en     km
en     km

រដ្ឋសភា​សម្រេច​អនុម័ត​យល់ព្រម​រុះរើ​គណៈរដ្ឋមន្ដ្រី​តាម​សំណើ​នាយក​រដ្ឋមន្ត្រី​

Share

ភ្នំពេញ​៖​ នៅ​​ថ្ងៃ​​ចន្ទ​ ​ទី​០៤​​ ខែមេ​សា​​នេះ​​ រដ្ឋ​សភា​​បាន​​យល់​ព្រម​​អនុម័ត​​សំណើ​​របស់​​នាយក​​រដ្ឋ​មន្ដ្រី​ ​ហ៊ុន​ សែន​ ​ក្នុង​​ការ​​កែ​សម្រួល​​សមាស​ភាព​​មន្ដ្រី​​រាជរដ្ឋាភិបាល​ ២៦​ រូប​ ក្នុង​សំឡេង​គាំទ្រ​ ៧០​ សំឡេង​ មិន​គាំ​ទ្រ​​ ២៤​ សំឡេង​ និង​អនុប្បវាទ​ ០៣​ សំឡេង​ក្នុង​ចំណោម​តំណាងរាស្ត្រ​ទាំងអស់​ ១០៧​ រូប​ ។

The-Nation-1
​តំណាងរាស្ត្រ​បោះឆ្នោត រុះរើ​​គណៈរដ្ឋមន្ដ្រី​តាម​សំណើ​នាយក​រដ្ឋមន្ត្រី នៅមន្ទីររដ្ឋសភា (រូបភាព ធូ វីរៈ)

​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​ អះអាង​ថា​ លោក​មិន​ចង់​ជំពាក់​គុណ​គណបក្ស​សង្គ្រោះ​ជាតិ​ ចំពោះ​ការ​ចូលរួម​អនុ​ម័ត​​គាំទ្រ​ការ​អនុម័ត​រុះរើ​គណៈរដ្ឋមន្ដ្រី​ រដ្ឋសភា​សម្រេច​អនុម័ត​យល់ព្រម​លើ​សំណើ​របស់​​នាយក​រដ្ឋមន្ដ្រី​កែ​សម្រួ​ល​សមាសភាព​មន្ដ្រី​រាជរដ្ឋាភិបាល​ ២៦​ រូប​ ក្នុង​នោះ​ដោះ​ដូរ​រដ្ឋមន្ដ្រី​នៅ​តាម​ក្រសួង​មួយ​​ចំនួន​ផង​ដែរ​។​ ការ​រុះរើ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃនេះ​ មាន​សមាសភាព​ ២៦​ រូប​ រួមមាន ៖
-​ លោក​ឧបនាយករដ្ឋមន្ត្រី​ ហោ​ ណាំ​ ហុង​ ត្រូវ​បាន​ផ្លាស់​ចេញពី​រដ្ឋមន្ត្រីក្រសួង​ក្រសួងការបរទេស​ ដាក់​ជំនួស​ដោ​យ​ លោក​ ប្រាក់​ សុ​ខុន​ មក​ពី​ក្រសួង​ប្រៃ​សេនីយ៍​និង​ទូរគមនាគមន៍​។​
-​ លោក​ទេស​រដ្ឋមន្ត្រី​ អ៊ឺ​ម​ ឈុ​ន​លឹ​ម​ ត្រូវ​បាន​ផ្លាស់​ចេញពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​ សំណង់​ ដាក់​ជំ​នួស​ដោយ​លោក​ ជា​ សុ​ផា​រ៉ា​ មក​ពី​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ។​
-​ លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​ ត្រូវ​បាន​ប្តូរ​ពី​ក្រសួងពាណិជ្ជកម្ម​ ទៅ​កាន់​ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជូន​ ។​
-​ លោក​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ ត្រូវ​បាន​ប្តូរ​ពី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ទៅ​កាន់​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​
-​ លោក​ ត្រាំ​ អ៊ី​វ​តឹក​ ត្រូវ​បាន​ប្តូរ​ពី​ក្រសួង​សាធារណការ​ និង​ ដឹក​ជញ្ជូន​ ទៅ​កាន់​ក្រសួង​ប្រៃសនីយ៍​ និង​ ទូរ​គម​នា​គ​មន៍​។​
-​ លោក​ មិន​ ឃិ​ន​ រដ្ឋមន្ត្រីក្រសួង​ធម្មការ​ ត្រូវ​បាន​ផ្លាស់​ចេញ​ ដាក់​ជំនួស​ដោយ​ លោក​ ហឹ​ម​ ឆៃ​ម​ ។​
-​ លោក​ ប៉ាន សូរ​ស័ក្តិ​ ត្រូវ​បានដំឡើង​ជា​​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ ទៅ​​ជា​​រដ្ឋ​មន្ត្រី​​ក្រ​សួង​ពា​ណិ​ជ្ជ​កម្ម​ ខណៈ​​​រដ្ឋ​មន្ត្រី​​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ទៅ​លើ​លោក​ វេ​ង​ សា​ខុន​។​
-​ លោក​ គាត​ ឈុ​ន​, លោក​ អ៊ឺ​ម​ ឈុ​ន​លឹ​ម,​  លោក​ មិន​ ឃិ​ន​ ត្រូវ​បាន​បញ្ចប់​មុខងារ​។​

The-Nation
លទ្ធផលបោះឆ្នោត ​បន្ទាប់តំណាងរាស្ត្រ​ទាំងពីរគណបក្សបោះឆ្នោត រុះរើ​​គណៈរដ្ឋមន្ដ្រី​តាម​សំណើ​នាយក​រដ្ឋមន្ត្រី

សូម​បញ្ជាក់​ថា​ លោក​ សំ​ ព្រហ្ម​នា​ ត្រូវ​បាន​ជ្រើសតាំង​ជំនួស​លោក​ ឯក​ សំ​អុល​ ដែល​បាន​បញ្ចប់​អាណត្តិ​កាល​ពី​​ថ្ងៃ​ទី​ ១៤​ ខែមីនា​ ឆ្នាំ​ ២០១៦​ ។​ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​សមាសភាព​ ០៩​ រូប​ ដែល​តែងតាំង​ដោយ​ព្រះ​មហាក្សត្រ​ ០៣​ រូប​ ជ្រើសរើស​ដោយ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ០៣​ រូប​ និង​ ០៣​ រូប​ទៀត​ជ្រើសរើស​ដោយ​រដ្ឋសភា​៕

Share

Image
Image
Image