en     km
en     km

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឲ្យ​រដ្ឋសភា​ ពន្យល់​ករណី​ហិង្សា​លើ​សមាជិក​សហជីព​

Share

ភ្នំពេញ​៖​ តំណាង​រាស្ត្រ​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​​មណ្ឌល​​ភ្នំពេញ​​ លោក​ ​ស៊ុន​ ​ឆ័​យ​ ​ទាម​ទារ​​ឲ្យ​​រដ្ឋ​សភា​​ពន្យ​​​ល់​​ករ​ណី​​ហិង្សា​​លើ​​មន្ត្រី​​សហ​ជីព​​មួយ​​រូប​​នៅ​​ក្រៅ​របង​​រដ្ឋ​សភា​​។​ ​លោក​​ ស៊ុន​ ឆ័​យ​ ​ទាមទារ​បែប​នេះ​ ធ្វើ​​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញអង្គ​នៃ​រដ្ឋសភា​ពិភាក្សា​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​សហជីព​ នា​ថ្ងៃ​ទី​ ០៤​ ខែមេសា​ ឆ្នាំ​ ២០១៦​។​

SUN-CHAY-CNRP
​លោក​ ស៊ុន​ ឆ័​យ​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ទាមទារ​ឲ្យ​ប្រធានរដ្ឋសភាពន្យល់​ករណី​ហិង្សា​លើ​សមាជិក​សហជីព​

​លោក​ ស៊ុន​ ឆ័​យ​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ទាមទារ​ឲ្យ​ប្រធានរដ្ឋសភា​ លោក​ ហេង​ សំ​រិ​ន​ ពន្យ​ល់​​ពី​មូលហេតុ​ករណី​អំពើ​ហិង្សា​នៅ​ក្បែរ​រដ្ឋសភា​កាលពី​ព្រឹក​មិ​ញ​មិ​ញ​នេះ​ បាន​បណ្តាល​ឲ្យ​មន្ត្រី​ម្នាក់​នៃ​សម្ព័ន្ធ​សហ​ជីព​ល​ចលនា​កម្មករ​ (CCW)​ ត្រូវ​បាន​កងកម្លាំង​សន្តិសុខ​ខណ្ឌដូនពេញ​វាយ​ឲ្យ​រង​របួល​ខណៈ​កម្មករ​ជាង​ ១០០​ នាក់​មក​ពី​សហជីព​ផ្សេងៗ​គ្នា​ បាន​ជួបជុំ​នៅ​ក្បែរ​ រដ្ឋសភា​ ដើម្បី​ទាមទារ​ឱ្យ​សភាជាតិ​ធ្វើការ​កែប្រែ​មាត្រា​មួយ​​ចំនួន​ក្នុង​សេចក្តីព្រាងច្បាប់​សហជីព​។​

ចំណែក​ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អា​ដ​ហុ​ក​ លោក​ ណៃ​ វង់​ដា​ ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នោះ​ បាន​ថ្កោ​លទោស​ចំពោះ​កា​រប​ង្រា​ប​នេះ​ ហើយ​បាន​ទទូច​ឱ្យ​សហគមន៍​អន្តរជាតិ​ពិនិត្យ​ឡើង​វិញ​នូវ​ជំនួយ​នានា​។​  លោ​​ក​ ណៃ​ វង់​ដា​ បាន​បន្ត​ទៀត​ថា​ មិន​ត្រឹមតែ​មន្ត្រី​សហជីព​ត្រូវ​រង​កា​រប​ង្រា​ប​នោះ​ទេ​ សូ​ម្បី​តែ​មន្ត្រី​សិទ្ធិ​មនុស្ស​ក៏​​​រង​ការ​គំរាម​ពី​អាជ្ញាធរ​ផង​ដែរ​។​

បើ​ទោះជា​យ៉ាងណា​  គេ​មិន​បានឃើញ​សម្ដេច​ហេង​សំ​រិ​ន​ ប្រធានរដ្ឋសភា​ឆ្លើយ​តប​ភ្លាមៗ​ ចំពោះ​ការ​ ទាមទារ​របស់​លោក​ ស៊ុន​ ឆ័​យ​ ទេ​នៅ​ការ​ប្រជុំ​សភា​កាលពី​ព្រឹក​មិ​ញ​នេះ​ ៕​

Share

Image
Image
Image