ការរើសឆ្នាំឲ្យត្រូវនឹងឆ្នាំកំណើតរបស់ខ្លួន ប្រជាជនខ្មែរតែងជឿថាអាចធ្វើឲ្យជីវិតប្ដីប្រពន្ធក្រោយរៀបការរួចរស់នៅបានសុខនឹងគ្នាដល់ចាស់កោងខ្នង។ Sabay សូមបង្ហាញជូននូវឆ្នាំមួយចំនួនដែលទស្សន៍ទាយដោយព្រះសង្ឃព្រះនាម ចិត្រា ប្រចាំវត្តកម្សាន្តក្នុងរាជធានីភ្នំពេញ អំពីឆ្នាំដែលជាគូល្អ មធ្យម និងគួរចៀសវាង។
= បុរសឆ្នាំវកជាគូល្អជាមួយឆ្នាំ ៖ ថោះ មមែ កុរ
@ វក+មមែ : (ប្រុសដែក+ ស្រីមាស) : ចេះយោគយល់គ្នា។ រស់នៅជាមួយគ្នា ចេះស្រលាញ់គ្នា ស្គាល់ទុក្ខធុរៈគ្នាទៅវិញទៅមក។
សម្បត្តិ: ប្រុសប្រាក់+ស្រីប្រាក់ (មានបានដោយសារនារី ព្រោះនារីចេះទុកដាក់ទ្រព្យសម្បត្តិ)។
@ ប្រុសវក+ស្រីថោះ : (ប្រុសដែក + ស្រីឈើ) : ល្អ តែច្រើនទាស់សំដីគ្នាបន្តិច លុះយូរទៅទើបល្អ។
សម្បត្តិ : ប្រុសប្រាក់ + ស្រីប្រាក់ (រកស៊ីមានបាន អាយុកាន់តែច្រើនកាន់តែមាន តែពិបាកដំបូងបន្តិច) ។
@ ប្រុសវក+ស្រីកុរ : (ប្រុសដែក+ស្រីទឹក) : ចេះយោគយល់គ្នា អាចជួយយោងគ្នាទៅវិញទៅមកបាន តែការរកស៊ីដោយរៀងខ្លួន។
សម្បត្តិ: ប្រុសប្រាក់ + ស្រីប្រាក់ (ប្រឹងរកស៊ីពូកែដូចគ្នា ការរកស៊ីមានបាន)។
ល្អបង្គួរ៖ រោង ជូត ឆ្លូវ រកា វក
មធ្យម៖ ខាល ច
មិនល្អ៖ មមី ម្សាញ់។
= បុរសឆ្នាំជូតជាគូល្អជាមួយឆ្នាំ ៖ មមែ ខាល កុរ ច
@ ប្រុសជូត+ស្រីមមែ : (ប្រុសទឹក+ស្រីមាស) = ល្អណាស់ រស់នៅជាមួយគ្នាមានសេចក្ដី សុខកាយ សប្បាយចិត្ត ស្រលាញ់គ្នាដល់ចាស់។
សម្បត្តិ : សម្បត្តិទេព្ដា (មនុស្សស្រីស្រណុក តែខាងប្រុសនឿយក្នុងការរកស៊ី)
@ ប្រុសជូត+ស្រីខាល : (ប្រុសទឹក+ស្រីឈើ) = ល្អចម្រុងចម្រើន អាចជួយគ្នាទៅវិញទៅមកបាន ការរកស៊ីច្រើនដោយរៀងខ្លួន។ ការស្នេហាមានដោយពេល ច្រើនមិនសូវបាននៅជិតដិតនឹងគ្នា។
សម្បត្តិ : ទ្រព្យសម្បត្តិមធ្យម
@ ប្រុសជូត+ស្រីច : (ប្រុសទឹក+ស្រីមាស) : គូជីវិតម៉ឺនឆ្នាំ។ ល្អណាស់មានចិត្តស្របគ្នា រហ័សដូចគ្នា ស្នេហាមានស្ថិរភាពតែច្រើនប្រកាន់តួនាទីខ្ពស់រៀងខ្លួន។
សម្បត្តិ: ប្រុសប្រាក់+ស្រីមាស (ពូកែរកដូចគ្នាទាំងបុរសនិងនារី រកស៊ីកាន់តែធំរកបានកាន់តែច្រើន)
@ ប្រុសជូត+ស្រីកុរ : (ប្រុសទឹក+ស្រីទឹក) : ល្អណាស់ គូរជីវិតម៉ឺនឆ្នាំ អាចថែរក្សាគ្នាបាន មានទ្រព្យសម្បត្តិបរិបូរណ៍ អ្នកផងស្រលាញ់ រាប់អានច្រើន តែច្រើនមានទុក្ខម្ដងៗ។
សម្បត្តិ: ប្រុសប្រាក់+ស្រីប្រាក់ (ការរកស៊ីមានបាន ព្រោះទាំងនារីនិងបុរសពូកែរកដូចគ្នា)។
ល្អបង្គួរ៖ រោង វក ឆ្លូវ រកា
មធ្យម៖ ជូត
មិនល្អ៖ ជូត។
= បុរសឆ្នាំរោងជាគូល្អជាមួយឆ្នាំ ៖ មមែ កុរ ថោះ
@ ប្រុសរោង+ស្រីថោះ : (ប្រុសមាស + ស្រីឈើ) : ល្អណាស់ ចម្រុងចម្រើន។ ល្អរស់នៅជាមួយគ្នាមានទឹកចិត្តស្របគ្នា សំបូរទ្រព្យធន មានភក្ដីភាពស្មោះនឹងគ្នា។
សម្បត្តិ: ប្រុសប្រាក់+ស្រីប្រាក់ (ការរកស៊ីមានបាន)។
@ ប្រុសរោង+ស្រីមមែ : (ប្រុសមាស+ស្រីមាស) : ល្អចេះស្រលាញ់គ្នា អាណិតគ្នា។ ទ្រព្យសម្បត្តិជាបង្គួរ លុះយូរទៅទើបបានល្អតែច្រើនមានទុក្ខម្ដងៗ។
សម្បត្តិ : ប្រុសខ្សាច់ + ស្រីខ្សាច់ (ការរកស៊ីមានបាន)។
@ ប្រុសរោង+ស្រីកុរ : (ប្រុសមាស + ស្រីទឹក) : ល្អមានសេចក្ដីសុខ ចេះយោគយល់គ្នា មានភក្ដីភាពស្មោះត្រង់នឹងគ្នា។
សម្បត្តិ : ប្រុសខ្សាច់+ស្រីប្រាក់ (ខាងនារីចំណាប់ក្នុងរកស៊ី )
ល្អបង្គួរ៖ មមី ខាល
មធ្យម៖ ឆ្លូវ ជូត វក រោង ម្សាញ់ រកា
មិនល្អ៖ ច។
= បុរសឆ្នាំមមែជាគូល្អជាមួយឆ្នាំ ៖ ជូត វក ម្សាញ់
@ ប្រុសមមែ+ស្រីម្សាញ់: (ប្រុសមាស+ ស្រីភ្លើង) : ល្អណាស់ ចម្រុងចម្រើន(មាសបានល្អដោយសារភ្លើង) រស់នៅជាមួយគ្នាសំបូរទ្រព្យធន ទឹកចិត្តចេះគោរពអាណិតអាសូរដល់គ្នានឹងគ្នា រក្សាកេរ្តិ៍មរតក។ គង់តាំងពីមជ្ឈិមកាលទៅសុខសប្បាយជាដរាប។
សម្បត្តិ : ប្រុសខ្សាច់+ស្រីខ្លឹម (បុរសពូកែទុកដាក់ទ្រព្យសម្បត្តិ ខាងនារីរៀងចាយធំបន្តិច ប៉ុន្តែមានបានណាស់)។
@ ប្រុសមមែ + ស្រីជូត (ប្រុសមាស+ស្រីទឹក) ល្អណាស់ ចម្រុងចម្រើន ចេះអាណិតស្រលាញ់និងគោរពគ្នា សំបូរទ្រព្យធន។
សម្បត្តិ: ប្រុសខ្សាច់ +ស្រីខ្សាច់ (ខាងនារីពូកែរកទុកដាក់ ដូចសំណាបយោងដីស្រីយោងបុរស)។
@ ប្រុសមមែ+ ស្រីវក : (ប្រុសមាស+ស្រីដែក) ល្អរស់នៅជាមួយគ្នា យោគយល់ដល់គ្នា ស្រលាញ់គ្នា តែច្រើនឭមាត់ក បន្តិច។
សម្បត្តិ: ប្រុសខ្សាច់+ស្រីខ្សាច់ (ការរកស៊ីមានបាន ទាំងបុរសនារីចំណាប់ខាងរកប្រាក់ដូចគ្នា)។
-ល្អបង្គួរ៖ រោង ឆ្លូវ កុរ រកា
-មធ្យម៖ ថោះ មមែ មមី
-មិនល្អ៖ ច ខាល
ប្រភព៖ www.news.sabay.com.kh