ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដែលចុះហត្ថលេខាដោយលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស នៅថ្ងៃទី ៣១ ខែមីនា បានជូនដំណឹងដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់កុំឱ្យមានការភ្ញាក់ផ្ញើលករណី អង្គភាពប្រឆាំងអំពើពុករលួយ ចាប់មន្ត្រីក្រសួងការបរទេសមួយរូប។
ការចាប់មន្ត្រីក្រសួងការបរទេសនេះ ធ្វើឡើងនាពីព្រឹកថ្ងៃទី ៣១ មីនា ដោយសារមានភស្តុតាងច្បាស់លាស់ អំពីការទទួលលុយពីក្រុមហ៊ុនបរទេស ដើម្បីប្រថាប់ត្រាបញ្ជាក់លើឯកសារ ដែលមិនពាក់ព័ន្ធនឹងក្រសួងការបរទេស។
សេចក្តីប្រកាសព័ត៌មានដដែល មិនបានបញ្ជាក់ពីឈ្មោះមន្ត្រីដែលប្រព្រឹត្តអំពើពុករលួយក្នុងក្រសួងការបរទេសនោះទេ។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់ទៀតថា អង្គភាពប្រឆាំងអំពើពុករលួយ កំពុងធ្វើការស៊ើបអង្កេតបន្តទៀត ទាក់ទងនឹងបញ្ហានេះ៕