en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ថា​ មិន​ត្រូវការ​គុណ​​បំណាច់​​​​បក្ស​​ប្រឆាំង​​ករណី​​រុះ​រើ​គណៈរដ្ឋមន្ដ្រី​​

Share

ភ្នំពេញ​៖​ ប្រមុខ​រដ្ឋាភិបាល​ អះអាង​ថា​ លោក​មិន​ចង់​ជំពាក់​គុណ​គណបក្ស​សង្គ្រោះ​ជាតិ​ ចំពោះ​ការ​ ចូល​រួម​​អនុ​ម័ត​​គាំទ្រ​ការ​អនុម័ត​រុះរើ​គណៈរដ្ឋមន្ដ្រី​នៅ​ព្រឹក​នេះ​  បើ​ទោះបី​គណបក្សប្រឆាំង​ថ្លែង​ថា​ មិន​គាំទ្រ​ការ​​រុះរើ​គណៈ​រដ្ឋ​មន្ដ្រី​យ៉ាងណា​ក៏​ដោយ​។​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ដូចនេះ​ ក្នុង​កិច្ច​ប្រ​ជុំ​​សភា​ពេញ​អង្គ​​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី​០៤​ មេ​សា​នេះ​ នៅ​មន្ទីរ​រដ្ឋសភា​។

Hun-Sen-Goverment-in-Cambodia
សម្រេចហ៊ុន សែន នាកយករដ្ឋមន្ត្រីកម្ពុជា (រូបភាព Google)

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​មាន​ប្រសាសន៍​បន្ថែម​ថា​ មិន​មាន​ក្ដី​ព្រួយបារម្ភ​នោះ​ទេ​ បើ​ទោះជា​គណបក្សប្រឆាំង​មិន​គាំ​ទ្រ​​ការ​បោះ​ឆ្នោត​អនុម័ត​សមាសភាព​រដ្ឋមន្ដ្រី​ថ្មី​ក៏​ដោយ​។​

សម្ដេច​មាន​ប្រសាសន៍​បន្ដ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​មាន​សំឡេង​គ្រប់គ្រាន់​ហើយ​ បើ​​គណបក្ស​សង្គ្រោះ​​ជា​តិ​​​​មិន​​គាំទ្រ​ គឺជា​សិទ្ធិ​របស់​គណបក្ស​នេះ​ ដែល​សម្ដេច​ថា​ សម្ដេច​ក៏​មិន​ចង់ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មានគុណ​លើ​គណបក្ស​ប្រជាជន​នោះ​ដែរ​។​

សូម​ជម្រាប​ថា​ សភា​បាន​បើក​សម័យប្រជុំ​ពេញអង្គ​របស់​ខ្លួន​នៅ​ព្រឹក​នេះ​ ដោយ​មាន​របៀបវារៈ​ចំនួន​ប្រាំ​។​ របៀ​ប​វារៈ​ដែល​សំខាន់​ជាងគេ​ គឺ​របៀបវារៈ​​រុះ​រើ​គណរដ្ឋមន្ដ្រី​ និង​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សហជីព​។​ បើ​តាម​សេ​ច​ក្ដីរាយការណ៍​របស់​អ្នក​សារព័ត៌មាន​វិទ្យុ​ស្ត្រី​ FM​ ១០២​ បានឱ្យ​ដឹង​ថា​ កម្មករ​ជាង​ ១០០​នាក់​ ព្រមទាំង​តំ​ណា​​​ង​សហជីព​ជា​ច្រើន​នៅ​រាជធានី​ភ្នំពេញ​ បាន​ឡើង​មក​តវ៉ា​នៅ​រដ្ឋសភា​ ដោយ​ទាមទារ​ឱ្យ​កែប្រែ​ ឬ​ រុះរើ​មាត្រា​មួយ​​ចំនួន​​ក្នុង​​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សហជីព​ ដែល​ពួក​គេ​យល់​ឃើញ​ថា​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​របស់​កម្មករ​ និង​ និយោជិត​របស់​សហជីព​៕​

The-Employee-The-Nation-Cambodia
ក្រុមកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល វាយសមាជិកសហជីព នៅខាងមុខរដ្ឋសភា នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១៦ (រូបភាពបណ្តាញសង្គម)

Share

ព័ត៌មានទាក់ទង

Image