en     km
en     km

សភា​អ៊ឺ​រ៉ុ​បជំរុញ​​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ជួយ​ពលករ​ចំណាកស្រុក​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

Share

ភ្នំពេញ​៖​ គណប្រតិភូ​សភា​អ៊ឺ​រ៉ុ​ប​ ដែល​បាន​មក​ពិនិត្យ​មើល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ បាន​អះអាង​ថា​ និង​ជំរុញ​​ឱ្យ​រដ្ឋាភិបាល​ជួយ​សម្រួល​កម្មករ​ខ្មែរ​ធ្វើការ​នៅ​ក្រៅប្រទេស​ បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៧-២០១៨​ ។​ ការ​ថ្លែង​របស់​លោកស្រី​ Barbara​ Lochbihler​ សមាជិក​គណៈប្រតិភូ​សភា​អ៊ឺ​រ៉ុ​ប​ បាន​លើក​ឡើង​ដូចនេះ​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ការ​វាយតម្លៃ​ពី​ស្ថានភាព​សិទ្ធិ​ មនុស្ស​នៅ​កម្ពុជា​ នៅ​ទីស្នាក់ការ​សហភាព​អ៊ឺ​រ៉ុ​ប​នៅ​កម្ពុជា​ កាលពី​រសៀល​ ថ្ងៃ​ទី​ ០១​ មេ​សា​ ឆ្នាំ​ ២០១៦​ នេះ​។​

EU-Flay-WMC

​លោកស្រី​ Barbara​ Lochbihler​ បាន​បញ្ជាក់​ថា​ ពលករ​ចំណាកស្រុក​ទាំង​នៅ​ក្នុង​ប្រទេស​ និង​ក្រៅប្រទេស​ គួរតែ​សម្រួល​ឱ្យ​មានឱកាស​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដើម្បី​បង្ហាញ​ពី​តួនាទី​ជា​ពលរដ្ឋ​ ជ្រើសរើស​តំណាង​របស់​ខ្លួន​។​

​កាលពី​ព្រឹក​ម៉ិ​ញ​នេះ​ ប្រតិភូ​សភា​អ៊ឺ​រ៉ុ​ប​ បាន​ទទូច​ទៅ​កាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតជាតិ​ (​គ​.​ជ​.​ប​)​ គួរ​ដឹកនាំ​ពលករ​ទាំងនោះ​ ឱ្យមក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ភូមិ​ស្រុក​ ឬ​ បោះ​ឆ្នោត​នៅ​តាម​ទីកន្លែង​ដែល​គេ​ធ្វើការ​។​

បើ​តាម​របាយការណ៍​នានា​ ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ មាន​ប្រហែល​ពី​ ៥០​ម៉ឺន​ ទៅ​ ៦០​ម៉ឺន​នាក់​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ចំនួន​ជាង​ ៥​ម៉ឺន​នាក់​ និង​នៅ​កូរ៉េ​ខាងត្បូង​ចំនួន​ជាង​ ៣​ម៉ឺន​ប្រាំ​ពាន់​នាក់​៕

Share

ព័ត៌មានទាក់ទង

Image