en     km
en     km

សម្ដេច​ ​ហ៊ុន​ សែន​ ​អំពាវ​នាវ​​​ឲ្យ​​ពល​រដ្ឋ​​គោរ​ព​​ច្បាប់​​ចរា​ចរណ៍​​ក្នុង​​ឱកាស​​ចូល​​ឆ្នាំ​​ខ្មែរ​

Share

ភ្នំពេញ​៖ ​សម្ដេច​​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ​​​​បាន​​អំពាវ​នាវ​​ឲ្យ​​ប្រជា​ពល​រដ្ឋ​​អ្នក​ធ្វើ​​ដំណើរ​​ទាំង​អស់ ​​នា​​ឱកា​ស​​​ចូល​​ឆ្នាំ​​ថ្មី ប្រ​ពៃ​ណី​​ជាតិ​ខ្មែរ​​​​ខាង​​​មុខ ​សូម​​បើក​បរ​​​ដោយ​​​គោរព​​ច្បាប់​​ចរា​ចរណ៍​​​​​ឲ្យ​​​បាន​​​គ្រប់​​ៗ​​​គ្នា​​។​ នេះ​​បើ​​​តាម​ការ​សរ​សេរ​នៅ​លើ​​​ទំព័រ​ Facebook​ របស់​​លោក​នា​យក​រដ្ឋ​មន្រ្តី​នៅ​ថ្ងៃ​ទី ​០៣ ​មីនា​នេះ​ ​។​​

ស​ម្តេច​នាយក​រដ្ឋ​មន្រ្តី​បាន​សរ​សេ​រ​ថា ​« ពិ​ធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ក៏​ជិត​មក​ដល់ ​ទន្ទឹម​នឹងនេះ​ បង​ប្អូន​យើង​មួយ​ចំ​​នួន​ធំ​ក៏កំ​ពុង​មមា​រញឹក​និង​ពិធីសែ​នឆេ​ងម៉េ​ង ​ដែល​យើង​សង្កេ​ត​ឃើញ​មាន​រថ​យន្ត​តូច​ធំ​ធ្វើ​ដំណើរ​ទៅ​តាមប​ណ្តាខេ​ត្ត​ រួមដំ​ណើរ​ជាមួយ​សាច់​សារ​លោ​ហិត មាន​ផ្លែ​ឈើ នំ​ចំណី​ និង​ជ្រូក​ខ្វៃ​ជា​ដើម​»។​

សម្តេច ​ហ៊ុន ​សែន ​បាន​សរ​សេរទៀ​តថា ​« ​សូម​បង​ប្អូ​នបើក​បរគោ​រព​ច្បាប់​ចរាច​រណ៍ ​យោគ​យល់​អធ្យា​ស្រ័យ​ល្អ​ឱ្យ​គ្នាទៅ​វិញទៅ​មក។​ សូម​កុំបើ​កបរ​ប្រជែង​គ្នា​ ឬ​បើកវ៉ា​លឿន​​លើផ្លូវ​កោង ​និងទី​ប្រជុំ​ជន​តូច​ចង្អៀ​ត។​ សូ​មមា​ន​សុ​វត្ថិ​ភាព​គ្រប់​ទីក​ន្លែង ​និងស​ប្បាយ​រីក​រាយនៅ​ក្នុ​ង​ថ្ងៃ​ចុង​ស​ប្តាហ៍ ​»​៕​

HUN SEN-PAGE
រូបភាពទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ហ៊ុន​ សែន នាយករដ្ឋមន្ត្រី

Share

Image
Image
Image