en     km
en     km

បទ​យកការណ៍​៖​ ខណៈ​​សភា​​ពិភាក្សា​​សេច​ក្ដី​ព្រាងច្បាប់​​សហ​ជី​​ព​​ នៅ​​ខាង​ក្រៅ​​សភា​​យ៉ាង​តិច​​ម​ន្ត្រី​​សហ​​ជិ​​ព​ម្នាក់​​រង​​របួស​ធ្ងន់​​​

Share

​ភ្នំពេញ​៖​ តំណាង​សហជីព​ប្រមាណ​ជាង​ ១០០​នាក់​ បាន​នាំ​គ្នា​មក​តវ៉ា​ទាក់ទង​នឹង​សេចក្តីព្រាងច្បាប់​ស្តី​ពី​​សហជីព​ ដែល​ក្រុម​សហជីព​បាន​លើក​ទ្បើ​ង​ថា​ សេចក្តីព្រាងច្បាប់​មួយ​នេះ ​មាន​ចំណុច​មួយ​ចំនួន​រឹត​ត្បិ​ត​​សេរីភាព​ទៅ​លើ​ក្រុម​សហជីព​ និង​ក្រុម​កម្មករ​។​ ការ​តវ៉ា​នេះ​ធ្វើទ្បើ​ង​នៅ​ក្បែរ​មន្ទីរ​រដ្ឋសភា​ ខណៈ​ដែ​ល​​​សេចក្តីព្រាងច្បាប់​មួយ​នេះ​ត្រូវ​បាន​រដ្ឋសភា​ធ្វើការ​អនុម័ត​សេច​ក្ត​ពី​ព្រាង​ច្បាប់​មួយ​នេះ​។​ នៅ​ម៉ោង​ប្រ​មា​ណ​ជា​ ៩​ ព្រឹក​កាលពី​ព្រឹក​ មិ​ញ​នេះ​  កងកម្លាំង​សមត្ថកិច្ច​ជា​ច្រើន​សិប​នាក់​បាន​ដាក់​នាំ​ង​ការពារ​យ៉ាង​​តឹ​ង​រឹង​ដោយ​មិន​អនុញ្ញាត​ឱ្យ​ក្រុម​សហជីព​អាច​ចូល​ទៅ​ធ្វើការ​តវ៉ា​នៅ​ខាង​មុខ​រដ្ឋ​សភាព​បាន​នោះ​ទេ​​។​ តែ​​ជា​អកុសល​បាន​ ប៉ះទង្គិច​ជាមួយ​ អ្នក​តវ៉ា​ បណ្ដាល​ឱ្យ​មាន​អ្នក​រង​បួស​។​

សូម​ស្តាប់​បទយក​ការដែ​លរៀ​បចំ​ឡើង​ដោយលោ​ក ជួន​ សារ៉េត មា​នខ្លឹ​មសា​រដូច​តទៅ​៖

 

The-Employee-The-Nation-Cambodia
ក្រុម​កម្លាំងសន្តិសុខរបស់រដ្ឋាភិបាល វាយ​សមា​ជិក​សហ​ជីព នៅខាងមុខរដ្ឋសភា នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១៦

​ការ​ប៉ះទង្គិច​គ្នា​នេះ​កើតឡើង​ភ្លាមៗ​នៅ​ពេល​ កង​សន្តិសុខ​ខណ្ឌដូនពេញ​ស្ទុះ​សម្រុង ​ឃាង​ឃាំង​ក្រុម​កម្មករ​ ប​ណ្ដេ​​ញ​កម្មករ​ឱ្យ​ ចេញ​ឆ្ងាយ​ ពី​ ខាង​មុខ​មន្ទីរ​រដ្ឋសភា​។​ ដោយ​ចង់​បង្ហាញ​ពី​ការ​តស៊ូ​របស់​ខ្លួន​បន្ត​ទៀត​ ប្រឆាំង​នឹ​ង​​​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សហ​ជិ​ព​ ដែល​ពួក​គេ​ចាត់​ទុក​ថា​មាន​ច​រឹត​រឹតត្បិត​សិទ្ធ​សេរីភាព​ កម្មករ​ក្រុម​សហ​ជិ​ព​ មិ​ន​ព្រម​ដើរ​ចេញពី​កន្លែង​ប្រមូល​នោះ​ឡើយ​។​

តែ​ទីបំផុត​សន្តិសុខ​ខណ្ឌដូនពេញ​ មិន​បាន​យោគយល់​ ហើយ​បា​ន​​ចាប់​បង្ក្រាប​ទៅ​លើអុ្ន​ក​តវ៉ា​បណ្ដាល​ឱ្យ​ មាន​អ្នក​រង​បួស​ធ្ងន់​ម្នាក់​ ជា​តំណាង​សហ​ជិ​ព​។​ ក្រុម​កម្មករ​ទំនង​ទប់ទល់​នឹង​សភាពការណ៍​នេះ​ មិន​បាន​ក៍ស​ម្រេច​ដើរ​ចេញ​ម្ដងៗ​មួយ​ ពី​កន្លែង​ប្រមូលផ្ដុំ​ ហើយ​ចាប់ផ្ដើម​បំបែកជួរ​ខណៈ​តំណាង​សហ​ជិ​ព​ខ្លះ​ ក៍​ចាប់ផ្ដើម​គេចខ្លួន​នៅ​ទី​នោះ​ដែរ​ ។​

​ក្រុម​សន្តិសុខ​ ទាំងនោះ​ប្រហែលជា​ ជាង​៥០​នាក់​ ។​ ពួក​គេ​ មាន​អត្តសញ្ញាណ​សម្គាល់ថា​ ជា​កង​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​  មាន​កាន់​ អាយ​កូប​ និង​អ្នកខ្លះ​សៀន​ចង្កេះ​ មើលទៅ​ ក្លាហាន​ ដើម្បី​ ប្រយុទ្ធ​បើ​ អ្នក​តវ៉ា​មិន​ព្រម​ចុះ​ចាញ់​​ ឬ ​រំសាយ​ការ​ប្រមូលផ្ដុំ​ ។​

​ប្រធាន​សហភាព​ការងារ​កម្ពុជា​ (CLC-C.CAWDU)​ លោក​ អាត់​ ធន់ ​ដែល​មាន​វត្ត​មាននៅ​ក្នុង​ការ​តវ៉ា​នេះ​ មាន​ប្រសាសន៍​ថា​ គោលបំណង​ដែល​ក្រុម​សហជីព​ ក៏​ដូច​ជា​រូប​លោក​ផ្ទាល់​មក​រដ្ឋសភា​នៅ​ថ្ងៃនេះ​គឺ​ដើម្បី​ឱ្យ​ថ្នាក់ដឹកនាំ​រដ្ឋសភា​ត្រូវ​ពិចារណា​ទ្បើ​ង​វិញ​ជុំវិញ​ការ​អនុម័ត​សេចក្តីព្រាងច្បាប់​ដែល​កំពុង​តែ​មាន​ភាព​ចម្រូងចម្រាស់​មួយ​នេះ​។​

​លោក​ អាត់​ ធន់បាន​បន្ត​ទៀត​ថា​ មាន​មាត្រា​មួយ​ចំនួន​នៅ​ក្នុង​សេចក្តីព្រាងច្បាប់​នេះ​ គឺ​បាន​រឹតត្បិត​សេរីភាព​រប​ស់​​ពួ​ក​គាត់​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុម​សហជីព​នៅ​តែ​ធ្វើការ​តវ៉ា​ ដើម្បី​ឱ្យ​មានការ​ប្រែ​នៅ​មាត្រា​ទាំងនោះ​។​

«​នៅ​ក្នុង​ចំណោម​ ១៨​ ចំនុច​ដែល​យើង​បាន​ស្នើ​ទៅ​សភា​មាន​ ០៣​ ចំណុច​សំខាន់ៗ​ដែល​យើង​មានការ​បារម្ភ​មែ​ន​​ទែន​ ចំណុច​ទី​មួយ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រឹតត្បិត​ផ្នែក​ហិរញ្ញវត្ថុ​គឺ​នៅ​ក្នុង​មាត្រា​ ១៣​ និង​មាត្រា​ ១៧​ និង​មាត្រា​ ២៤​ គឺ​បាន​តម្រូវ​ឱ្យ​សហជីព​ហ្នឹង​ គឺ​រាយការណ៍​ហិរញ្ញវត្ថុ​ប្រាប់​ប្រភព​ព័​ត៌​ មាន​ហិរញ្ញវត្ថុ​ នឹង​ផ្លាស់​ប្តូរ​អា​​ស័​យ​ដ្ឋា​ន​​ពាក់​ព័ន្ធ​​ហិរញ្ញវត្ថុ​..»​។​

​លោក​ អាត់​ ធន់​ បន្ថែម​ថា​ប្រសិនបើ​សេចក្តីព្រាងច្បាប់​នោះ​មិន​មានការ​កែប្រែ​នោះ​ទេ​ ក្រុម​សហជីព​នឹង​នៅ​តែ​តវ៉ា​​រហូត​ទាល់តែ​មានការ​កែប្រែ​បើ​ទោះបីជា​សេចក្តីព្រាងច្បាប់​នោះ​អនុម័ត​ហើយ​ក៏​ដោយ​។​

Employee-Iaw-In-Cambodia-003
ស្ត្រីជាសមាជិកសហជីពនានា ចូលរួមតវ៉ាឱ្យសភាបញ្ឈប់ការអនុម័តពិភាក្សាច្បាប់ស្តីពីសហជីព (ខាងមុខរដ្ឋសភា)

​ទាក់ទង​នឹង​ការ​តវ៉ា​នេះ​ដែរ​ ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​ លោក​ ប៉ាវ​ ស៊ី​ណា​ បាន​មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​ស្ថានភាព​ពេល​នេះ​ច្បាប់​ស្តី​ពី​សហជីព​ មិន​គួរ​លើកយក​មក​ពិភាក្សា​ទ្បើ​យ​ ដោយសារ​តែ​សេចក្តី​ព្រាង​ច្បាប់​​​នេះ​ នៅ​មាន​ភាព​ចម្រូងចម្រាស់​ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ ក៏​ដូច​ជា​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ត្រូវ​ធ្វើការ​ពិ​ភាក្សា​គ្នា​ ឱ្យ​បាន​ល្អិតល្អន់​មុន​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ច្បាប់​ស្តី​ពី​សហជីព​មួយ​នេះ​។​

«​ក្នុង​ស្ថានភាព​ម៉ោង​នេះ​ ខ្ញុំ​យល់​ថា​មិន​គួរ​ឱ្យ​មាន​ទេ​…​ បច្ចុប្បន្ន​យើង​មានច្បាប់​ស្តី​ពី​ការងារ​ហើយ​ ហើយ​ច្បាប់​នោះ​​វា​ល្អ​ អ្វី​ដែល​សំខាន់​ គឺ​យើង​ឃើញ​ថា​និយោជក​មិន​ទាន់​បាន​អនុវត្ត​នោះ​ទេ​..»​។​

​លោក​ ប៉ាវ​ ស៊ី​ណា​ បន្ត​ថា​ប្រសិនបើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​មិន​មានការ​កែប្រែ​មាត្រា​មួយ​ចំនួន​នោះ​ទេ​ នៅ​​ពេល​ដែល​ច្បាប់​ស្តី​ពី​សហជីព​នោះ​ចេញ​មក​ឱ្យ​អនុវត្ត​នោះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សហជីព​ និង​កម្មករ​ជាក់​ជា​​មិន​ខាន​។​

«​កាលណា​ច្បាប់​នេះ​វា​បង្កើត​ទ្បើ​ង​ វា​នឹង​ធ្វើការ​ប៉ះពាល់​មក​ដល់​ពួក​យើង​ខ្លាំង​ ដោយសារ​តែ​ពួក​យើង​នឹង​បាត់​បង់​​សិទ្ធិ​ក្នុង​ការ​តំណាង​ឱ្យ​កម្មករ​ក្នុង​ការ​ទៅ​ច​ចារ​ក៏​ដូច​ជា​ការ​បង្កើត​សហជីព​រួម​ទាំង​ការ​តវ៉ា​ដោយ​សន្តិវិធី​ផង​ដែរ​..»​។​

​ខណៈ​ដែល​លោក​ ប៉ាវ​ ស៊ី​ណា​ កំពុង​ផ្តល់​បទ​សម្ភាសន៍​នោះ​ដែរ​ ស្រាប់តែ​មានការ​ឈ្លោះប្រកែក​គ្នា​រវាង​ក្រុម​ស​ន្តិ​សុខ​ខណ្ឌដូនពេញ​ ជាមួយ​តំណាង​សហជីព​ដោយ​មានការ​រុញច្រាន​គ្នា​។​  តាម​រយៈ​ការ​រុញច្រាន​គ្នា​នេះ​ បាន​ប​ណ្តាល​ឱ្យ​មានការ​មានការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ​ និង​មន្ត្រី​សហជីព​របស់​លោក​ ប៉ាវ​ ស៊ី​ណា​ ម្នាក់​ គឺ​លោក​ សុត​ ចិត្រ​ ត្រូវ​បាន​រង​ការ​វាយដំ​ពី​ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ​ឱ្យ​រង​របួល​ជា​ទម្ងន់​។​

 

Employee-Iaw-In-Cambodia-002
តំណាងសហជីពនានា និង សមាជិកសហជីព ចូលរួមតវ៉ាឱ្យសភាបញ្ឈប់ការអនុម័តពិភាក្សាច្បាប់ស្តីពីសហជីព (ខាងមុខរដ្ឋសភា)

​ជុំវិញ​បញ្ហា​នេះ​ដែរ​ មន្ត្រី​ម្នាក់​របស់​លោក​ ប៉ាវ​ ស៊ី​ណា ​ដែល​ត្រូវ​បាន​ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ​បាន​វាយដំ​នោះ​ គឺ​ លោក​ សុត​ ចិត្រ​បាន​ផ្តល់​បទ​សម្ភាសន៍​ខ្លី​ថា​ លោក​ក៏​មិនដឹង​ថា​មួល​ហេតុ​អ្វី​បានជា​គេ​ពួក​គេ​វាយ​ដុំ​មក​លើ​រូប​គាត់​​នោះ​ដែរ​។​ «​ខ្ញុំ​អត់​បាន​និយាយ​អី​នោះ​ទេ​ គាត់​យកដៃ​ផង​ យក​អាយ​កូ​ម​មក​វាយ​ ខ្ញុំ​មើល​អត់​ច្បាស់​»​។​

​ចំណែកឯ​អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​សិទ្ធិ​មនុស្ស​នៃ​សមាគម​អា​ដ​ហុ​ក​ លោក​ ណៃ​ វង់​ដា​ ដែល​ស្ថិត​ក្នុង​ហេតុ​ការ​ណ៍​នោះ​បាន​ថ្កោលទោស​ ចំពោះ​ការ​បង្ក្រាប​នេះ​ នឹង​ទទូច​ឱ្យ​សហគមន៍​អន្តរជាតិ​ពិនិត្យ​ឡើង​វិញ​នូវ​ជំនួយ​ដល់​​កម្ពុជា​ ព្រោះ​តាម​រយៈ​ការ​បង្ក្រាប​ដោយ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​របស់​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​ គឺ​កំពុង​រំលោភសិទ្ធិ​មនុស្ស​ និង​មិន​បាន​គោរព​តាម​គោលការណ៍​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​នោះ​ទេ​។​ លោក​ ណៃ​ វង់​ដា​ បាន​បន្ត​ទៀត​ថា​ មិន​ត្រឹមតែ​មន្ត្រី​សហជីព​ត្រូវ​រង​កា​រប​ង្រា​ប​នោះ​ទេ​ សូ​ម្បី​តែ​មន្ត្រី​សិទ្ធិ​មនុស្ស​ក៏​រង​ការ​គំរាម​ពី​អា​ជ្ញា​ធរ​ផង​ដែរ​។​

«​យើង​​សូម​​ថ្កោលទោស​ ហើយ​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ពិនិត្យ​មើល​ទ្បើ​ង​វិញ​ ទាក់ទង​នឹង​បញ្ហា​ផ្តល់​ជំនួយ​​ដល់​​រដ្ឋាភិបាល​ ដោយសារ​តែ​សកម្មភាព​បង្ក្រាប​ទៅ​លើ​សហជីព​ និង​មានការ​គំរាមកំហែង​មក​លើ​ការងារ​អ្នកធ្វើការ​ងារ​សិទ្ធិ​មនុស្ស​វា​ជា​រឿង​ដែល​យើង​ទទួលយក​អត់​បាន​..»​។​

ទោះជាយ៉ាងនេះក្ដី សមាជិកសភា ដែលបានចូលប្រជុំដើ់ម្បីពិភាក្សាលើសេចក្ដីព្រាងច្បាប់នេះ បានសម្រេច យ​ក​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ ម​ក​ពិភា​ក្សា ដោយមា​ន​សំឡេង​គាំទ្រ ៨៥ លើ ១០៧​ ប៉ុន្តែសមាជិកសភាមក​គណ​បក្ស​​សង្រ្គោះ​ជាតិ​អះអាងថា នឹង​ជជែក​វែក​ញែក ដើម្បីផ្ដល់ផលប្រយោជន៍សម្រាប់កម្មករ​និយោជិត ៕

Share

Image
Image
Image