en     km
en     km

បច្ចុប្បន្ន​យុវជន​​ភាគ​ច្រើន​​ចាប់​អារម្មណ៍​​បញ្ហា​​នយោ​បាយនៅ​កម្អុជា

Share

ភ្នំពេញ​៖​ បញ្ហា​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា ​ហាក់ដូចជា​ឡើងក​ម្តៅ​ខ្លាំង​ឡើង​វិញ​ ក្រោយ​ពី​មានការ​បែក​ធ្លាយ​ខ្សែ​អាត់​សំឡេង​ដែល​គេ​សង្ស័យ​ថា​ជា​សំឡេង​របស់​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​នាង​​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ​។​ ទន្ទឹម​​នឹង​រឿងរ៉ាវសន្និដ្ឋាន​នេះ​កើតឡើង​ មាន​ក្រុម​យុវជន​មួយ​ក្រុម​បាន​​​ទាមទា​ឲ្យ​លោ​ក​ កឹ​ម​ សុខា​ ចូល​មក​ស្រាយ​បំភ្លឺ​ខ្សែអាត់​សំឡេង​នេះ​ ហើយ​អ្នកខ្លះ​ទៀត​ចាត់​ទុកជា​រឿង​ផ្ទាល់ខ្លួន​ រឿង​គ្មាន​ប្រយោជន៍​ចំពោះ​សង្គម​។​

​ទោះ​ជា​យ៉ាងនេះ​ក្ដី​ក្រុម​យុវជន​សិក្សា​នៅ​សាកលវិទ្យាល័យ​មួយ​ចំនួន​ បាន​ចាប់អារម្មណ៍ផ្សេងៗ​គ្នា​​ចំពោះ​ស្ថាន​​ការ​ណ៍​​​​​នយោ​​បាយ​​កំពុង​​ឡើងក​ម្តៅ​ខ្លាំង​នៅ​ពេល​បច្ចុប្បន្ន​នេះ​។​ ជាក់ស្តែង​ពួក​គេ​យល់​ឃើញ​ថា​ ករណី​​ ​លោក​ កឹ​ម​ សុខា​ ក៏​​​ជា​រឿង​​​នយោបាយ​មួយ​សំខាន់​នៅ​ក្នុង​សង្គម​កម្ពុជា​ដែរ​។​

ជា​បន្ត​សូម​នាង​កញ្ញា​ លោក​ លោកស្រី​ ស្ដាប់​បទ​យកការណ៍​ជុំវិញ​បញ្ហា​នេះ​ រៀបរៀង​ដោយ​កញ្ញា​ ច្រឹក​ ស្រី​អូន​ ដូច​ទៅ​៖

youth-cover
វេទិការយុវជន រៀបចំដោយក្រុមយុវជន «សភាយុវជនត្រាប់» និយាយពីបញ្ហាសង្គមនិងនយោបាយនៅកម្ពុជា

 

Share

Image
Image
Image