en     km
en     km

ឆ្នាំ​កំណើត​អ្នកជា​គូព្រេង​នឹង​ឆ្នាំ​មួយ​ណា​?

Share

​ការ​រើស​​ឆ្នាំ​​ឲ្យ​ត្រូវ​​នឹង​​ឆ្នាំ​​កំណើត​​របស់​​ខ្លួន​ ​ប្រជាជ​ន​​ខ្មែរ​​តែ​ង​​ជឿ​​ថា​​អា​ច​ធ្វើ​​ឲ្យ​​ជីវិត​ប្ដី​ប្រព​ន្ធ​​ក្រោយ​​រៀប​ការ​​រួច​រ​ស់​នៅ​​បាន​​សុខ​​នឹង​​គ្នា​ដ​ល់​ចា​ស់​​កោង​​ខ្នង​​។​ Sabay​​ សូម​​បង្ហាញ​ជូ​ន​នូវ​​ឆ្នាំ​មួយ​ចំ​នួន​ដែ​ល​ទ​ស្សន៍​ទា​យ​​ដោយ​​ព្រះ​សង្ឃ​ព្រះ​​នាម​ ចិ​ត្រា​​ ប្រចាំ​វត្​ត​កម្សាន្ត​ក្នុង​រា​ជធានី​ភ្នំពេញ​ អំពី​ឆ្នាំ​ដែល​ជា​គូ​ល្អ​ មធ្យម​ និង​គួរ​ចៀសវាង​។​

SABAY-YOUTH
រូបតំណាង

=​ បុរស​ឆ្នាំវក​ជា​គូ​ល្អជា​មួយ​ឆ្នាំ​ ៖​ ថោះ​ មមែ​ កុរ​

@​ វក​+​មមែ​ :​ (​ប្រុស​ដែក​+​ ស្រី​មាស​)​ :​ ចេះ​យោគយល់​គ្នា​។​ រស់នៅ​ជាមួយ​គ្នា​ ចេះ​ស្រលាញ់​គ្នា​ ស្គាល់​ទុក្ខ​ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក​។​
​សម្បត្តិ​:​ ប្រុស​ប្រាក់​+​ស្រី​ប្រាក់​ (​មានបាន​ដោយសារ​នារី​ ព្រោះ​នារី​ចេះ​ទុកដាក់​ទ្រព្យសម្បត្តិ​)​។​

@​ ប្រុស​វក​+​ស្រី​ថោះ​ :​ (​ប្រុស​ដែក​ +​ ស្រី​ឈើ​)​ :​ ល្អ​ តែ​ច្រើន​ទាស់​សំដី​គ្នា​បន្តិច​ លុះ​យូរ​ទៅ​ទើប​ល្អ​។​
​សម្បត្តិ​ :​ ប្រុស​ប្រាក់​ +​ ស្រី​ប្រាក់​ (​រកស៊ី​មានបាន​ អាយុ​កាន់តែ​ច្រើន​កាន់តែ​មាន​ តែ​ពិបាក​ដំបូង​បន្តិច​)​ ។​

@​ ប្រុស​វក​+​ស្រី​កុរ​ :​ (​ប្រុស​ដែក​+​ស្រី​ទឹក​)​ :​ ចេះ​យោគយល់​គ្នា​ អាច​ជួយ​យោងគ្នា​ទៅ​វិញ​ទៅ​មក​បាន​ តែ​ការ​រកស៊ី​ដោយ​រៀងខ្លួន​។​
​សម្បត្តិ​:​ ប្រុស​ប្រាក់​ +​ ស្រី​ប្រាក់​ (​ប្រឹង​រកស៊ី​ពូកែ​ដូច​គ្នា​ ការ​រកស៊ី​មានបាន​)​។​

​ល្អ​បង្គួរ​៖​ រោង​ ជូត​ ឆ្លូវ​ រកា​ វក​
​មធ្យម​៖​ ខាល​ ច​
​មិនល្អ​៖​ មមី​ ម្សាញ់​។​

=​ បុរស​ឆ្នាំជូត​ជា​គូ​ល្អជា​មួយ​ឆ្នាំ​ ៖​ មមែ​ ខាល​ កុរ​ ច​

@​ ប្រុស​ជូត​+​ស្រី​មមែ​ :​ (​ប្រុស​ទឹក​+​ស្រី​មាស​)​ =​ ល្អ​ណាស់​ រស់នៅ​ជាមួយ​គ្នា​មាន​សេចក្ដី​ សុខកាយ ​​សប្បា​យ​ចិត្ត​ ស្រលាញ់​គ្នា​ដល់​ចាស់​។​
​សម្បត្តិ​ :​ សម្បត្តិ​ទេព្ដា​ (​មនុស្ស​ស្រី​ស្រណុក​ តែ​ខាង​ប្រុស​នឿយ​ក្នុង​ការ​រកស៊ី​)

@​ ប្រុស​ជូត​+​ស្រី​ខាល​ :​ (​ប្រុស​ទឹក​+​ស្រី​ឈើ​)​ =​ ល្អ​ចម្រុងចម្រើន​ អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ ការ​រកស៊ី​ច្រើន​ដោយ​រៀងខ្លួន​។​ ការ​ស្នេហា​មាន​ដោយពេល​ ច្រើន​មិនសូវ​បាន​នៅ​ជិតដិត​នឹង​គ្នា​។​
​សម្បត្តិ​ :​ ទ្រព្យសម្បត្តិ​មធ្យម​

@​ ប្រុស​ជូត​+​ស្រី​ច​ :​ (​ប្រុស​ទឹក​+​ស្រី​មាស​)​ :​ គូជីវិត​ម៉ឺន​ឆ្នាំ​។​ ល្អ​ណាស់​មានចិត្ត​ស្របគ្នា​ រហ័ស​ដូច​គ្នា​ ស្នេហា​មាន​ស្ថិរភាព​តែ​ច្រើន​ប្រកាន់​តួនាទី​ខ្ពស់​រៀងខ្លួន​។​
​សម្បត្តិ​:​ ប្រុស​ប្រាក់​+​ស្រី​មាស​ (​ពូកែ​រក​ដូច​គ្នា​ទាំង​បុរស​និង​នារី​ រកស៊ី​កាន់តែ​ធំ​រកបាន​កាន់តែ​ច្រើន​)

@​ ប្រុស​ជូត​+​ស្រី​កុរ​ :​ (​ប្រុស​ទឹក​+​ស្រី​ទឹក​)​ :​ ល្អ​ណាស់​ គូរ​ជីវិត​ម៉ឺន​ឆ្នាំ​ អាច​ថែរក្សា​គ្នា​បាន​ មានទ្រព្យ​សម្បត្តិ​បរិបូរណ៍​ អ្នកផង​ស្រលាញ់​ រាប់អាន​ច្រើន​ តែ​ច្រើន​មានទុក្ខ​ម្ដងៗ​។​
​សម្បត្តិ​:​ ប្រុស​ប្រាក់​+​ស្រី​ប្រាក់​ (​ការ​រកស៊ី​មានបាន​ ព្រោះ​ទាំង​នារី​និង​បុរស​ពូកែ​រក​ដូច​គ្នា​)​។​
​ល្អ​បង្គួរ​៖​ រោង​ វក​ ឆ្លូវ​ រកា​
​មធ្យម​៖​ ជូត​
​មិនល្អ​៖​ ជូត​។​

SABAY-YOUTH001
រូបតំណាង

=​ បុរស​ឆ្នាំរោង​ជា​គូ​ល្អជា​មួយ​ឆ្នាំ​ ៖​ មមែ​ កុរ​ ថោះ​

@​ ប្រុស​រោង​+​ស្រី​ថោះ​ :​ (​ប្រុស​មាស​ +​ ស្រី​ឈើ​)​ :​ ល្អ​ណាស់​ ចម្រុងចម្រើន​។​ ល្អ​រស់នៅ​ជាមួយ​គ្នា​មាន​ទឹកចិត្ត​ស្របគ្នា​ សំបូរ​ទ្រព្យធន​ មាន​ភក្ដីភាព​ស្មោះ​នឹង​គ្នា​។​
​សម្បត្តិ​:​ ប្រុស​ប្រាក់​+​ស្រី​ប្រាក់​ (​ការ​រកស៊ី​មានបាន​)​។​

@​ ប្រុស​រោង​+​ស្រី​មមែ​ :​ (​ប្រុស​មាស​+​ស្រី​មាស​)​ :​ ល្អ​ចេះ​ស្រលាញ់​គ្នា​ អាណិត​គ្នា​។​ ទ្រព្យសម្បត្តិ​ជា​បង្គួរ​ លុះ​យូរ​ទៅ​ទើបបាន​ល្អ​តែ​ច្រើន​មានទុក្ខ​ម្ដងៗ​។​
​សម្បត្តិ​ :​ ប្រុស​ខ្សាច់​ +​ ស្រី​ខ្សាច់​ (​ការ​រកស៊ី​មានបាន​)​។​

@​ ប្រុស​រោង​+​ស្រី​កុរ​ :​ (​ប្រុស​មាស​ +​ ស្រី​ទឹក​)​ :​ ល្អ​មាន​សេចក្ដីសុខ​ ចេះ​យោគយល់​គ្នា​ មាន​ភក្ដីភាព​ស្មោះត្រង់​នឹង​គ្នា​។​
​សម្បត្តិ​ :​ ប្រុស​ខ្សាច់​+​ស្រី​ប្រាក់​ (​ខាង​នារី​ចំណាប់​ក្នុង​រកស៊ី​ )

​ល្អ​បង្គួរ​៖​ មមី​ ខាល​
​មធ្យម​៖​ ឆ្លូវ​ ជូត​ វក​ រោង​ ម្សាញ់​ រកា​
​មិនល្អ​៖​ ច​។​

=​ បុរស​ឆ្នាំមមែ​ជា​គូ​ល្អជា​មួយ​ឆ្នាំ​ ៖​ ជូត​ វក​ ម្សាញ់​

@​ ប្រុស​មមែ​+​ស្រី​ម្សាញ់​:​ (​ប្រុស​មាស​+​ ស្រី​ភ្លើង​)​ :​ ល្អ​ណាស់​ ចម្រុងចម្រើន​(​មាស​បាន​ល្អ​ដោយសារ​ភ្លើង​)​ រស់នៅ​ជាមួយ​គ្នា​សំបូរ​ទ្រព្យធន​ ទឹកចិត្ត​ចេះ​គោរព​អាណិតអាសូរ​ដល់​គ្នា​នឹង​គ្នា​ រក្សា​កេរ្តិ៍​មរតក​។​ គង់​តាំងពី​មជ្ឈិម​កាល​ទៅ​សុខ​សប្បាយ​ជា​ដរាប​។​

​សម្បត្តិ​ :​ ប្រុស​ខ្សាច់​+​ស្រី​ខ្លឹម​ (​បុរស​ពូកែ​ទុកដាក់​ទ្រព្យសម្បត្តិ​ ខាង​នារី​រៀង​ចាយ​ធំ​បន្តិច​ ប៉ុន្តែ​មានបាន​ណាស់​)​។​

@​ ប្រុស​មមែ​ +​ ស្រី​ជូត​ (​ប្រុស​មាស​+​ស្រី​ទឹក​)​ ល្អ​ណាស់​ ចម្រុងចម្រើន​ ចេះ​អាណិត​ស្រលាញ់​និង​គោរព​គ្នា​ សំបូរ​ទ្រព្យធន​។​
​សម្បត្តិ​:​ ប្រុស​ខ្សាច់​ +​ស្រី​ខ្សាច់​ (​ខាង​នារី​ពូកែ​រក​ទុកដាក់​ ដូច​សំណាប​យោង​ដី​ស្រី​យោង​បុរស​)​។​

@​ ប្រុស​មមែ​+​ ស្រី​វក​ :​ (​ប្រុស​មាស​+​ស្រី​ដែក​)​ ល្អ​រស់នៅ​ជាមួយ​គ្នា​ យោគយល់​ដល់​គ្នា​ ស្រលាញ់​គ្នា​ តែ​ច្រើន​ឭ​មាត់ក​ បន្តិច​។​
​សម្បត្តិ​:​ ប្រុស​ខ្សាច់​+​ស្រី​ខ្សាច់​ (​ការ​រកស៊ី​មានបាន​ ទាំង​បុរស​នារី​ចំណាប់​ខាង​រក​ប្រាក់​ដូច​គ្នា​)​។​

-​ល្អ​បង្គួរ​៖​ រោង​ ឆ្លូវ​ កុរ​ រកា​
-​មធ្យម​៖​ ថោះ​ មមែ​ មមី​
-​មិនល្អ​៖​ ច​ ខាល​

ប្រភព៖ www.news.sabay.com.kh

Share

Image
Image
Image