en     km
en     km

ទម្លាប់​អាក្រក់​អ្នក​ជិះ​ម៉ូតូ​ គួរ​ប្រញាប់​បោះបង់​ចោល​

Share

​អ្នក​ជិះ​ម៉ូតូ​ខ្លះ​ នៅ​ប្រកាន់​ទម្លាប់​មិនល្អ​មួយ​ចំនួន ​ដែល​ធ្វើ​ឱ្យ​ម៉ូតូ​ឆាប់​ខូច​ដោយ​មិនដឹង​ខ្លួន​។​ អ្នកខ្លះ​តែង​រអ៊ូ​​ថា​ហេតុ​​អ្វី​​ម៉ូតូ​​ឆាប់​​ខូច​​នេះ​​ខូច​​នោះ​ តែ​​តាម​​ពិត​​ដោយសា​រ​ទ​ម្លាប់​​អាក្រក់​​ប៉ុន្មាន​​ចំណុច​​ខាង​ក្រោម ​​ដែ​​ល​​​តែង​តែ​ធ្វើ​​រាល់​ថ្ងៃ​ទាំ​ង​មិ​ន​ចា​ប់អារម្ម​ណ៍​នោះ​​ឯង​​។​

Cambodia-Traffic4

១.​ បញ្ឆេះ​ម៉ូតូ​ភ្លាម​ចេញដំណើរ​ប្រុយ​

​ព្រឹក​ឡើង​ អ្នក​ជិះ​ម៉ូតូ​មិន​តិច​នាក់​ទេ​ ពេល​ទៅ​ធ្វើការ​ម្តងៗ​គ្រាន់តែ​ទាញ​ម៉ូតូ​ចេញ​ រួច​បញ្ឆេះ​ភ្លាម​ហើយ​ចេញ​ដំ​ណើរ​​តែ​ម្តង​ ដោយ​មិន​បាន​បញ្ឆេះ​ឱ្យ​ម៉ូតូ​ក្តៅ​ម៉ាស៊ីន​សិន​នោះ​ទេ​។​ ធ្វើ​បែប​នេះ​អាច​ឱ្យ​ម៉ាស៊ីន​ដើរ​មិន​ស្រួល​ ពេល​កំពុង​​ធ្វើ​ដំណើរ​។​

២.​ ជិះ​ម៉ូតូ​ទាល់តែ​អស់​សាំង​បណ្ដើរ​

ព្រោះតែ​ខ្លាច​អស់​លុយ​ចាក់​សាំង​ច្រើន​ អ្នកខ្លះ​សុខចិត្ត​ជិះ​ម៉ូតូ​រហូត​អស់​សាំង​រលីង​ពី​ធុង​ដល់​ថ្នាក់​បណ្ដើរ​ម៉ូតូ​បែ​ក​ញើស​រក​កន្លែង​ចាក់​សាំង​ក៏​មាន​។​ ត្រូវ​ចាំ​ថា​ កាលណា​សាំង​ម៉ូតូ​អស់​សាំង​រលីង​ពី​ធុង​ញឹកញាប់​ នោះ​ធូលី​និង​កំណក​កករ​នឹង​ឆាប់​កកស្ទះ​ប្រព័ន្ធ​បូ​ប​សាំង​ឬ​ប៊ិ​ច​សាំង​ រហូត​បណ្ដាល​ឱ្យ​ខូច​។​

៣.​ ចាក់​សាំង​ប៉ាតណាប៉ាតណី​

អ្នកខ្លះ​គិត​ថាឱ្យ​តែ​សាំង​ស៊ុប​ពែរ​ថ្លៃ​ គឺ​សុទ្ធតែ​ល្អ​សម្រាប់​ម៉ូតូ​ គឺ​ចាក់​ស៊ុប​ពែរ​សឹង​រាល់ថ្ងៃ​។​ ពិតមែន​សាំង​ស៊ុប​ពែរ​ គឺ​​មាន​តម្លៃ​ថ្លៃ​ ហើយ​មាន​ចំហេះ​ខ្លាំង​ តែ​វា​ប្រើ​សម្រាប់​តែ​ម៉ាស៊ីន​ឡាន​និង​ម៉ូតូ​ប្រភេទ​ស្ព័​រ​ ឬ​ប្រើ​យូរ​ឆ្នាំ​ មិនសូវ​ស្ទុះ​​​។​ សាំង​ប្រភេទ​នេះ​ធ្វើ​ឱ្យ​ម៉ាស៊ីន​ឆាប់​ឡើងក​ម្តៅ​ជាង​ការ​ប្រើ​សាំង​ធម្មតា​។​ បើ​ជិះ​ផ្លូវ​ឆ្ងាយ​ចាក់​សាំង​ស៊ុប​ពែរ​ នោះ​ម៉ាស៊ីន​ម៉ូតូ​នឹង​ឆាប់​ឡើងក​ម្តៅ​។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ ហួត​ អ្នកជំនាញ​ផ្នែក​គ្រឿង​ម៉ាស៊ីន​។​

៤.​ មិន​ដែល​ខ្វល់​ពី​បូម​ម៉ូតូ

អ្នកខ្លះ​ជិះ​ម្នាក់ឯង​ក៏​ដាក់​បូម​មួយ​ ពីរ​នាក់​ក៏​បូម​មួយ​ មិនសូវ​ខ្វល់​ថា​ត្រូវ​ប្តូរ​ដាក់​បូម​សម្រាប់​មនុស្ស​ពីរ​នាក់​វិញ​ទេ​ ទាំង​​ពេល​ខ្លះ​ដឹង​ហើយ​ថា​នឹង​ធ្វើ​ឱ្យ​បូម​ឆាប់​ខូច​ (​ចំពោះ​ម៉ូតូ​មួយ​ចំនួន​ដូច​ជា​ Honda​ Dream)​។​

671
៥.​ ជិះ​ម៉ូតូ​បណ្ដើរ​ឈ្ងោក​ចុច​ទូរ​សព្ទ​បណ្ដើរ​

អ្នក​បើក​ម៉ូតូ​តិច​នាក់​អី​ ដែល​ចូល​ចិត្ត​ជិះ​ម៉ូតូ​បណ្តើរ​ចុច​ទូរ​សព្ទ​បណ្តើរ​ រហូត​ភ្លេច​មើលផ្លូវ​ក៏​មាន​។​ ទ​ង្វើ​បែប​នេះ​ អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ណាមួយ​កើតឡើង​ជាយថាហេតុ​ ព្រោះតែ​ពុំ​បាន​ចាប់អារម្មណ៍​មើលផ្លូវ​ខាង​មុខ​ ហើ​យ​​ពេល​ខ្លះ​អាច​នឹង​មាន​អំពើ​ឆក់​កើតឡើង​ ព្រោះតែ​ការ​សម្ញែង​ទូរ​សព្ទ​តម្លៃ​ថ្លៃ​ពេល​កំពុង​ជិះ​ម៉ូតូ​ហ្នឹងឯង​។​

៦.​ មួល​ហ្គ៊ែ​រ​ខ្លាំងៗ

អ្នកខ្លះ​ចូល​ចិត្ត​ជិះ​ម៉ូតូ​លឿន​ មួល​ហ្គែ​រ​ខ្លាំងៗ​ ព្រោះតែ​ចង់​សម្ញែង​គេឯង​ តែ​មិនដឹង​ថា​ធ្វើ​ដូច្នេះ​អាច​បណ្ដាល​ឱ្យ​មាន​គ្រោះ​ថា្ន​ក់កើត​ឡើង​ និង​ឆាប់​អស់​សាំង​ម៉ូតូ​លឿន​នោះ​ទេ​។​

simple-sleep8
៧.​​ មិន​ដែល​ខ្វល់​រឿង​ពាក់មួក​សុវត្ថិភាព​

​ព្រោះតែ​ខ្លាច​ខូច​ម៉ូ​ដ​សក់​និង​មិន​ឡូយឆាយ​ មិត្ត​យុវវ័យ​ស្ទាវៗ​មួយ​ចំនួន​មិន​ចង់​ពាក់មួក​ការពារ​ទេ​។​ យ៉ាង​ហោ​ច​​ណាស់​​មួក​​សុវត្ថិ​ភាព​​អាច​​ជួយ​​ការងា​រ​ជី​វិត​​អ្នក​បាន​​ចំពោះ​​គ្រោះថ្នាក់​ភាគច្រើន​ និង​អា​ច​ជៀ​ស​ផុ​ត​ពី​​ការ​​ផាក​​ពី​ន័យ​​ពី​​ពូៗ​​ប៉ូលិស​​បាន​ដែ​រ​។​ មួយ​ទៀត​បើ​​ពេល​​ពាក់មួ​ក​ការ​ពារ​ហើ​យ​​កុំ​ភ្លេច​​បិទ​គន្លឹះ​​ឱ្យ​បាន​ត្រឹមត្រូវ​ផង​ណា​!​​

Traffic-in-Phnom-Penh-មិនមានមួកសុវត្ថិភាព-01
៨.​ មិនសូវ​ខ្វល់​រឿង​ដូរ​ប្រេង​បាត

​ក្រៅពី​ការ​ជ្រើសរើស​សាំង​ត្រឹមត្រូវ​ ប្រេង​បាត​ក៏​ជា​ផ្នែក​សំខាន់​ ជួយ​ឱ្យ​ម៉ាស៊ីន​ម៉ូតូ​ដើរ​ស្រួល​ដែរ​។​ មិត្ត​យុវវ័យ​ខ្លះ​ ជិះ​ម៉ូតូ​មិនសូវ​ខ្វល់​ថា​ត្រូវ​ដូរ​ប្រេង​បាត​ឱ្យ​បាន​ទៀងទាត់​ទេ​ ដល់​ថ្នាក់​ជិះ​រហូត​ប្រេង​បាត​ឡើង​ខ្មៅ​ដូច​ធ្យូង​និង​ហុយផ្សែង​ឈ្លក់​គេឯង​តាម​ផ្លូវ​ក៏​មាន​។​

S
ការ​លើក​ឡើង​ខាងលើ​ Sabay​ គ្រាន់តែ​ចង់​ដាស់តឿន​ប្រិ​យ​មិត្ត​ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​បើកបរ​និង​​ថែរក្សា​ម៉ូតូ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​បច្ចេកទេស​ ដើម្បី​ជៀសវាង​ការ​ខាតបង់​ណាមួយ​ ដែល​អ្នក​មិន​ចង់​ជួប​​ប្រទះ​។​ Sabay​ សូម​ជូនពរ​ឱ្យ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​របស់​ប្រិ​យ​មិត្ត​ទាំងអស់​ជួប​តែ​សុវត្ថិភាព​ណា​!

អត្ថបទ៖ ប៉ែត ផាន់និត

ប្រភព៖ www.news.sabay.com.kh

Share

Image
Image
Image