en     km
en     km

មន្ត្រី​ UN​ បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ទាំង​មិន​ទទួល​បានការ​សន្យា​អ្វី​ពី​មន្ដ្រី​រដ្ឋាភិបាល​កម្ពុជា​

Share

​ភ្នំពេញ​៖​ អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​អង្គ​​ការ​សហប្រជាជាតិ​ បាន​បញ្ចប់​បេស​កម្ម​របស់​ខ្លួន​ទាំង​​មិន​បាន​ទទួល​ការ​សន្យា​អ្វី​ទាំង​អស់ពី​មន្ដ្រី​រដ្ឋាភិបាល​ អំពី​ការ​លើកកម្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​ ។​

Ronasmith-UN-WMC
លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ អ្នករាយការណ៍​ផ្នែក​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ និងលោកស្រី វ៉ាន់ ហេលី ជំនួយការ (ខាងឆ្វេង)

​ការ​ថ្លែង​របស់​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ អ្នករាយការណ៍​ផ្នែក​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ ធ្វើ​ឡើង​នៅ​ក្នុង​សន្និ​សីទ​​សារព័ត៌មាន​ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ទី​ ៣១​ មីនា​នេះ​ ដែល​លោកស្រី​វាយតម្លៃ​អំពី​សិ​ទិ្ធ​មនុស្ស​នៅ​កម្ពុជា​​ក្នុង​អំឡុង​លោកស្រី​បំពេញ​ទស្សនកិច្ច​ លើក​ទី​ ២​ ហើយ​បិទ​បញ្ចប់​នៅ​ថ្ងៃនេះ​។​

​ក្នុង​សន្និសីទ​សារ​ណ៍​ត័​ព៌​មាន​នេះ​ លោកស្រី​បាន​បង្ហាញ​ក្ដី​ស្រងាកចិត្ដ​ ក្រោយ​ពី​លោកស្រី​បាន​ចុះ​ធ្វើការ​អង្កេត​ និង​ស្វែង​យល់​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​រយៈពេល​ ១០​ ថ្ងៃ​ មកនេះ​ ពិសេស​គឺ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​។​

​លោកស្រី​បាន​ថ្លែង​ថា​ លោកស្រី​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​មួយ​ចំនួន​របស់​រដ្ឋាភិបាល​ ប៉ុន្តែ​លោកស្រី​ថា​ សម្ដេច​នា​យ​ក​​រដ្ឋមន្ត្រី​ មិន​បាន​ជួប​លោកស្រី​ ព្រោះ​សម្ដេច​ជាប់រ​ង្វ​ល់​ការងារ​ច្រើន​ ។​ ​លោកស្រី​ថា​ រដ្ឋ​មន្ត្រី​​ដែល​លោកស្រី​បាន​​ជួប​​បាន​ គឺ​ពួក​គាត់​មិន​បាន​សន្យា​ថា​នឹង​បន្ត​កែទម្រង់​ ឬ​ក៏​ធ្វើ​ឱ្យ​ប្រសើរ​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​ និង​ប្រ​ជា​ធិប​​តេយ្យ​ឡើយ​។​

​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ លោកស្រី​ស្ដ្រា​ចា​រ្យ​ រ៉ូ​ណា​ ស្មី​ត​ បាន​មាន​ប្រសាសន៍​ថា​ ក្រោយ​ពី​បាន​ចុះ​តាមដាន​ដោយ​​ផ្ទាល់​ទៅ​កាន់​សហគមន៍​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​រួច​មក​ គឺ​លោកស្រី​បាន​សង្កេត​ឃើញ​ ការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ និង​ ក្រុម​ឈ្មួញ​អ្នកមាន​អំណាច​មួយ​ចំនួន​បាន​រំលោភសិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ ។​

​លោកស្រី​បញ្ជាក់​ថា​ តំបន់​អភិវឌ្ឍន៍​មួយ​ចំនួន​មានការ​រំលោភ​លើ​ដៃ​ព្រៃ​សហ​គម​ ដែល​ជា​តំបន់​ដី​ផ្នូរ​ដូនតា​ ហើយ​​​ជាមួយ​គ្នា​នេះ​ រដ្ឋាភិបាល​ ព្រមទាំង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ មិន​ដែល​ធ្លាប់​បាន​ផ្ដល់​សំណង​សម​ស្រប​តាម​ការ​ទាមទារ​របស់​ក្រុម​ជនជាតិ​ដើម​ភាគតិច​នោះ​ឡើយ​។​

​អ្នករាយការណ៍​ពិសេស​រូប​នេះ​ បាន​បញ្ចា​ក់​ទៀត​ថា​ បញ្ហា​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅ​តែ​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​នៅឡើយ​ ជាក់ស្ដែង​ដូច​ជា​ ការ​បញ្ចេញមតិ​ជា​សាធារណៈ​ ត្រូវ​បាន​ហាមឃាត់​និង​រង​ការ​គំរាម​គំ​ហែង​និង​ដាក់ទោស​ទៀត​ផង​។​ យ៉ាងណា​ក៍ដោយ​ វិទ្យុ​ស្ត្រី​ FM​ ១០២​ មិន​ទាន់​សុំ​ប្រតិកម្ម​ពី​មន្ត្រី​រដ្ឋាភិបាល​បាន​នៅឡើយ​ ។​ ប៉ុន្តែ​កន្លង​មក​ រដ្ឋាភិបាល​តែងតែ​អះអាង​ថា​ ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ មាន​ភាពល្អ​ប្រសើរ​ជាង​ប្រទេស​ដទៃ​ ៕

Share

Image
Image
Image