en     km
en     km

សភា​អ៊ឺ​រ៉ុ​បទ​ទូច​ឱ្យ​រដ្ឋាភិបាល​កុំ​ចោទប្រកាន់​ករណី​អ្នក​រិះគន់​នយោបាយ​

Share

ភ្នំពេញ​៖​ គណៈប្រតិភូ​នៃ​អនុ​គណកម្មការ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុ​ជា​ បាន​ប្រកាស​ថា​ ករណី​របស់​លោក​ សម​ រ​ង្ស៊ី​ និង​ករណី​របស់​អ្នកតំណាង​រាស្ដ្រ​ផ្សេង​ទៀត​ មិនមែន​ជា​បទឧក្រិដ្ឋ​ដែល​ត្រូវ​ចោទប្រកាន់​តាម​ នីតិវិធីតុលាការ​នោះ​ទេ​។

EU
សមាជិក​ប្រតិភូ​សភា​អ៊ឺ​រ៉ុ​ប​ ក្នុងសន្និសីទសារព័ត៌មានស្តីការវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

ការ​ថ្លែង​របស់​លោក​ Josef​ Weidenholzer​ ប្រធាន​គណៈ​ដឹកនាំ​ប្រតិភូ​សភា​អ៊ឺ​រ៉ុ​ប​ ដែល​មក​ពិនិត្យ​មើល​ពី​ស្ថាន​ភាព​​​ន​យោបាយ​នៅ​កម្ពុជា​ធ្វើ​ឡើង​នៅ​ឯ​ស​ន្និសារ​ព័ត៌មាន​ កាលពី​រសៀល​ ថ្ងៃ​ទី​០១​ មេ​សា​ ឆ្នាំ​ ២០១៦​ នេះ​។​

លោក​ Josef​ Weidenholzer​ បាន​បញ្ជាក់​ទៀត​ថា​ បញ្ហា​សិទ្ធិ​មនុស្ស​ បញ្ហា​សេរីភាព​ខាង​នយោបាយ​ និង​សេរី​ភាព​​ប្រមូលផ្ដុំ​នៅ​កម្ពុជា​ កំពុង​តែ​ត្រូវ​បាន​រិ​ត​ត្បិត​យ៉ាង​ខ្លាំង​ ដោយ​ទទូច​ អោយ​រដ្ឋាភិបាល​ ធ្វើ​ឱ្យ​ស្ថានភាព​ទាំង​នេះ​ ប្រសើរ​ឡើង​វិញ​។​ តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ លោក​ទទូច​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​​ជាតិ​ បន្ដ​អនុវត្ត​វប្បធម៌​ សន្ទនា​ឡើង​វិញ​។​

ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​ ប្រធាន​សភា​អ៊ឺ​រ៉ុ​ប​រូប​នេះ​ ក៏​បាន​ទទួលស្គាល់​ការ​វាយតម្លៃ​របស់​អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ ផង​ដែរ​ ដោយ​ចាត់​ទុក​ថា​ ការ​វាយ​តម្លៃ​របស់​អ្នករាយការណ៍​ពិសេស​នេះ​ គឺ​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ជាក់ស្ដែង​នៅ​កម្ពុជា​។​

​សូម​ជម្រាប​ថា​ គណប្រតិភូ​សភា​អ៊ឺ​រ៉ុ​ប​មួយ​ក្រុម​នេះ​បាន​ជួប​មន្ដ្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ មន្ដ្រីជាន់ខ្ពស់​ព្រឹទ្ធ​ស​ភា​ រដ្ឋសភា​ និង​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​នៅ​ក្នុង​ជំនួប​នោះ​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ករណី​លោក​ ហុង​ សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​ គណបក្ស​ សម រ​ង្ស៊ី​ ដែល​ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធ​ធនាគារ​ ពាក់ព័ន្ធ​នឹង​ បញ្ហា​ស​ទ្ធិ​សញ្ញា​ព្រំដែន​ ជាមួយ​និង​ប្រទេស​វៀតណាម​៕

Share

ព័ត៌មានទាក់ទង

Image