ភ្នំពេញ៖ នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០១៦ នេះ សាលារាជធានីភ្នំពេញ ចាប់ផ្តើមស្ថាបនាពង្រីកផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវកប់ស្រូវ ប្រវែង ១៧៥០ ម៉ែត្រ។ នេះបើតាមការសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅថ្ងៃទី ០២ មេសានេះ។
លោក ឡុង ឌីម៉ង់ ឱ្យដឹងទៀតថា គម្រោងនេះ នឹងស្ថាបនាផ្លូវអាកាសថ្មើរជើងចំនួន ០២ កន្លែងដោយដាក់លូប្រអប់និងលូចំហសងខាងផ្លូវ លាបគំនូសចរាចរណ៍ដាក់ស្លាកសញ្ញាចរាចរណ៍ និងតម្លើងបង្គោលភ្លើងព្រែកជាពីរផងដែរ៕
