពាន​​ជា​មួយ​​កិច្ច​ការ​រដ្ឋ​មន្រ្តី​ណា​ទេ​ !​

Share

ភ្នំពេញ ៖ សម្ដេច​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ សែន ​នៅថ្ងៃ​អង្គារ​នេះ​ បាន​ប​ដិ​សេ​ធ​ការ​ចោទ​ថា​លោក​បំពាន​អំ​ណា​ច​ថ្នា​ក់​​ក្រោ​ម​ តែ​លោក​ចោទ​វិញ​ថា​ មាន​រដ្ឋ​មន្រ្តី​ខ្លះ​​បាន​បំ​ពាន​​សិទ្ធ​​របស់​សម្ដេច​​​ក្នុង​​​ការ​​ស្នើ​​តែ​ង​តាំង​ប្រ​ធាន​​នា​យក​ដ្ឋា​ន​​នា​នា​​។

Hun-Sen--Gavoment-WMC
សម្ដេច​ ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្រ្តីកម្ពុជា

ក្នុងពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​អគារ​រដ្ឋ​បាល​ថ្មី​របស់​សាលា​រាជ​ធានី​ភ្នំពេញ ​សម្ដេច​ ហ៊ុន ​សែន​ បាន​​ថ្លែង​​ថា​​​មាន​ការ​រិះ​គន់​​ថា​​កា​ររុះ​រើគណៈ​រដ្ឋ​មន្រ្តី​គឺ​មុខ​ដដែល​​។ ក្នុងន័យ​នេះ​ សម្ដេច​នាយករដ្ឋ​មន្ត្រី​​បាន​​ច្រាន​​ចោល​​​ការរិះ​គន់​នេះ​ ​ដែល​​​សម្ដេច​អះ​អាង​ថា ​​សម្ដេចមិន​​ដែល​​បំ​ពា​ន​​ការ​ងារ​​រដ្ឋ​មន្រ្តី​នោះ​​​​ទេ ​។

​សម្ដេច​​មា​ន​ប្រសា​សន៍​ថា​៖​ “ខ្ញុំ​មិន​ដែល​​ទៅ​បំពាន​​ជា​មួយ​​កិច្ច​ការ​​រដ្ឋ​មន្រ្តី​ណា​ទេ​”​។​

​តើអ្នក​សង្កេត​ការណ៍ ​មាន​ទស្សនៈ​ដូចម្ដេចចំពោះ​ការ​អះ​​អាងថា ​របស់​សម្ដេច​នាយ​ក​រដ្ឋ​មន្ត្រី ​ដូចនេះ។ ​វិទ្យុ FM 102 ​នឹង​ស្រង់​ទស្សនៈ​របស់​អ្នក​វិភាគ ​លើ​ប្រសាសន៍​សម្ដេច​នាយ​ក​​រដ្ឋ​មន្ត្រី​នៅ​ក្នុង​ម៉ោង​ផ្សាយ​ពេល ​៥ រសៀ​ល​ថ្ងៃ​នេះ​៕

 

 

Share

ព័ត៌មានទាក់ទង

Image