ភ្នំពេញ៖ នៅក្នុងសម័យប្រជុំសភាពេញអង្គលើកទី៦ នីតិកាលទី៥ នៃរដ្ឋសភានៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១៦ នេះបានលើកយករបៀបវិរៈចំនួន ០៥ ក្នុងនោះការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសហជីពក៏ត្រូវបានដាក់ជារបៀបវិរៈផងដែរ។
ខណៈសភាពេញអង្គកំពុងប្រជុំ នាព្រឹកថ្ងៃនេះ នៅក្រៅរដ្ឋសភាក៏មានកម្មករជាង ១០០នាក់ ព្រមទាំងតំណាងសហជីពជាច្រើននៅរាជធានីភ្នំពេញ បានតវ៉ានៅមុខរដ្ឋសភាទាមទាររដ្ឋសភាឱ្យកែប្រែមាត្រាមួយចំនួនក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព។ ពួកគេយល់ឃើញថា ប្រសិនបើសភាអនុម័តច្បាប់នេះ នោះនឹងរឹតត្បិតលើសិទ្ធិសេរីភាពរបស់កម្មករ និង សហជីព។ ការតវ៉ានេះមានការបង្ក្រាបពីក្រុមកងសន្តិសុខ ដោយបណ្ដាលឱ្យមន្ត្រីសហជីពម្នាក់រងរបួសធ្ងន់។ លោក អាត់ ធន ប្រធានសហភាពការងារកម្ពុជាមានប្រសាសន៍ថា ជាទម្លាប់ទៅហើយឲ្យតែមានការជួបជុំតែងតែមានការបង្ក្រាបពីសំណាក់កងសន្តិសុខ។ លោកថា រដ្ឋាភិបាលមិនគួរធ្វើបែបនេះឡើយ គ្រាន់តែកម្មករជួបជុំគ្នាទាមទារសិទ្ធិសេរីភាពរបស់ពួកគេ ។
ដើម្បីជ្រាបកាន់ច្បាស់សូមស្ដាប់បទសម្ភាសន៍រវាង កញ្ញា ច្រឹក ស្រីអូន និង លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (C.CAWDU) ដូចតទៅ៖