en     km
en     km

វិភាគ​៖​ ទស្សនកិច្ច​របស់​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ រយៈពេល​ ១០​ ថ្ងៃ​នៅ​កម្ពុជា​ នឹង​នាំ​រឿង​អាក្រក់​ពី​ កម្ពុជា​ទៅ​អន្តរជាតិ​

Share

​ភ្នំពេញ​៖​ ក្រោយ​ពី​បិទ​បញ្ចប់​ដំណើរ​ទស្សនៈកិច្ច​លើក​ទី​​ពីររបស់​ខ្លួន​រយៈពេល​ ១០​ថ្ងៃ​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ បាន​ហៅ​ ស្ថានភាព​សិទ្ធិ​មនុ​ស្ស​ និង​ លទ្ធិប្រ​ជា​ធិបតេយ្យ​នៅ​កម្ពុជា​ថា​ បាន​ដើរ​ថយក្រោយ​ដល់​ ចំណុចកំពូល​នៃ​គ្រោះថ្នាក់​ ។​

​​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​លើក​ទី​២​ នេះ​បាន​ឡប់​ទៅ​វិញ​ ដោយ​នាំ​នូវ​របាយការណ៍​រំលោភសិទ្ធិ​មនុ​ស្ស​ និង​ ការ​គាបសង្កត់​សិទ្ធិ​សេរីភាព​ ជនជាតិ​ដើម​ភាគតិច​ និង​ ការ​គាបសង្កត់​ក្រុមប្រឆាំង​និង​ស​កម្ម​ជន​សង្គម​។​ លោកស្រី​ថា​ នឹង​ធ្វើ​សេចក្ដីរាយការណ៍​នេះ​ ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​។​ ប៉ុន្តែ​ជា​ការ​​កាត់​សម្គាល់​ ទស្សនកិច្ច​របស់​អ្នករាយការណ៍​ពិសេស​រូប​នេះ​ មិន​បាន​ទទួល​ការ​ស​ហការ​​​ណាមួយ​ពី​មន្ត្រី​រដ្ឋាភិ​បា​ល​ ដើម្បី​កែ​លម្អ​ចំណុច​អវិជ្ជមាន​ទាំងនោះ​ឱ្យ​ប្រសើរ​ឡើយ​។​ 

Ronasmith-Cambodia2
​លោកស្រី​ រ៉ូណា​ ស្មិត​

ការ​​ថ្លែង​​របស់​លោកស្រី​ រ៉ូណា​ ស្មិត​ ធ្វើ​ឡើង​នៅ​សន្និសីទ​សារ​ព័ត៌​មាន​ កាលពី​ថ្ងៃ​ទី​ ៣១​ មីនា​ តាម​រយៈ​អ្នក​បក​ប្រែ​​​ភាសា​ មុន​លោក​​ស្រី​​បាន​​ចាក​​ចេញ​ពី​​កម្ពុជា​​ទៅ​​កាន់​​ប្រទេ​ស​​​ស្វី​ស​​។​

ថ្លែង​នៅ​​ចំពោះ​​មុខ​​អ្នក​​សារព័ត៌មាន​  លោ​​ក​ស្រី​ បាន​​​វាយតម្លៃ​ថា​ ស្ថាន​​ភាព​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ បាន​​​ដើរ​ថយក្រោយ​ដល់​​​ចំណុច​កំពូល​​នៃ​​គ្រោះ​ថ្នាក់​​។​ ​ការ​អះ​អាង​​របស់​អ្នករាយការណ៍​ពិសេស​នេះ​  ទទួល​បានការ​វាយតម្លៃ​ពី​​អ្នក​​សង្កេត​ការណ៍​​មួយ​​ចំនួន​​នៅ​កម្ពុជា​ ។​

លោក​ អ៊ូ​ វី​រៈ​ ប្រធាន​វេទិការ​អនាគត​ លើក​ឡើង​ថា​ អ្វី​ដែល​អ្នករាយការណ៍​ផ្នែក​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជា​តិ​ បង្ហាញ​​ពី​ចំណុច​អវិជ្ជា​មាន​ ចំពោះ​ការ​រំលោភ​សិទ្ធ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ពិត​ប៉ះពាល់​ដល់​វិនិយោគទុន​ និង​​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​កម្ពុជា​អាប់ឱន​នៅ​លើ​ឆាក​អន្តរជាតិ​ ហើយ​ត្រូវ​បាន​គេ​វាយតម្លៃ​ថា​ជា​រដ្ឋ​មួយ​រំលោភសិទ្ធិ​មនុស្ស​​គួ​​ឱ្យ​ព្រួយបារម្ភ​។​

«​ អ្វី​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​គឺ​រឿង​ដែល​អាច​ធ្វើ​ឲ្យ​មាន​អ​ស្ថិរភាព​ក្នុង​ឆ្នាំ​ ២០១៧​ និង​ ២០១៨​ នៅ​ការ​បោះ​ឆ្នោត​ ដោយ​​សារ​​យោធា​​មិន​ឯករាជ្យ​ តុលាការ​មិន​ឯករាជ្យ​ …»​។​

​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ បាន​ជួប​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ ហើយ​លោកស្រី​ក៏​មាន​បំនង​ជួប​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ផង​ដែរ​ ប៉ុន្តែ​មិន​បាន​ជួប​  ព្រោះ​សម្ដេច​ជាប់រ​ង្វ​ល់​ការងារ​ច្រើន​។​ លោកស្រី​បាន​និយាយ​ថា​ រដ្ឋមន្ត្រី​ដែល​លោក​ស្រី​​បាន​ជួប​ គឺ​ពួក​គាត់​មិន​បាន​សន្យា​ថា​នឹង​បន្ត​កែទម្រង់​ ឬ​ ក៏​ធ្វើ​ឱ្យ​ប្រសើរ​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិប​តេយ្យ​ឡើយ​។​

លោក​ ស្រី​ រស់​ សុភាព​  នាយិកា​អង្គការ​យេ​ន​ឌ័​រ​និង​ការ​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ យល់​ថា​ ការ​លើក​ឡើង​របស់​អ្នក​រាយ​ការណ៍​ផ្នែក​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ អាច​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ចាប់​អា​រ​ម្មណ៍​​រឿង​ប្រទេស​កម្ពុជា​។​ លោកស្រី​វាយតម្លៃ​ថា​ ទស្សនកិច្ច​នេះ​ បើ​ទោះ​មិន​ទទួល​បានការ​សន្យា​ពី​ដ្ឋា​ភិ​បាល​ក៍​​ដោយ​ ក៏​លោកស្រី​បានឃើញ​ការ​ពិត​ពី​ករណី​របស់​ប្រទេស​កម្ពុជា​។​

«​ពី​មុន​យើង​ក៏​និយាយ​ រហូត​មក​ដល់​បច្ចុប្បន្ន​ក៏​និយាយ​ ហើយ​ពេល​នេះ​អ្នក​រាយ​កាណ៍​ពិសេស​អង្គការ​សហ​ប្រ​ជា​ជាតិ​នេះ​អាច​ឲ្យ​ថ្នាក់​អន្តជាតិ​គាត់​ពិចារណា​ជួយ​មើល​បន្ថែម​ទៅ​លើ​ការ​អនុវត្តន៍​នៅ​កម្ពុជា​»​។​

គ្មាន​​អ្វី​ដែល​ត្រូវ​ភ្ញាក់ផ្អើល​ ចំពោះ​ការ​ថ្លែង​របស់​បក្ស​កាន់​អំណាច​។​ លោក​ សុខ​ ឥ​សាន​ អ្នកនាំពាក្យ​គណ​បក្ស​កាន់​អំណាច​ មិន​ បាន​ទទួលស្គាល់​ ការ​លើក​របស់​អ្នករាយការណ៍​ពិសេស​ ឬ​ក៏​អ្នក​សង្កេតការណ៍​នេះ​ទេ។​
​លោក​​​​អះអាង​ថា​ កម្ពុជា​មាន​ប្រជាធិបតេយ្យ​ ជា​រដ្ឋ​ឯករាជ្យ​ នីតិរដ្ឋ​ មានការ​គោរព​សិទ្ធិ​មនុស្ស​ ល្អ​ប្រសើរ​ជាង​ប្រទេស​ដទៃ​។​

«​ការ​ព្រួយបារម្ភ​របស់​គាត់​មាន​តែ​ចំណុច​មួយ​ចំនួន​ទេ​ ដែល​ទាក់​ជួប​ប្រទះ​ ប៉ុន្តែ​បើ​ប្រៀបធៀប​កាលពី​បញ្ហា​ដីធ្លី​យើង​​​​មាន​​ការ​​ធូរ​ស្រាល​​ច្រើន​​ហើយ​​…»​។​

យ៉ាងណា​ក៍ដោយ​ កាលពី​ថ្ងៃ​ទី​ ២៩​ មីនា​  ឆ្នាំ​ ២០១៦​ កន្លង​ អង្គការ​មួយ​ធ្វើ​ការងារ​ខាង​ការ​បោះ​ឆ្នោត​ នៅ​កម្ពុជា​ រួម​​មាន​អង្គការ​ Comfrel​ បាន​បង្ហាញ​របាយការណ៍​វាយតម្លៃ​របស់​ខ្លួន​ថា​ ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ធ្លាក់​​ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ គឺ​ដូច​ជា​ករណី​លោក​ សម​ រ​ង្ស៊ី​ ករណី​ លោក​ ហុង​ សុ​ហួរ​ ករណី​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ កំពុង​ឃុំខ្លួន​នៅ​ពន្ធ​ធា​គារ​ព្រៃ​ស​ ព្រមទាំង​ករណី​ លោក​ កឹ​ម​  សុខា​ ថែម​ទៀត​​នេះ​ ៕

Share

Image
Image
Image